ដាក់ប្រាក់ជាមួយ ធនាគារ វីង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើនរាល់ថ្ងៃ និងរាល់ខែ

ដាក់ប្រាក់ជាមួយ ធនាគារ វីង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើនរាល់ថ្ងៃ និងរាល់ខែ ធនាគារ វីង នឹងផ្តល់រង្វាន់ធំជាច្រើនដល់អតិថិជនរបស់ខ្លួនដែលមានដូចជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួន ១៣២គ្រឿង រថយន្ដ Ford Wildtrak ស៊េរី ឆ្នាំ២០២២ ចំនួន ៦គ្រឿង និង រថយន្ដ Lexus LX600 SUV ស៊េរី ឆ្នាំ២០២២ ចំនួន ១គ្រឿង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អតិថិជនដែលបើកគណនីជាមួយ ធនាគារ វីង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង តែងតែរិះរកវិធីថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើងឲ្យបានកាន់តែច្រើន ហើយជាមួយកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” […]

ចេញផ្សាយនៅ: Jun 02, 2022

ដាក់ប្រាក់ជាមួយ ធនាគារ វីង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើនរាល់ថ្ងៃ និងរាល់ខែ

ធនាគារ វីង នឹងផ្តល់រង្វាន់ធំជាច្រើនដល់អតិថិជនរបស់ខ្លួនដែលមានដូចជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួន ១៣២គ្រឿង រថយន្ដ Ford Wildtrak ស៊េរី ឆ្នាំ២០២២ ចំនួន ៦គ្រឿង និង រថយន្ដ Lexus LX600 SUV ស៊េរី ឆ្នាំ២០២២ ចំនួន ១គ្រឿង

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អតិថិជនដែលបើកគណនីជាមួយ ធនាគារ វីង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង តែងតែរិះរកវិធីថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើងឲ្យបានកាន់តែច្រើន ហើយជាមួយកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” នេះ យើងចង់បង្ហាញថាការមានគណនីធនាគារ វីង នាំមកនូវប្រយោជន៍ជាច្រើនលើសពីភាពងាយស្រួល ភាពបត់បែន និង កម្រិតសុវត្ថិភាពខ្ពស់ដែលអតិថិជនទទួលបាននាពេលបច្ចុប្បន្ននេះ។”

លោក ហាន ប៉េងក្វាង បានបន្ដថា៖ “សម្រាប់លោកអ្នកដែលមិនទាន់មានគណនីជាមួយធនាគារ វីងនៅឡើយ ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតក្នុងការបើកគណនី ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ អត្រាការប្រាក់ខ្ពស់ ការបញ្ចុះតម្លៃពិសេសពេលទិញទំនិញឬសេវាកម្មពីហាងដៃគូជាង ៤០,000 ការទិញទំនិញអនឡាញប្រកបដោយភាពងាយស្រួល អាចទូទាត់វិក្កយបត្រនៅទីណា ពេលណាក៏បាន​ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស និងនៅពេលនេះមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន”។

អ្នកដែលមិនទាន់មានគណនីនៅឡើយ អាចទៅកាន់សាខាធនាគារវីងណាមួយ ឬដៃគូរបស់ធនាគារវីង ដើម្បីបើកគណនីដោយគ្រាន់តែយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗ។

អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀលក្នុងគណនីប៉ុណ្ណោះ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ ២០២២ជារៀងរាល់ថ្ងៃ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥,000 ដុល្លារ ឬ ២0 លានរៀល នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរថយន្ត Ford Wildtrak ចំនួន ៦ គ្រឿងជារៀងរាល់ខែ ព្រមទាំងមានសិទ្ធិចូលរួមការចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម ជារៀងរាល់ថ្ងៃផងដែរ។

អតិថិជនដែលប្រាក់ត្រឹមតែ ៥០,000 ដុល្លារ ឬ ២០០ លានរៀល នឹងមានឱកាសចូលរួមការចាប់ឆ្នោតយករង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ហើយក៏នៅតែនឹងមានឱកាសចូលរួមចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម និងរថយន្ត Ford Wildtrak ផងដែរ។

អ្នកឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម និងរថយន្ត Ford Wildtrak នឹងត្រូវចាប់ឆ្នោតជារៀងរាល់ខែ ក្នុងកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ០៧:០០ យប់ ដល់ម៉ោង ០៩:០០ យប់ និងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ នៅរៀងរាល់សប្តាហ៍ទីពីរនៃខែបន្ទាប់។ នៅចុងឆ្នាំ ២០២២ នឹងមានការចាប់រង្វាន់ធំបំផុតដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតចំនួនមួយគ្រឿង៕

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://bit.ly/3GAFFLA

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026