អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យ​ធនាគារ វីង ទទួលការទូទាត់បង់ពន្ធ​គ្រប់ប្រភេទ

សាធារណជនឥឡូវនេះ អាចទូទាត់ការបង់ពន្ធ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ វីង ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។   ភ្នំពេញ ថ្ងៃទី ២៩  ខែឧសភា ឆ្នាំ ២០២៤៖ អគ្គនាយកដ្ឋានពន្ធដារ​  បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បី​ផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។  កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់​ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​ ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។  លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជៅ​ទៅដល់អគ្គនាយដ្ឋានពន្ធដារសម្រាប់ការផ្តល់ទំនុកចិត្តចំពោះធនាគារ វីង ហើយអនុញ្ញាតឱ្យយើងខ្ញុំប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលការទូទាត់បង់ពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។”   ក្នុងនាមជាធនាគារឌីជីថល​​ដែល​មានការ​រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង ក្លាយ​ជាដៃគូគួរឱ្យ​ជឿជាក់មួយនៃ​អគ្គនាយកដ្ឋានពន្ធដាររយៈពេល​ជាយូរមកហើយ​​។ កិច្ចសហការនេះ […]

ចេញផ្សាយនៅ: May 29, 2024

សាធារណជនឥឡូវនេះ អាចទូទាត់ការបង់ពន្ធ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ វីង ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។  

ភ្នំពេញ ថ្ងៃទី ២៩  ខែឧសភា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានពន្ធដារ​  បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បី​ផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។ 

កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់​ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​ ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថាយើងខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជៅ​ទៅដល់អគ្គនាយដ្ឋានពន្ធដារសម្រាប់ការផ្តល់ទំនុកចិត្តចំពោះធនាគារ វីង ហើយអនុញ្ញាតឱ្យយើងខ្ញុំប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលការទូទាត់បង់ពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។  

ក្នុងនាមជាធនាគារឌីជីថល​​ដែល​មានការ​រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង ក្លាយ​ជាដៃគូគួរឱ្យជឿជាក់មួយនៃ​អគ្គនាយកដ្ឋានពន្ធដាររយៈពេល​ជាយូរមកហើយ​​។ កិច្ចសហការនេះ ក៏មានគោលបំណងជួយទៅដល់រូបវន្តបុគ្គលដែលត្រូវការទូទាត់បង់ពន្ធ ហើយត្រូវ​ធ្វើដំណើរឆ្ងាយ​ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយជំនួសមកវិញ ពួកគាត់​អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ដើម្បី​ទូទាត់បង់ពន្ធ​មិនមានការគិតថ្លៃសេវាបន្ថែមនោះឡើយ។ ជាមួយសាខាចំនួន ២១ ការិយាល័យនៅទូទាំងប្រទេសកម្ពុជា បន្ថែមលើ​ការិយាល័យកណ្តាល​ ឋិតក្នុងអគារ  ធនាគារ វីង ថៅវើ ធនាគារ វីង ផ្តល់ជម្រើសទូទាត់បង់ពន្ធទៅដល់សាធារណជនកាន់តែងាយស្រួល។ 

ឥឡូវនេះ​អតិថិជនអាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ហើយភ្ជាប់ជាមួយឯកសារតិចតួចប៉ុណ្ណោះនៅពេលអញ្ជើញទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារ វីង បុគ្គលិកបម្រើសេវាកម្មនឹងជួយសម្រួលអតិថិជនក្នុងការជ្រើសរើស​មធ្យោបាយ​ទូទាត់ដែល​មាន​ពីរជម្រើសផ្សេងគ្នាអតិថិជន​អាចជ្រើសរើសទូទាត់ជាសាច់ប្រាក់សុទ្ធ​ ឬកាត់ចេញពីគណនី​ធនាគារ វីង​ ក៏បាន​ ហើយ​ក៏មាន​ជម្រើសមួយទៀតនោះគឺការ​បញ្ចូ​លទឹកប្រាក់ពី​សែក​ទៅក្នុងគណនីធនាគារ វីង​​ របស់អតិថិជន​សម្រាប់ការធ្វើការទូទាត់ក៏បាន​ 

 

បន្ថែមលើនេះ អតិថិជនក៏អាចជ្រើសរើសការទូទាត់តាមប្រព័ន្ធអនឡាញដោយប្រើប្រាស់អេប​របស់​អគ្គនាយកដ្ឋានពន្ធដារគឺ​ អេប GDT Tax Payer ដែលអ្នកប្រើប្រាស់អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម។   អតិថិជនគ្រាន់តែបើក​អេប ហើយ​ចូលទៅកាន់មុខងារទូទាត់ពន្ធ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ​ វីង សម្រាប់ការទូទាត់ជាការស្រេច។​ ​ឆាប់ៗខាងមុខនេះ សាធារណជនក៏អាចប្រើប្រាស់អេប GDT Tax Prefiling និង​ GDT E-Filing App សម្រាប់ការទូទាត់បង់ពន្ធផងដែរ។ 

ក្នុងនាមជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រមូលចំណូលពន្ធដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក បង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចផែនការរបស់ខ្លួនជា​មួយនឹងការប្រមូលចំណូលពន្ធដាចំនួន ៣,៦ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងសម្រេចឱ្យបាន ៤,១ ពាន់ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៤ ដែលអាច​មានចំណែក​ ១១ ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប ៣៥ ពាន់លានដុល្លារអាមេរិក ដែលរំពឹងសម្រេចបានក្នុងឆ្នាំ២០២៤នេះ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026