Liquid Group និង ធនាគារឯកទេសវីង សហការគ្នាជម្រុញការទូទាត់ឆ្លងប្រទេសមកកម្ពុជា

អតិថិជនរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួនអាចធ្វើការទូទាត់តាម QR កូដជាមួយអាជីវករជាង ៤ ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា Liquid Group ដែលជាក្រុមហ៊ុនបណ្តុំសេវាទូទាត់តាមទូរស័ព្ទចល័តក្នុងតំបន់ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី នឹងចាប់ដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីជម្រុញការទូទាត់តាម QR​​កូដ នៅប្រទេសកម្ពុជា។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖​​​ “យើងមានការរំភើបនិងពិតជាទន្ទឹងរងចាំការសហការ ជាមួយ Liquid Group ដែលជាអ្នកផ្តល់បណ្តុំនៃសេវាកម្មទូទាត់ប្រាក់តាមQR កូដឈានមុខគេមួយ។ ការសហការនេះឆ្លុះបញ្ចាំងពីវិធីសាស្រ្តរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួលនៃការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានសុវត្ថិភាព ​មានការការពារ និងឆាប់រហ័សដល់អតិថិជនគ្រប់រូបតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងដៃគូដ៏រឹងមាំរបស់យើងនៅក្នុងតំបន់។ ធនាគារឯកទេស វីង តែងតែខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្វីថ្មីៗបន្ថែមទៀតសម្រាប់អតិថិជនរបស់យើង។” ជាមួយនឹងភាពជាដៃគូនេះ Liquid Group និងធនាគារឯកទេស វីង នឹងគាំទ្រដល់ការប្រើប្រាស់មធ្យោយបាយទូទាត់ការចំណាយជាមួយ QR កូដ រវាងអតិថិជននិង​អាជីវករ តាមរយៈការអនុញ្ញាតឲ្យដៃគូពាណិជ្ជកម្មរបស់វីងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទទួលយកការទូទាត់តាមកម្មវីធីទូរស័ព្ទដែលមាន QR កូដរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួន។ ភាពជាដៃគូនេះក៏នឹងជួយបង្កើនចំនួនដៃគូអាជីវករនៅក្រៅប្រទេសរបស់​ Liquid Group […]

ចេញផ្សាយនៅ: Oct 05, 2020

អតិថិជនរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួនអាចធ្វើការទូទាត់តាម QR កូដជាមួយអាជីវករជាង ៤ ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា

Liquid Group ដែលជាក្រុមហ៊ុនបណ្តុំសេវាទូទាត់តាមទូរស័ព្ទចល័តក្នុងតំបន់ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី នឹងចាប់ដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីជម្រុញការទូទាត់តាម QR​​កូដ នៅប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖​​​ “យើងមានការរំភើបនិងពិតជាទន្ទឹងរងចាំការសហការ ជាមួយ Liquid Group ដែលជាអ្នកផ្តល់បណ្តុំនៃសេវាកម្មទូទាត់ប្រាក់តាមQR កូដឈានមុខគេមួយ។ ការសហការនេះឆ្លុះបញ្ចាំងពីវិធីសាស្រ្តរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួលនៃការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានសុវត្ថិភាព ​មានការការពារ និងឆាប់រហ័សដល់អតិថិជនគ្រប់រូបតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងដៃគូដ៏រឹងមាំរបស់យើងនៅក្នុងតំបន់។ ធនាគារឯកទេស វីង តែងតែខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្វីថ្មីៗបន្ថែមទៀតសម្រាប់អតិថិជនរបស់យើង។”

ជាមួយនឹងភាពជាដៃគូនេះ Liquid Group និងធនាគារឯកទេស វីង នឹងគាំទ្រដល់ការប្រើប្រាស់មធ្យោយបាយទូទាត់ការចំណាយជាមួយ QR កូដ រវាងអតិថិជននិង​អាជីវករ តាមរយៈការអនុញ្ញាតឲ្យដៃគូពាណិជ្ជកម្មរបស់វីងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទទួលយកការទូទាត់តាមកម្មវីធីទូរស័ព្ទដែលមាន QR កូដរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួន។ ភាពជាដៃគូនេះក៏នឹងជួយបង្កើនចំនួនដៃគូអាជីវករនៅក្រៅប្រទេសរបស់​ Liquid Group ឲ្យមានកាន់តែច្រើនថែមទៀត។

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ធនាគារឯកទេស វីង គឺជាស្លាកសញ្ញាពាណិជ្ជកម្មមួយដែលត្រូវបានគេទទួលស្គាល់និងទុកចិត្តបំផុតមួយនៅក្នុងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទនិងអេឡិចត្រូនិចដែលមានបណ្តាញភ្នាក់ងារវីងជាង ៨០០០ កន្លែងនៅទូទាំងប្រទេសដែលបំរើជូនអតិថិជន ៥ លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Jeremy Tan ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Liquid Group បានមានប្រសាសន៍ថា៖“ បន្ទាប់ពីការបង្កើតនូវសមាហរណកម្មបណ្តាញទូទាត់តាមតំបន់របស់យើងគឺ XNAP នៅឆ្នាំ ២០១៩ យើងមានក្តីរំភើបក្នុងការឈានចូលឆ្នាំទី ២ នៃការបើកច្រកថ្មីនៅទូទាំងតំបន់ដើម្បីសម្រួលដល់ការទូទាត់តាម QR កូដឆ្លងដែនជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេសសិង្ហបុរី ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ ហើយនាពេលឥឡូវនេះ នៅក្នុងប្រទេសកម្ពុជា ។ យើងរីករាយក្នុងការធ្វើជាដៃគូជាមួយវីងដែលជាជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា​ ហើយអនុញ្ញាតឱ្យយើងគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ស្របជាមួយគោលដៅរបស់យើងក្នុងការអភិឌ្ឍសង្គមមួយដែលមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់នៅទូទាំងតំបន់។”

Liquid Group ក៏នឹងធ្វើជាដៃគូជាមួយធនាគារឯកទេស វីង ដើម្បីផ្តល់ជូននូវសេវាកម្មដែលមានគុណតម្លៃបន្ថែមប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនរបស់ពួកគេតាមរយៈសមាហរណកម្មនៃការទូទាត់ប្រាក់ឆ្លងប្រទេសនិងវេទិកាទីផ្សារសម្រាប់ដៃគូ។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026