សូមណែនាំ WING BANK MASTERCARD FIRST DIGITAL PLATINUM និង WING BANK MASTERCARD FIRST DIGITAL STANDARD

កាតឥណពន្ធធនាគារវីង Digital Mastercard Standard ដំបូងគេបង្អស់នៅកម្ពុជា បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង Digital Mastercard Standard នៅថ្ងៃនេះ។ ជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នក។ ការរចនាដ៏ប្រណីតរបស់កាត មានសារធាតុដែលអាចរលាយយ៉ាងឆាប់រហ័ស ដោយមិនបញ្ចេញសារធាតុពុល ឬបង្កគ្រោះថ្នាក់ណាមួយដល់បរិស្ថាន។ គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង Digital Mastercard Standard ៖ • ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក • រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ • បទពិសោធន៌គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ • ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច លក្ខណៈពិសេស • ឈ្មោះផលិតផល : កាតឥណពន្ធធនាគារវីង Digital Mastercard […]

ចេញផ្សាយនៅ: Dec 29, 2021

កាតឥណពន្ធធនាគារវីង Digital Mastercard Standard
ដំបូងគេបង្អស់នៅកម្ពុជា

បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង Digital Mastercard Standard នៅថ្ងៃនេះ។ ជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នក។
ការរចនាដ៏ប្រណីតរបស់កាត មានសារធាតុដែលអាចរលាយយ៉ាងឆាប់រហ័ស ដោយមិនបញ្ចេញសារធាតុពុល ឬបង្កគ្រោះថ្នាក់ណាមួយដល់បរិស្ថាន។

គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង Digital Mastercard Standard ៖

• ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
• រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
• បទពិសោធន៌គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ
• ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច
លក្ខណៈពិសេស
• ឈ្មោះផលិតផល : កាតឥណពន្ធធនាគារវីង Digital Mastercard Standard
• ម៉ាកសញ្ញាកាត : ម៉ាស្ទ័រកាត
• ឈ្មោះម្ចាស់កាត : បង្ហាញតែនៅក្នុងកម្មវិធី Wing Bank App ប៉ុណ្ណោះ
• ការបង្ហាញប្រវត្តិរបស់កាត : មានតែនៅក្នុងកម្មវិធី Wing Bank App ប៉ុណ្ណោះ
• ដំណើរការនៃការបំពេញបែបបទស្នើសុំ : ភ្នាក់ងារវីងដែលត្រូវបានជ្រើសរើសដោយវីង និងសាខាធនាគារវីង
• ប្រភេទគណនីដែលអាចភ្ជាប់កាត : អតិថិជនប្រើកម្មវិធី Wing Bank App
• លក្ខខណ្ឌតម្រូវនៃការបំពេញ : គណនីធនាគារវីង
• សមតុល្យអប្បបរិមា : មិនតម្រូវ
• កាលបរិច្ឆេទផុតកំណត់ : ៥ឆ្នាំ
• ប្រភេទប្រតិបត្តិការទិញ : ម៉ាស៊ីនឆូតកាត ឬដោយប៉ះ ការទិញអនឡាញ
• មធ្យោបាយដកប្រាក់ : ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត
• ការចេញកូដកាត : នៅលើកម្មវិធី Wing Bank App
• ការគ្រប់គ្រងនិងការកំណត់កាតផ្សេងៗ : នៅលើកម្មវិធី Wing Bank App
• កូដសុវត្ថិភាពកាត : EMV 3Ds 2.0

 

តម្លៃសេវានិងការកំណត់របស់កាត

 

• ថ្លៃចេញកាត : ឥតគិតថ្លៃ
• ថ្លៃសេវាថែទាំប្រចាំឆ្នាំ : ៦ដុល្លារ
• ចំនួនទឹកប្រាក់ទិញក្នុងមួយថ្ងៃ : ៥.០០០ដុល្លារ
• ចំនួនកំណត់នៃប្រតិបត្តិការទិញក្នុងមួយថ្ងៃ : មិនកំណត់
• ថ្លៃសេវាទិញតាមអនឡាញ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការដកប្រាក់ក្នុង១ថ្ងៃ : ៥.០០០ដុល្លារ
• ចំនួនអតិបរិមានៃប្រតិបត្តិការដកប្រាក់ : ៥ដង/ថ្ងៃ
• ថ្លៃសេវាដកប្រាក់នៅអេធីអឹមធនាគារវីង : ឥតគិតថ្លៃ
• ការដកប្រាក់នៅអេធីអឹមធនាគារផ្សេង : ២%នៃចំនួនទឹកប្រាក់ដែលត្រូវដក យ៉ាងតិច៥ដុល្លារក្នុងមួយប្រតិបត្តិការ
• ការដក/ដាក់ប្រាក់មិនមែនជាប្រាក់ដុល្លារ : ២.៥ % សម្រាប់ការប្តូររូបិយប័ណ្ណអាមេរិកក្នុងមួយប្រតិបត្តិការ
• ការបដិសេធប្រតិបត្តិការនៅអេធីអឹមធនាគារ វីង : ឥតគិតថ្លៃ
• ការបដិសេធប្រតិបត្តិការនៅ ATM/POS/eCom របស់ធនាគារដទៃ : ០.៤០ ដុល្លារ ក្នុងមួយប្រតិបត្តិការ
• ការពិនិត្យសមតុល្យនៅ ATM/POSដទៃ : ០.៥០ ដុល្លារ ក្នុងមួយប្រតិបត្តិការ
• តម្លៃប្ដូរកាតថ្មី-ក្នុងម្តង : ៦ដុល្លារ
• ការផ្លាស់ប្តូរកូដវីងកាត ក្នុង១ប្រតិបត្តិការ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការចេញកាត : កាត ១ សម្រាប់អតិថិជនម្នាក់

វិធីដំណើរការកាត/ទទួលកាត
សម្រាប់ការធ្វើឱ្យដំណើការ ឬ បិទដំណើការកាតអាចធ្វើបាននៅលើ លើកម្មវិធីទូរសព្ទធនាគារវីង ហើយអតិថិជនអាចទទួលកាតនៅ និង គ្រប់សាខាធនាគារ វីង ភ្នាក់ងារវីង និងភ្នាក់ងាវីងម៉ាស្ទ័រ។

 

កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM
ដំបូងគេបង្អស់នៅកម្ពុជា

បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ដោយបើកដំណើរការ កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM នៅថ្ងៃនេះ។ វាជាប្រភេទកាតឥណពន្ធ គ្មានលេខ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការទូទាត់តាមរយៈ កម្មវិធីទូរសព្ទ Wing Bank App របស់លោកអ្នក។
ការរចនាដ៏ប្រណីត ជាមួយប្រភេទកាតលាយជាមួយធាតុលោហៈ ដំបូងគេ ដែលផលិតត្រឹមតែ ១,០០០កាតតែប៉ុណ្ណោះ សម្រាប់ប្រភេទនេះ។

គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM ៖
• ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
• រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរសព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
• បទពិសោធន៍គ្រប់គ្រងកាត បែបឌីជីថលសុទ្ធសាធ
• ការទូទាត់ទំនិញ និងសេវា ដោយប្រើបច្ចេកវិទ្យាខ្ពស់ គ្រាន់តែដាក់កាតលើម៉ាស៊ីនទូទាត់ជាការស្រេច
លក្ខណៈពិសេស
• ឈ្មោះផលិតផល : កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM
• ម៉ាកសញ្ញាកាត : ម៉ាស្ទ័រកាត
• ឈ្មោះម្ចាស់កាត : បង្ហាញតែនៅក្នុងកម្មវិធីទូរសព្ទ Wing Bank App ប៉ុណ្ណោះ
• ការបង្ហាញប្រវត្តិរបស់កាត : មានតែនៅក្នុងកម្មវធីទូរសព្ទ Wing Bank App ប៉ុណ្ណោះ
• ដំណើរការនៃការបំពេញបែបបទស្នើសុំ : នៅធនាគារវីង និងសាខាធនាគារវីង
• លក្ខខណ្ឌតម្រូវ : គណនីធនាគារវីង
• សមតុល្យអប្បបរមា : តម្រូវតាមលក្ខខណ្ឌគណនីធនាគារ
• កាលបរិច្ឆេទផុតកំណត់ : ៥ឆ្នាំ
• ប្រភេទប្រតិបត្តិការទិញ : ម៉ាស៊ីនឆូតកាត ឬដោយប៉ះ ការទិញអនឡាញ
• មធ្យោបាយដកប្រាក់ : ម៉ាស៊ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត
• ការចេញកូដកាត : នៅលើកម្មវិធីទូរសព្ទ Wing Bank App
• ការគ្រប់គ្រងនិងការកំណត់កាតផ្សេងៗ : នៅលើកម្មវិធីទូរសព្ទ Wing Bank App
• កូដសុវត្ថិភាពកាត : EMV 3Ds 2.0

តម្លៃសេវានិងការកំណត់របស់កាត

 

• ថ្លៃចេញកាត : មិនគិតថ្លៃ
• ថ្លៃសេវាថែទាំប្រចាំឆ្នាំ : ៥០ដុល្លារ
• ចំនួនទឹកប្រាក់ទិញក្នុងមួយថ្ងៃ : ៥០.០០០ដុល្លារ
• ចំនួនកំណត់នៃប្រតិបត្តិការទិញក្នុងមួយថ្ងៃ : មិនកំណត់
• ថ្លៃសេវាទិញតាមអនឡាញ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការដកប្រាក់ក្នុង១ថ្ងៃ : ៥០.០០០ដុល្លារ
• ចំនួនអតិបរិមានៃប្រតិបត្តិការដកប្រាក់ : ១០ដង/ថ្ងៃ
• ថ្លៃសេវាដកប្រាក់នៅអេធីអឹមធនាគារវីង : ឥតគិតថ្លៃ
• ការដកប្រាក់នៅអេធីអឹមធនាគារផ្សេង : ឥតគិតថ្លៃ
• ការដក/ដាក់ប្រាក់មិនមែនជាប្រាក់ដុល្លារ : ២.៥% សម្រាប់ការប្តូររូបិយប័ណ្ណអាមេរិក ក្នុងមួយប្រតិបត្តិការ
• ការបដិសេធប្រតិបត្តិការនៅអេធីអឹមធនាគារ វីង : ឥតគិតថ្លៃ
• ការបដិសេធប្រតិបត្តិការនៅ ATM/POS/eCom របស់ធនាគារដទៃ : ឥតគិតថ្លៃ
• ការពិនិត្យសមតុល្យនៅ ATM/POS ដទៃ : ឥតគិតថ្លៃ
• តម្លៃប្តូរកាតថ្មី-ក្នុងមួយដង : ១០ដុល្លារ
• ការផ្លាស់ប្តូរកូដវីងកាត ក្នុង១ប្រតិបត្តិការ : ឥតគិតថ្លៃ
• ចំនួនកំណត់នៃការចេញកាត : កាត ១ សម្រាប់អតិថិជនម្នាក់
• កញ្ចប់ស្វាគមន៍ : ចូលសាលរងចាំ Wing Premier Lounge គ្មានដែនកំណត់ និងមានការផ្ដល់ជូនជាច្រើនទៀត

វិធីដំណើរការកាត/ការទទួលកាត
អ្នកអាចបើកដំណើរការ ឬបិទកាតរបស់អ្នកតាមរយៈកម្មវិធីទូរសព្ទ Wing Bank App ។ លើសពីនេះ អតិថិជនអាចមកទទួលយក កាតឥណពន្ធធនាគារវីង DIGITAL MASTERCARD PLATINUM នៅគ្រប់សាខាធនាគារ វីង។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026