ព្រូដិនសល​កម្ពុជា​និង​ធនាគារ​ឯកទេស​វីង ចាប់ដៃគូ ​ ដើម្បី​សម្រួល​ដំណើរ​នៃ​ការ​ទូទាត់បុព្វលាភ​ សម្រាប់​អតិថិជន

ភ្នំពេញ, ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ​២០១៨​៖ ក្រុមហ៊ុនព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ ជាមួយ​ ធនាគារ​ឯកទេស​ វីង ដែល​ជា​ធនាគារ​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​នាំ​មុខ​គេ​នៅកម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មនៅ​ថ្ងៃ​ពុធនេះ។ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ អតិថិជន​របស់​ព្រូដិនសល​កម្ពុជា នឹង​អាច​​ទូទាត់ បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ពួក​គេ នៅតាម ទីតាំង​ភ្នាក់ងារ​វីងចំនួន៥០០០កន្លែង តាម​រយៈ​កម្មវិធី​ស្មាតហ្វូនវីង ឬ​ ​ *989# ដែលនេះ ​ផ្ដល់​ជាជម្រើស​កាន់​តែ​ប្រសើរ​ និង​​ងាយ​ស្រួល​ដល់​អតិថិជនក្នុងការ​ទូទាត់​បុព្វលាភ​រ៉ាប់​រង​របស់​ពួក​គេ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា លោក David Nutman បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ចុះ​ហត្ថលេខា​ថា៖ “ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​អតិថិជន​របស់​យើង ក្នុង​ការ​រក្សា​នូវ​ការ​ការពារ និង​ទំនុក​ចិត្ត នៃ​គោល​នយោបាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត។ ដូច្នេះ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​អាច​ទូទាត់​ប្រាក់​បុព្វលាភ​បាន​យ៉ាង​ងាយ​ស្រួល មិន​ថា​ពួក​គេ​នៅ​ទីណា​ក៏​ដោយ ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។” លោក​បាន​បន្ថែម​ទៀត​ថា៖ “ការ​ប្រើប្រាស់​បណ្ដាញ​ដ៏​រឹងមាំ និង​មាន​សុវត្ថិភាព​របស់ វីង អតិថិជន​របស់​យើង​នឹង​អាច​ទូទាត់​បុព្វលាភ​រ៉ាប់រង​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។​ ការ​ធ្វើ​បែប​នេះ​គឺស្រប​គ្នា​នឹង​ការ​ខិត​ខំ​ជាបន្ត​បន្ទាប់របស់​ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ ដើម្បី​ទាក់​ទាញ​អតិថិជន​ក្នុង​យុគសម័យបច្ចេក​វិទ្យាទំនើប ដើម្បី​បម្រើ និងផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ដាច់​គេ​។ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ មាន​បណ្ដាញនៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​រួច​ជា​ស្រេច​ទៅ​ហើយ​ ​តាម​រយៈ​ដៃគូ​ធានា​រ៉ាប់រង គឺ​ធនាគារ […]

ចេញផ្សាយនៅ: May 30, 2018

ភ្នំពេញ, ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ​២០១៨​៖ ក្រុមហ៊ុនព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ ជាមួយ​ ធនាគារ​ឯកទេស​ វីង ដែល​ជា​ធនាគារ​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​នាំ​មុខ​គេ​នៅកម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មនៅ​ថ្ងៃ​ពុធនេះ។

ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ អតិថិជន​របស់​ព្រូដិនសល​កម្ពុជា នឹង​អាច​​ទូទាត់ បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ពួក​គេ នៅតាម ទីតាំង​ភ្នាក់ងារ​វីងចំនួន៥០០០កន្លែង តាម​រយៈ​កម្មវិធី​ស្មាតហ្វូនវីង ឬ​ ​ *989# ដែលនេះ ​ផ្ដល់​ជាជម្រើស​កាន់​តែ​ប្រសើរ​ និង​​ងាយ​ស្រួល​ដល់​អតិថិជនក្នុងការ​ទូទាត់​បុព្វលាភ​រ៉ាប់​រង​របស់​ពួក​គេ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា លោក David Nutman បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ចុះ​ហត្ថលេខា​ថា៖ “ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​អតិថិជន​របស់​យើង ក្នុង​ការ​រក្សា​នូវ​ការ​ការពារ និង​ទំនុក​ចិត្ត នៃ​គោល​នយោបាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត។ ដូច្នេះ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​អាច​ទូទាត់​ប្រាក់​បុព្វលាភ​បាន​យ៉ាង​ងាយ​ស្រួល មិន​ថា​ពួក​គេ​នៅ​ទីណា​ក៏​ដោយ ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។”

លោក​បាន​បន្ថែម​ទៀត​ថា៖ “ការ​ប្រើប្រាស់​បណ្ដាញ​ដ៏​រឹងមាំ និង​មាន​សុវត្ថិភាព​របស់ វីង អតិថិជន​របស់​យើង​នឹង​អាច​ទូទាត់​បុព្វលាភ​រ៉ាប់រង​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។​ ការ​ធ្វើ​បែប​នេះ​គឺស្រប​គ្នា​នឹង​ការ​ខិត​ខំ​ជាបន្ត​បន្ទាប់របស់​ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ ដើម្បី​ទាក់​ទាញ​អតិថិជន​ក្នុង​យុគសម័យបច្ចេក​វិទ្យាទំនើប ដើម្បី​បម្រើ និងផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ដាច់​គេ​។

ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ មាន​បណ្ដាញនៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​រួច​ជា​ស្រេច​ទៅ​ហើយ​ ​តាម​រយៈ​ដៃគូ​ធានា​រ៉ាប់រង គឺ​ធនាគារ អេស៊ីលីដា និង​ការិយាល័យ​ផ្ទាល់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សំខាន់ៗ។​ ការ​ចាប់​ដៃ​គូ​ជាមួយ​ធនាគារ​ឯកទេស ​វីង​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាក់​ទាញ​អតិថិជន​កាន់​តែ​ច្រើន​នៅ​តាម​ទី​ប្រជុំជន​និង​ភូមិ។​

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង ​បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ចុះ​ហត្ថ​លេខា​ថា៖​​ ”បន្ថែមពីលើការផ្តល់មធ្យោបាយដ៏ងាយស្រួលដើម្បីបង់បុព្វលាភធានារ៉ាប់រង ភាពជាដៃគូនេះ នឹងបង្កើតជាឱកាសបន្ថែមទៀត សម្រាប់ប្រជាជនដែលប្រើសេវាធនាគារផងនិងមិនប្រើសេវាធនាគារផង ដើម្បីមានលទ្ធភាពប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសល មិនថាពួកគាត់រស់នៅទីណាឡើយ។ ចំនុចនេះគឺបានន័យថា ប្រជាពលរដ្ឋដែលរស់នៅតាមភូមិឋាននិងក្រុងតូចៗទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន អាចមានលទ្ធភាពទទួលយកអត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ជូន ដែលខុសប្លែកពីពេលមុន ដែលពួកគាត់មិនធ្លាប់បានទទួលអត្ថប្រយោជន៍ទាំងនេះទេ។”

លោក ម៉ាឡូឡូស ​បាន​បន្ដែម​ទៀត​ថា៖​ “ជាមួយ​​ វីង​ ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង​ គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត ដោយអតិថិជនគ្រាន់តែធ្វើការទូទាត់តាមរយៈគណនីវីងនៅលើទូរស័ព្ទដៃ ឬភ្នាក់ងារវីង​ដែលនៅជិតផ្ទះរបស់ពួកគាត់។ នៅ វីង ពួកយើងមានឆន្ទៈចង់បង្កើតប្រព័ន្ធមួយដែលអាចសម្រេចបានជោគជ័យនិងទទួលបានផលចំនេញដែលមានភ្នាក់ងារ អតិថិជន ក្រុមហ៊ុន អាជីវករ បេឡាករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ដែលផ្តល់សេវាកម្មទាំងនៅតាមទីក្រុងនិងទីជនបទដាច់ស្រយាល ទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្តង។”​

សេវា​ទូទាត់​បុព្វលាភ​រ៉ាប់រង​តាម​រយៈ​ ភ្នាក់ងារ​វីង​និងកម្មវិធីស្មាតហ្វូនវីង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​។ ដូច្នេះ​អតិថិជន​របស់​ព្រូដិនសល​នៅ​ទូទាំង​ប្រទេស ឥឡូវ​នេះ​អាច បង់​ប្រាក់​តាម​រយៈ លេខកូដ​វិក្កយបត្រ។​

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន

អំពីធនាគារ​ឯកទេស​វីង

ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេស​កម្ពុជា​។​ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026