ស្របពេលដែលសេដ្ឋកិច្ចកាន់តែរីកចម្រើន និងមានការតភ្ជាយ៉ាងឆាប់រហ័ស មនុស្សកាន់តែច្រើនបានចាកចេញទៅធ្វើការ សិក្សា និងកសាងជីវិតនៅឆ្ងាយពីស្រុកកំណើត។ ក្នុងន័យនេះហើយ ការរក្សាទំនាក់ទំនង និងការផ្គត់ផ្គង់ដល់មនុស្សជាទីស្រឡាញ់ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារកម្ពុជាជាច្រើន។ ដោយសារតែភាពងាយស្រួលនៃប្រព័ន្ធធនាគារឌីជីថលនាពេលបច្ចុប្បន្ន ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកម្ពុជា ឬពីកម្ពុជាទៅក្រៅប្រទេស ឥឡូវនេះមានភាពងាយស្រួល រលូន និងមានភាពទូលំទូលាយជាងមុន។
ដូច្នេះ ប្រសិនបើអ្នកចង់ផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រឡាញ់ ពីកម្ពុជាទៅក្រៅប្រទេស ឬពីក្រៅប្រទេសមកកម្ពុជាវិញ តើត្រូវធ្វើដូចម្តេចខ្លះ? ខាងក្រោមនេះគឺជាជំហានងាយៗទាំង ៥ចំណុច ដែលជួយឱ្យអ្នកជ្រើសរើសមធ្យោបាយបានត្រឹមត្រូវ និងរៀបចំការផ្ទេរប្រាក់ប្រកបដោយទំនុកចិត្តបំផុត៖
1. ជ្រើសរើសមធ្យោបាយឱ្យស្របតាមតម្រូវការអ្នកទទួលប្រាក់
សូមចាប់ផ្តើមដោយគិតពីតម្រូវការរបស់អ្នកទទួលជាមុនសិន ព្រោះជម្រើសដ៏ត្រឹមត្រូវគឺអាស្រ័យទៅលើប្រទេសគោលដៅ ចំនួនទឹកប្រាក់ និងមធ្យោបាយទទួលប្រាក់ដែលពួកគាត់ពេញចិត្ត៖
- ការដាក់ប្រាក់ចូលគណនីធនាគារ៖ ស័ក្តិសមបំផុតសម្រាប់ការបង់ថ្លៃសិក្សា ការទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ និងការផ្ទេរប្រាក់ចំនួនច្រើនដែលទាមទារឱ្យមានកំណត់ត្រាធនាគារច្បាស់លាស់។
- ការបើកជាសាច់ប្រាក់សុទ្ធ៖ មានភាពងាយស្រួលនៅពេលដែលអ្នកទទួលត្រូវការប្រាក់បន្ទាន់ ឬមិនមានគណនីធនាគារ។
- ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT៖ ជាវិធីផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារមួយទៅធនាគារមួយទៀត សម្រាប់ការទូទាត់ប្រាក់អន្តរជាតិ។
2. ប្រៀបធៀបចំនួនទឹកប្រាក់ចុងក្រោយដែលទៅដល់ដៃអ្នកទទួល
កម្រៃសេវាផ្ទេរប្រាក់ទាប មិនមែនសុទ្ធតែមានន័យថាការចំណាយសរុបទាបនោះទេ ព្រោះអត្រាប្តូរប្រាក់ និងការគិតថ្លៃសេវាពីភាគីទីបី ក៏អាចធ្វើឱ្យចំនួនប្រាក់ដែលទៅដល់ដៃអ្នកទទួលមានការប្រែប្រួល។ ដូចនេះ មុននឹងបញ្ជាក់ការផ្ទេរប្រាក់ សូមពិនិត្យមើលកម្រៃសេវា អត្រាប្តូរប្រាក់ ចំនួនទឹកប្រាក់ដែលអ្នកទទួលនឹងទទួលបានជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគាត់ កម្រៃសេវាធនាគារអន្តរការី ឬធនាគារទទួលប្រាក់ និងរយៈពេលដំណើរការ។ ការប្រៀបធៀបចំនួនទឹកប្រាក់ចុងក្រោយ នឹងជួយឱ្យអ្នកមើលឃើញកាន់តែច្បាស់អំពីការចំណាយសរុប។
3. ត្រៀមព័ត៌មានអ្នកទទួលឱ្យបានត្រឹមត្រូវ និងច្បាស់លាស់
លក្ខខណ្ឌតម្រូវគឺមានភាពខុសៗគ្នាទៅតាមសេវាកម្ម និងប្រទេសគោលដៅ ដូច្នេះសូមបញ្ចូលឈ្មោះអ្នកទទួលឱ្យដូចគ្នាបេះបិទទៅនឹងឈ្មោះនៅលើអត្តសញ្ញាណប័ណ្ណ ឬគណនីធនាគាររបស់ពួកគាត់។ សម្រាប់ការផ្ទេរប្រាក់ចូលគណនីធនាគារ សូមត្រៀមឈ្មោះធនាគារ លេខគណនី និងលេខកូដ SWIFT រួមជាមួយនឹងលេខកូដធនាគារ ឬលេខកូដសាខាដែលប្រទេសគោលដៅតម្រូវ ព្រោះព័ត៌មានមិនត្រឹមត្រូវអាចធ្វើឱ្យការផ្ទេរប្រាក់មានការយឺតយ៉ាវ ឬត្រូវបង្វិលត្រឡប់មកវិញ។ សូមប្រើប្រាស់សេវាកម្មពីស្ថាប័នដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជានិច្ច ហើយដាច់ខាតកុំចែករំលែកលេខកូដ PIN ពាក្យសម្ងាត់ ឬលេខកូដ OTP របស់អ្នកជាមួយអ្នកដទៃឱ្យសោះ។
4. ពិនិត្យមើលទំហំទឹកប្រាក់កំណត់ និងរយៈពេលនៃការផ្ទេរ
កម្រិតនៃទំហំទឹកប្រាក់ និងរយៈពេលនៃការផ្ទេរប្រាក់ គឺប្រែប្រួលទៅតាមក្រុមហ៊ុនផ្តល់សេវា ប្រទេសគោលដៅ និងមធ្យោបាយផ្ទេរប្រាក់។ ការផ្ទេរប្រាក់ខ្លះអាចទៅដល់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ខណៈដែលការប្រតិបត្តិការផ្ទេរខ្លះទៀតអាចចំណាយពេលច្រើនថ្ងៃនៃថ្ងៃធ្វើការ ជាពិសេសនៅពេលប៉ះចំថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ការត្រួតពិនិត្យសុវត្ថិភាព អនុលោមភាព ការប្តូររូបិយប័ណ្ណ ឬការបញ្ជូនឆ្លងកាត់ធនាគារអន្តរការីជាដើម។ ដូច្នេះ សម្រាប់ការផ្ញើប្រាក់បន្ទាន់ អ្នកគួរសាកសួរពីរយៈពេលប៉ាន់ស្មានជាមុនសិន ព្រមទាំងរក្សាទុកវិក្កយបត្រ និងលេខយោងឱ្យបានត្រឹមត្រូវ រហូតដល់អ្នកទទួលបញ្ជាក់ថាប្រាក់បានទៅដល់ដៃពួកគាត់ហើយ។
5. ពិនិត្យមើលប្រទេសគោលដៅ
មិនថាលោកអ្នកកំពុងផ្ទេរប្រាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន ថៃ ឬម៉ាឡេស៊ីនោះទេ សេវាកម្មដែលអាចប្រើប្រាស់បាន គឺមានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗ។
សូមបញ្ជាក់ឱ្យច្បាស់អំពីមធ្យោបាយទទួលប្រាក់ រូបិយប័ណ្ណទទួល លេខកូដធនាគារដែលតម្រូវ កម្រៃសេវាបច្ចុប្បន្ន អត្រាប្តូរប្រាក់ និងទំហំទឹកប្រាក់កំណត់។ សូមពិនិត្យមើលលក្ខខណ្ឌថ្មីៗបំផុតមុនរាល់ការផ្ទេរប្រាក់ ព្រោះព័ត៌មានលម្អិតទាំងនេះអាចមានការប្រែប្រួល។
ការទទួលប្រាក់ពីក្រៅប្រទេស
សម្រាប់ការទទួលប្រាក់តាមរយៈគណនីធនាគារ សូមផ្តល់ឈ្មោះគណនី លេខគណនី ឈ្មោះធនាគារ និងលេខកូដ SWIFT របស់លោកអ្នកទៅកាន់អ្នកផ្ញើ ដោយត្រូវប្រាកដថាឈ្មោះរបស់អ្នកត្រូវគ្នាទៅនឹងឈ្មោះនៅលើគណនីធនាគាររបស់អ្នក។ សម្រាប់ការបើកជាសាច់ប្រាក់ សូមត្រៀមលេខយោងប្រតិបត្តិការ និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពឱ្យបានរួចរាល់ ហើយចែករំលែកលេខយោងនោះតែជាមួយអ្នកផ្ញើ ឬភ្នាក់ងារផ្តល់សេវាផ្លូវការប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកអ្នកក៏គួរតែសួរអ្នកផ្ញើផងដែរថា តើកម្រៃសេវាតម្រូវឱ្យទូទាត់ជាមុន ឬត្រូវកាត់ចេញក្នុងអំឡុងពេលដំណើរការ ដើម្បីឱ្យអ្នកដឹងច្បាស់ពីចំនួនទឹកប្រាក់ដែលត្រូវទទួលបាន។
ការផ្ទេរ និងទទួលប្រាក់ជាមួយធនាគារ វីង
ធនាគារ វីង គាំទ្រការផ្ទេរប្រាក់អន្តរជាតិតាមរយៈមុខងារ សេវាផ្ទេរប្រាក់អន្តរជាតិ នៅក្នុងអេប Wing Bank បណ្តាភ្នាក់ងារធនាគារ វីង និងសាខាធនាគារ វីង ទៅតាមប្រភេទសេវាកម្មដែលលោកអ្នកចង់បាន។ សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស អ្នកអាចជ្រើសរើសណាមួយដែលស័ក្តិសមនឹងតម្រូវការដូចខាងក្រោម៖
- SWIFT Transfer សម្រាប់ការទូទាត់ប្រាក់ដោយផ្ទាល់ពីធនាគារមួយទៅធនាគារមួយ។
- Western Union សម្រាប់ការដាក់ប្រាក់ចូលគណនីធនាគារ ឬការបើកជាសាច់ប្រាក់សុទ្ធ។
- Merchantrade Asia សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសគោលដៅដូចជា កូរ៉េខាងត្បូង ជប៉ុន ថៃ និងម៉ាឡេស៊ី
- Kasikornbank Money Transfer សម្រាប់ការផ្ទេរទៅកាន់គណនីធនាគារនៅក្នុងប្រទេសថៃ។
- MoneyGram សម្រាប់ការផ្ទេរប្រាក់អន្តរជាតិទៅកាន់បណ្តាប្រទេសនានាដែលគាំទ្រសេវានេះ។
សម្រាប់ការទទួលប្រាក់ពីក្រៅប្រទេសមកក្នុងប្រទេសកម្ពុជាវិញ អ្នកអាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ វីង តាមរយៈប្រព័ន្ធ SWIFT ឬជ្រើសរើសសេវាដកសាច់ប្រាក់ ដែលមានផ្តល់ជូនពីធនាគារ វីង។
សន្សំសំចៃកាន់តែច្រើនលើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ជាមួយធនាគារ វីង
រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2026 រាល់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ដែលស្របតាមលក្ខខណ្ឌគ្រប់គ្រាន់ នឹងទទួលបានការលើកលែងកម្រៃសេវាពិសេសពីធនាគារ វីង៖
- ការទទួលប្រាក់ពីក្រៅប្រទេស៖ ទទួលប្រាក់ចូលទៅក្នុងគណនីរូបិយប័ណ្ណបរទេស ឬគណនីប្រាក់ដុល្លារអាមេរិករបស់ធនាគារ វីង ជាមួយនឹងកម្រៃសេវាទទួលប្រាក់ 0% ដោយលើកលែងពីអត្រាធម្មតា 0.10%។ ការផ្តល់ជូននេះសម្រាប់តែប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណបរទេសមួយចំនួន ដោយមិនកំណត់ទំហំទឹកប្រាក់ផ្ទេរអប្បបរមានោះទេ។
- ការផ្ទេរប្រាក់ទៅក្រៅប្រទេស៖ ផ្ទេរប្រាក់ចេញពីគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង ជាមួយនឹងកម្រៃជើងសារ 0% (លើកលែងពីអត្រា 0.15% ឬអប្បបរមា 15 ដុល្លារ) និងកម្រៃសេវាបញ្ជូនសារ (Cable fee) 0% (លើកលែងពីអត្រា 15 ដុល្លារ)។ ការផ្តល់ជូននេះអនុវត្តចំពោះរូបិយប័ណ្ណ EUR, GBP, AUD, NZD, SGD, JPY, CNY, HKD, THB និង VND។ ចំណែក ការផ្ទេរប្រាក់ចេញជាដុល្លារអាមេរិក មិនរាប់បញ្ចូលឡើយនៅក្នុងផ្នែកនៃប្រូម៉ូសិននេះឡើយ។
កម្រៃសេវាពីធនាគារផ្ញើ ធនាគារអន្តរការី ធនាគារតំណាង ឬធនាគារទទួលប្រាក់ អាចនឹងនៅតែត្រូវបានអនុវត្ត។ ចំនួនទឹកប្រាក់ចុងក្រោយដែលទទួលបាន ក៏អាស្រ័យទៅលើអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារ វីង ផងដែរ។
ផ្ទេរប្រាក់ដោយទំនុកចិត្តបំផុត
ដើម្បីធានាបានភាពរលូន និងភាពច្បាស់លាស់ មុននឹងធ្វើការផ្ទេរប្រាក់ សូមផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវចំនួនប្រាក់ដែលអ្នកត្រូវចំណាយ ទឹកប្រាក់ពិតប្រាកដដែលអ្នកទទួលនឹងទទួលបាន រយៈពេលនៃការផ្ទេរ និងព័ត៌មានសំខាន់ៗដែលតម្រូវ។ ដើម្បីចាប់ផ្តើមប្រតិបត្តិការ លោកអ្នកគ្រាន់តែចូលទៅកាន់មុខងារ "ផ្ទេរប្រាក់អន្តរជាតិ” ឬ "World Transfer" នៅក្នុងអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតអ្នក ដើម្បីពិនិត្យមើលអត្រាប្តូរប្រាក់ តម្លៃសេវា ទំហំទឹកប្រាក់ដែលអនុញ្ញាតសម្រាប់ការផ្ទេរ និងបញ្ជីប្រទេសគោលដៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 999 989។