វីង និងម៉ាស្ទ័រកាតប្រារព្ធពិធីចែករង្វាន់សម្រាប់អតិថិជន ដែលឈ្នះដំណើរកម្សាន្តទៅកោះសេនតូហ្សា

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រារព្ធពិធីចែករង្វាន់ធំសម្រាប់អតិថិជនដែលមានសំណាងទាំង ០៣ នាក់ ដែលឈ្នះដំណើរកម្សាន្តទៅកាន់ កោះសេនតូហ្សា ប្រទេសសិង្ហបុរីដែលពួកគាត់ជាអតិថិជនដែលបានធ្វើការទូទាត់ប្រាក់តាមរយៈ វីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ខែកក្កដាឆ្នាំ ២០១៨ ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលអ្នកឈ្នះរង្វាន់ម្នាក់ៗនឹងទទួលបានសំបុត្រយន្តហោះតាមជើងហោះហើរ Silk Air ចំនួនពីរពីភ្នំពេញ / សៀមរាប ទៅសិង្ហបុរី ការស្នាក់នៅពីរយប់នៅក្នុងបន្ទប់ដ៏ប្រណីតនៃសណ្ឋាគារ សូហ្វីតែល ស៊ីងហ្គាពួរ សេនតូហ្សា រីសត & ស្ប៉ា រួមជាមួយនឹងអាហារពេលព្រឹក​ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ក៏ដូចជាសំបុត្រចូលកម្សាន្តកោះសេនតូហ្សាសម្រាប់មនុស្សពីរនាក់ផងដែរ ។ ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីនាក់ ហើយគាត់សង្ឃឹមថា អតិថិជនកាន់តែច្រើននឹងបន្តគាំទ្រ វីង អនឡាញ ​ ម៉ាស្ទ័រកាត ដោយហេតុថា ធនាគារឯកទេសវីង ក៏ដូចជាក្រុមហ៊ុនម៉ាស្ទ័រកាត បានត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ប្រកាសនូវរង្វាន់បន្តបន្ទាប់ ដែលកាន់តែរំភើបជាងមុនទៅទៀត។ […]

ចេញផ្សាយនៅ: Aug 24, 2018

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រារព្ធពិធីចែករង្វាន់ធំសម្រាប់អតិថិជនដែលមានសំណាងទាំង ០៣ នាក់ ដែលឈ្នះដំណើរកម្សាន្តទៅកាន់ កោះសេនតូហ្សា ប្រទេសសិង្ហបុរីដែលពួកគាត់ជាអតិថិជនដែលបានធ្វើការទូទាត់ប្រាក់តាមរយៈ វីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ខែកក្កដាឆ្នាំ ២០១៨ ។

កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលអ្នកឈ្នះរង្វាន់ម្នាក់ៗនឹងទទួលបានសំបុត្រយន្តហោះតាមជើងហោះហើរ Silk Air ចំនួនពីរពីភ្នំពេញ / សៀមរាប ទៅសិង្ហបុរី ការស្នាក់នៅពីរយប់នៅក្នុងបន្ទប់ដ៏ប្រណីតនៃសណ្ឋាគារ សូហ្វីតែល ស៊ីងហ្គាពួរ សេនតូហ្សា រីសត & ស្ប៉ា រួមជាមួយនឹងអាហារពេលព្រឹក​ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ក៏ដូចជាសំបុត្រចូលកម្សាន្តកោះសេនតូហ្សាសម្រាប់មនុស្សពីរនាក់ផងដែរ ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីនាក់ ហើយគាត់សង្ឃឹមថា អតិថិជនកាន់តែច្រើននឹងបន្តគាំទ្រ វីង អនឡាញ ​ ម៉ាស្ទ័រកាត ដោយហេតុថា ធនាគារឯកទេសវីង ក៏ដូចជាក្រុមហ៊ុនម៉ាស្ទ័រកាត បានត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ប្រកាសនូវរង្វាន់បន្តបន្ទាប់ ដែលកាន់តែរំភើបជាងមុនទៅទៀត។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “ឥឡូវនេះ យើងកំពុងស្វែងរកអ្នកឈ្នះរង្វាន់បន្ថែមទៀត ដែលអាចមានឱកាសទទួលបានការស្នាក់នៅមួយយប់នៅក្នុងសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក ពោលគឺ សណ្ឋាគាររ៉ូយាល់សេន កោះរុង រួមជាមួយថ្លៃធ្វើដំណើរទៅកាន់កោះរុង ម្ហូបអាហារ និងពិសេសនោះគឺ បទពិសោធន៍ធ្វើដំណើរតាមឧទ្ធម្ភាគចក្រទស្សនាទិដ្ឋភាពជុំវិញកោះរុងផងដែរ។”

ដើម្បីមានឲកាសទទួលបានរង្វាន់ធំលើកទី០២ អតិថិជនដែលមានស្រាប់ឬអតិថិជនថ្មី របស់ វីងអនឡាញ ម៉ាស្ទ័រ កាត ត្រូវធ្វើប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈ វីងអនឡាញម៉ាស្ទ័រកាតចាប់ពីថ្ងៃទី ០១ ខែកញ្ញារហូតដល់ថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៨ ។ នៅពេលដែលអតិថិជនធ្វើការទូទាត់កាន់តែច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការឈ្នះរង្វាន់ធំលើកទី២ ដែលការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ។

លោក សាន សុភាព ម្ចាស់អាជីវកម្មម្នាក់នៅខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានពីបុគ្គលិកវីងថា លោកបានឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរីព្រោះវាតែងតែជាក្តីសុបិន្តរបស់លោកក្នុងការធ្វើដំណើរទៅក្រៅប្រទេស តែលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើដំណើរឡើយ ។

លោក សុភាពមានប្រសាសន៍បន្តទៀតថា “នៅពេលខ្ញុំទទួលបានព័ត៌មានពីវីង ខ្ញុំបានរត់ទៅប្រាប់ភរិយារបស់ខ្ញុំហើយគាត់មានអារម្មណ៍រន្ធត់ជាងខ្ញុំទៅទៀត។ ការធ្វើដំណើរនេះពិតជាមានតម្លៃសម្រាប់ខ្ញុំ និងភរិយាខ្ញុំជាខ្លាំង ព្រោះខ្ញុំអាចបំពេញក្តីសុបិន្តរបស់ខ្ញុំបាន ដោយមិនចាំបាច់ចំណាយលុយដែលខ្ញុំសន្សំពីការបើកអាជីវកម្មខ្នាតតូចរបស់ខ្ញុំឡើយ។ ខ្ញុំនឹងបន្តប្រើប្រាស់វីង អនឡាញ ម៉ាស្ទ័រកាតបន្ថែមទៀតដើម្បីមានឲកាសឈ្នះរង្វាន់បន្ថែមទៀត។”

សម្រាប់អតិថិជនដែលមិនទាន់បានសាកល្បងប្រើ វីងអនឡាញម៉ាស្ទ័រកាត ពួកគេអាចចូលទៅក្នុងកម្មវិធីស្មាតហ្វូន​វីង និងបំពេញព័ត៌មានមួយចំនួន ដើម្បីបង្កើតកាតម៉ាស្ទ័រកាត ហើយពួកគេនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអនឡាញ និងរីករាយជាមួយការបញ្ចុះតម្លៃជាច្រើនដូចជា ការបញ្ចុះតម្លៃ១២% សម្រាប់ការកក់កន្លែងស្នាក់នៅតាមគេហទំព័រ Agoda.com ធ្វើដំណើរ២ដងដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ៥០% លើការធ្វើដំណើរ២០ដង តាមរយៈកម្មវិធីGrab និងជាច្រើនទៀត។

សម្រាប់រយៈពេល ០៦ ខែដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជាកាលពីខែកុម្ភៈ ធនាគារឯកទេសវីង ទទួលបានប្រតិបត្តិការទូទាត់ប្រាក់តាមវីង អនឡាញ ម៉ាស្ទ័រកាតរហូតដល់ជិត ១០ ម៉ឺនប្រតិបត្តិការ ដែលអតិថិជនបានជ្រើសរើសវិធីទូទាត់ផ្សេងៗ រាប់ចាប់ពីការទិញទំនិញតាមអនឡាញ ទូទាត់ថ្លៃអាហារ កក់ការធ្វើដំណើរតាមរយៈកម្មវិធីលើទូរស័ព្ទដៃ កក់សំបុត្រយន្តហោះ ឬការស្នាក់នៅក្រៅប្រទេស។ ល។

វីងអនឡាញម៉ាស្ទ័រកាត ផ្តល់ជូនអតិថិជននូវអំណាចនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលមានសុវត្ថិភាព និងអាចប្រព្រឹត្តបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយគ្រាន់តែចុចពីរបីចំនុច នៅលើទូរស័ព្ទដៃរបស់ពួកគេ ក៏​ដូចជាផ្តល់ឲកាសក្នុងការទទួលយកបទពិសោធន៍ទិញទំនិញនៅក្រៅប្រទេស សម្រាប់អ្នកដែលមិនមានគណនី ធនាគារ។ វីង ជឿជាក់ថាមនុស្សគ្រប់គ្នាគួរតែទទួលបានបទពិសោធន៍ទូទាត់ប្រាក់ដ៏ងាយស្រួល តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ដែលនេះក៏ស្របទៅនឹងចក្ខុវិស័របស់វីង ក្នុងការដាក់បញ្ចូលនូវហិរញ្ញវត្ថុផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង
អ៊ីម៉ែល៖ marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026