វីងត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីងបានមានប្រសាសន៍ថា៖ “ សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេលដែលឆ្នាំ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើនពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីធានាថានិយោជិតរបស់យើងអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងស្ថេរភាព។” នៅក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងទាំងនេះ វីងបានទទួលពានរង្វាន់“ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជាឆ្នាំ ២០២០” ក្នុងកម្មវិធីប្រគល់រង្វាន់ស្លាកយីហោនិយោជកលើកទី ១៤ ដែលរៀបចំដោយវិទ្យាស្ថានEmployer Branding Institute នៃ World HRD Congress & Stars of the Industry Group ។ វីងក៏ត្រូវបានគេទទួលស្គាល់ផងដែរជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award)ក្នុងពិធីដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress​ កាលពីខែតុលាថ្មីៗនេះ។ ថ្មីៗនេះវីងត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់”ក្រុមហ៊ុនល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីធ្វើការនៅអាស៊ី” ដោយ HR […]

ចេញផ្សាយនៅ: Mar 09, 2021

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត។

ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីងបានមានប្រសាសន៍ថា៖ “ សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេលដែលឆ្នាំ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើនពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីធានាថានិយោជិតរបស់យើងអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងស្ថេរភាព។”

នៅក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងទាំងនេះ វីងបានទទួលពានរង្វាន់“ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជាឆ្នាំ ២០២០” ក្នុងកម្មវិធីប្រគល់រង្វាន់ស្លាកយីហោនិយោជកលើកទី ១៤ ដែលរៀបចំដោយវិទ្យាស្ថានEmployer Branding Institute នៃ World HRD Congress & Stars of the Industry Group ។ វីងក៏ត្រូវបានគេទទួលស្គាល់ផងដែរជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award)ក្នុងពិធីដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress​ កាលពីខែតុលាថ្មីៗនេះ។

ថ្មីៗនេះវីងត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់”ក្រុមហ៊ុនល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីធ្វើការនៅអាស៊ី” ដោយ HR Asia 2020 សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនិយោជិត។ នៅក្នុងព្រឹត្តិការណ៍នេះ វីងរួមជាមួយសែលកាតត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Asia HR ដែលជាទស្សនាវដ្តីមួយឈានមុខ នៅក្នុងឧស្សាហកម្មនេះ។ ពានរង្វាន់នេះគ្របដណ្តប់ដល់ប្រទេសចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ ប្រទេសវៀតណាម និងមជ្ឈិមបូព៌ា ។

ចាប់តាំងពីឆ្នាំមុនមក ដោយអនុលោមទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ​១៩នៅប្រទេសកម្ពុជា បុគ្គលិកវីងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះដើម្បីរក្សាគម្លាតសង្គមនៅក្នុងការិយាល័យ។ សម្រាប់ការងារនៅក្នុងការិយាល័យ វីងផ្តល់ម៉ាស់និងអាល់កុលដោយឥតគិតថ្លៃហើយបានអនុវត្តការត្រួតពិនិត្យសុខភាពជាប្រចាំនិងការស្ទង់មតិប្រចាំថ្ងៃដែលត្រូវបានអនុវត្តតាំងពីឆ្នាំមុនដល់បច្ចុប្បន្ន។

ក្រៅពីវិធានការណ៍ដែលទាក់ទងទៅនឹងកូវីដ១៩​ វីងក៏បានបន្តវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកផងដែរ។

ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ វីងបានចំណាយពេលជាង២០០០ម៉ោងក្នុងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកទាំងចាស់និងថ្មី។ និយោជិតម្នាក់ៗត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ិនធឺណិតដែលរួមមានវគ្គសិក្សាផ្សេងៗអំពីការងារប្រចាំថ្ងៃនិងការអភិវឌ្ឍខ្លួនរយៈពេលវែង។ ជារៀងរាល់ឆ្នាំ វីងបង្កើតឱកាសសម្រាប់សិស្សនិស្សិតមកពីស្ថាប័នផ្សេងៗដើម្បីចុះកម្មសិក្សានិងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ។ ជាលទ្ធផលនៃបរិយាកាសការងារដ៏ល្អនៃវីង ៧៦%នៃអ្នកហាត់ការជាមួយវីងបានរក្លាយជាបុគ្គលិកពេញម៉ោងនៅឆ្នាំ ២០២០ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីងបានមានប្រសាសន៍ថា៖“ វីងតែងតែប្តេជ្ញាផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍ល្អបំផុតនៅទីនេះ តាមរយៈការយកចិត្តទុកដាក់និងបណ្តុះបណ្តាលសមត្ថភាពដល់ពួកគេ” ។ យើងតែងតែផ្តោតលើការផ្តល់ឲ្យនិយោជិតនូវឱកាសដែលផ្តល់នូវផលប្រយោជន៍សម្រាប់ពួកគេ អាជីវកម្ម និងសហគមន៍ទាំងមូល។”

ការយកចិត្តទុកដាក់ចំពោះសហគមន៍បានស្ថិតនៅក្នុងការតាំងចិត្តរបស់វីងជានិច្ច តាមរយៈការដឹកនាំបុគ្គលិកឲ្យចូលរួមក្នុង​សកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន។ កាលពីឆ្នាំមុន វីងបានសម្របសម្រួលការរៃអង្គាសប្រាក់សម្រាប់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍ដែលរងប៉ះពាល់ដោយកូវីដ​១៩ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប សាងសង់ផ្លូវនៅកំពង់ស្ពឺ ឧបត្ថម្ភគាំទ្រដល់ពលករចំណាកស្រុកកម្ពុជានៅប្រទេសកូរ៉េខាងត្បូង រៀបចំពិធីកម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិក សហការជាមួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត ការបរិច្ចាគកុំព្យូទ័រយួរដៃនិងសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩។ វីងក៏បម្រើសេវាផ្តល់មូលនិធិគាំពារសង្គមដល់ប្រជាជនក្រីក្រដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផងដែរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026