ការប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារសម្រាប់ក្រុមហ៊ុននានា នឹងប្រែក្លាយការបើកប្រាក់ខែប្រចាំខែ ឱ្យទៅជាអត្ថប្រយោជន៍នៃទំនាក់ទំនងជាមួយគ្រឹះស្ថានធនាគារដ៏ទូលំទូលាយ។ ជាលទ្ធផល ក្រុមហ៊ុនមិនត្រឹមតែអាចបើកប្រាក់ខែបានយ៉ាងរលូន និងមានរបាយការណ៍ច្បាស់លាស់ប៉ុណ្ណោះទេ តែថែមទាំងអាចប្រើប្រាស់ប្រវត្តិប្រតិបត្តិការដ៏ល្អនេះ ដើម្បីទទួលបានទុនកម្ចីពង្រីកអាជីវកម្មថែមទៀតផង។
ជំនួសឱ្យការប្រើប្រាស់ទុនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនទាំងស្រុង ម្ចាស់អាជីវកម្មអាចទាញយកប្រយោជន៍ពីកម្ចីដែលភ្ជាប់ជាមួយសេវាបើកប្រាក់បៀវត្ស យកទៅពង្រីកអាជីវកម្ម ដោយរក្សាទុកនូវទុនដែលមានស្រាប់សម្រាប់ទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃឱ្យកាន់តែរលូន។ អត្ថប្រយោជន៍នេះមិនត្រឹមតែជាការទទួលបានកម្ចីប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវជម្រើសកាន់តែច្បាស់ក្នុងការបែងចែកទុនរបស់អាជីវកម្ម ដើម្បីអាចចាប់យកឱកាសពង្រីកអាជីវកម្មបានទាន់ពេលវេលា។
ការបែងចែក រវាងទុនពង្រីកអាជីវកម្ម និងលុយបើកប្រាក់ខែដើម្បីរក្សាភាពបត់បែនសម្រាប់អាជីវកម្ម
ទោះបីអាជីវកម្មដែលមានសុខភាពហិរញ្ញវត្ថុល្អ ក៏ប្រហែលជាមិនចង់ចាក់ទុនដ៏ធំរបស់ខ្លួន ទៅក្នុងការវិនិយោគតែមួយមុខនោះដែរ។ ការបែងចែកដាច់ពីគ្នារវាង ទុនកម្ចីសម្រាប់ពង្រីកអាជីវកម្ម សាច់ប្រាក់សម្រាប់បើកប្រាក់ខែបុគ្គលិក និងប្រតិបត្តិការប្រចាំថ្ងៃ គឺផ្តល់ឱ្យម្ចាស់អាជីវកម្មនូវភាពបត់បែនខ្ពស់ ក្នុងករណីតម្រូវការរបស់អតិថិជនមានការប្រែប្រួល ឬមានឱកាសវិនិយោគថ្មីកើតឡើង។
ចំណុចនេះកាន់តែមានសារៈសំខាន់សម្រាប់បរិបទអាជីវកម្មនៅកម្ពុជា ខណៈដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) មានចំណែករហូតដល់ 99.8% នៃក្រុមហ៊ុនសរុប ដោយផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ 70%។ នេះបើយោងតាមទិន្នន័យពីថ្នាលព័ត៌មាន KhmerSME ដែលគាំទ្រដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្រាប់ម្ចាស់អាជីវកម្ម ការធានាបាននូវសាច់ប្រាក់សម្រាប់បើកប្រាក់ខែ គឺស្មើនឹងការការពារទាំងប្រតិបត្តិការអាជីវកម្ម និងបុគ្គលិកនៅពីក្រោយភាពជោគជ័យនេះផងដែរ។ បុគ្គលិកនៅតែបន្តទទួលបានប្រាក់ខែយ៉ាងទៀងទាត់ ខណៈដែលប្រាក់កម្ចីអាចត្រូវបានបង្វែរទៅប្រើប្រាស់សម្រាប់ការទិញសម្ភារៈ បន្ថែមស្តុកទំនិញ ឃ្លាំងផ្ទុក ឬការពង្រីកទីតាំងថ្មីជាដើម។
ការប្រើប្រាស់ទំនាក់ទំនងធនាគារដែលមានស្រាប់ ដើម្បីទទួលបានកម្ចី
ការទូទាត់ប្រាក់ឈ្នួលបុគ្គលិក គឺជាចំណាយដ៏ធំ និងកើតឡើងជាប្រចាំបំផុតមួយរបស់ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនប្រើប្រាស់សេវាប្រាក់បៀវត្សតាមធនាគារ វាមិនត្រឹមតែជួយឱ្យការទូទាត់ប្រាក់ខែមានភាពទៀងទាត់ និងមានកំណត់ត្រាច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកសាងទំនាក់ទំនងហិរញ្ញវត្ថុជាបន្តបន្ទាប់រវាងអាជីវកម្ម និងធនាគារដៃគូផងដែរ។
អតិថិជនសេវាបើកប្រាក់ខែដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចប្រើប្រាស់ទំនាក់ទំនងដ៏ល្អនេះ ដើម្បីចាប់យកឱកាសស្នើកម្ចីអាជីវកម្ម ដោយផ្អែកលើការវាយតម្លៃ និងលក្ខខណ្ឌរបស់ធនាគារ។ ការណ៍នេះ នឹងជួយឱ្យម្ចាស់អាជីវកម្មអាចថ្លឹងថ្លែងបានយ៉ាងច្បាស់ថា តើលុយក្រុមហ៊ុនប៉ុន្មានគួររក្សាទុកសម្រាប់បើកប្រាក់ខែ ទូទាត់ឱ្យអ្នកផ្គត់ផ្គង់ និងចំណាយប្រចាំថ្ងៃ ហើយតើគម្រោងពង្រីកអាជីវកម្មនោះ អាចប្រើប្រាស់កម្ចីដាច់ដោយឡែកបានកម្រិតណា។
លោក សុខ ឡេង នាយកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ម្ចាស់អាជីវកម្ម មិនគួរស្ថិតក្នុងស្ថានភាពដែលត្រូវបង្ខំចិត្តជ្រើសរើស រវាងការរក្សាទុនទុកសម្រាប់ដំណើរការប្រចាំថ្ងៃ និងការចាប់យកឱកាសរីកចម្រើននោះទេ។” លោកបានបន្ថែមថា៖ “តាមរយៈការផ្សាភ្ជាប់សេវាបើកប្រាក់បៀវត្ស ទៅនឹងឱកាសទទួលបានទុនបន្ថែម យើងបានផ្តល់ជូនក្រុមហ៊ុននានានូវដំណោះស្រាយជាក់ស្តែងមួយ ដើម្បីបន្តពង្រីកអាជីវកម្ម ដោយពួកគេនៅតែមានលទ្ធភាពពេញលេញក្នុងការបើកប្រាក់ខែបុគ្គលិក និងទូទាត់ប្រាក់ឱ្យដៃគូបានយ៉ាងទៀងទាត់។”
សព្វថ្ងៃ អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងប្រើប្រាស់ឥណទានជាប្រភពទុនសម្រាប់ពង្រីកអាជីវកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ 2025 ឥណទានដុលនៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើង 4.1% ដោយមានសមតុល្យឥណទានប្រមាណ 63 ពាន់លានដុល្លារអាមេរិក ដែលការកើនឡើងនេះមួយផ្នែកត្រូវបានគាំទ្រដោយតម្រូវការពីសហគ្រាស MSME ដែលស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្ម។
បង្កើនការប្រើប្រាស់រៀលសម្រាប់ការបើកបៀវត្ស
អាជីវកម្មក៏អាចជ្រើសរើសទូទាត់ប្រាក់បៀវត្សជាប្រាក់រៀលផងដែរ។ ជម្រើសនេះអាចជួយឱ្យក្រុមហ៊ុនរៀបចំការទូទាត់ប្រាក់ខែឱ្យស៊ីគ្នាជាមួយចំណូល និងចំណាយដែលគិតជាប្រាក់រៀល ខណៈបុគ្គលិកក៏អាចប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ការចំណាយប្រចាំថ្ងៃ ការផ្ទេរប្រាក់ និងការសន្សំ។
នៅក្នុងឆ្នាំ 2025 ប្រព័ន្ធបាគងបានដំណើរការប្រតិបត្តិការជាប្រាក់រៀលចំនួន 771 លានប្រតិបត្តិការ បើធៀបនឹងប្រាក់ដុល្លារអាមេរិកដែលមានត្រឹមតែ 554លានប្រតិបត្តិការ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ តួលេខនេះបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រាក់រៀលនៅក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា។
ធនាគារ វីង ផ្តល់ជូនអតិថិជនសាជីវកម្មផ្នែកសេវាបើកប្រាក់បៀវត្ស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នូវកម្ចីរហ័ស ក្នុងទំហំទឹប្រាក់រហូតដល់ 20ម៉ឺនដុល្លារអាមេរិក ដោយមិនតម្រូវឱ្យមានទ្រព្យធានា និងឥតគិតថ្លៃសេវារដ្ឋបាល ដោយផ្អែកលើការវាយតម្លៃឥណទាន និងលក្ខខណ្ឌកម្ចីផ្សេងៗ។
ពិតណាស់ សេវាបើកប្រាក់បៀវត្សតែមួយមុខមិនអាចជាដំណោះស្រាយសម្រាប់រាល់ការសម្រេចចិត្តរបស់អាជីវកម្មនោះទេ។ ប៉ុន្តែ វាប្រាកដជាអាចជួយម្ចាស់អាជីវកម្មក្នុងការបើកប្រាក់ខែបុគ្គលិកបានយ៉ាងទៀងទាត់ រក្សាសាច់ប្រាក់សម្រាប់ប្រតិបត្តិការ និងទទួលបានទុនបន្ថែមនៅពេលមានឱកាសរីកចម្រើនដ៏ស័ក្តិសមមកដល់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទមកលេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ https://www.wingbank.com.kh/km/form/payroll-onboard ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត។
