វគ្គ​២៥៖ ហេតុអ្វីការបញ្ចេញទំនិញឆាប់រហ័ស ជំរុញឱ្យចរន្តសាច់ប្រាក់របស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាកាន់តែរឹងមាំ?

ទំនិញបញ្ចេញបានកាន់តែលឿន អាជីវកម្មរបស់អ្នកទទួលបានការទូទាត់ប្រាក់កាន់តែឆាប់រហ័ស។

ចេញផ្សាយនៅ: Oct 19, 2026

យោងតាមទិន្នន័យរបស់ KhmerSME សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសរសៃឈាមសេដ្ឋកិច្ចកម្ពុជា​ ដោយបានគ្របដណ្តប់រហូតដល់ 99.8% នៃអាជីវកម្មសរុបនៅកម្ពុជា និងរួមចំណែកប្រមាណ 58% នៃផលិតផលក្នុងស្រុកសរុប (ផសស) និងបានស្រូបយកកម្លាំងពលកម្មប្រមាណ 70%។ ស្របពេលដែល SME កម្ពុជាកាន់តែច្រើន កំពុងបោះជំហានចូលទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់កម្រិតតំបន់និងសកល កំណើនអាជីវកម្ម គឺលែងត្រូវបានវាស់វែងត្រឹមតែលើទំហំនៃការទទួលបានការបញ្ជាទិញទៀតហើយ។ ផ្ទុយទៅវិញ វាក៏ទាមទារយ៉ាងចាំបាច់នូវសមត្ថភាពក្នុងការបំប្លែងទំនិញក្នុងស្តុកទៅជាសាច់ប្រាក់បានយ៉ាងឆាប់រហ័ស ការរក្សាលំនឹងហិរញ្ញវត្ថុឱ្យបានរឹងមាំ និងលទ្ធភាពក្នុងការវិនិយោគឡើងវិញ ដើម្បីចាប់យកឱកាសថ្មីៗនាពេលអនាគត។ 

 

យោងតាមគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) សហគ្រាស MSMEs កម្ពុជា ជាច្រើននៅតែបន្តជួបប្រទះបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាន ជាពិសេសទុនបង្វិលដែលចាំបាច់សម្រាប់គាំទ្រដល់ការពង្រីកអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ។ សម្រាប់អាជីវកម្មដែលប្រឡូកក្នុងពាណិជ្ជកម្មអន្តរជាតិ ចរន្តសាច់ប្រាក់ដ៏រឹងមាំ គឺមានភាពចាំបាច់ដូចគ្នាទៅប្រសិទ្ធភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ដែរ។ 

 

ចំណុចមួយដែលបញ្ហាប្រឈមនេះតែងតែត្រូវបានគេមើលរំលង គឺការបញ្ចេញទំនិញពីគយ។ ខណៈពេលដែលអាជីវកម្មភាគច្រើនផ្តោតលើភស្តុភារកម្ម ការអនុលោមតាមច្បាប់ និងកាលវិភាគដឹកជញ្ជូន ភាពឆាប់រហ័សនៃការបញ្ចេញទំនិញឆ្លងកាត់ព្រំដែន ក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ទុនបង្វិល លំហូរសាច់ប្រាក់ និងដំណើរការអាជីវកម្មទាំងមូលផងដែរ។ 

 

បញ្ចេញទំនិញនៅព្រំដែនបានលឿន ចរន្តសាច់ប្រាក់ក៏វិលបានរហ័ស 

 

ជាទូទៅ ការបញ្ចេញទំនិញពីគយ តែងតែត្រូវបានគេមើលឃើញថា គ្រាន់តែជានីតិវិធីប្រតិបត្តិការទូទៅមួយប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែង ដំណើរការនេះមានឥទ្ធិពលផ្ទាល់ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនតែម្តង។ រាល់ការពន្យារពេលរង់ចាំមួយថ្ងៃនៅព្រំដែន វាមិនត្រឹមតែធ្វើឱ្យកកស្ទះទំនិញក្នុងស្តុក និងរាំងស្ទះដល់ចង្វាក់ផលិតកម្ម ឬការប្រគល់ទំនិញប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យការទូទាត់ប្រាក់ពីអតិថិជនមានការយឺតយ៉ាវ ព្រមទាំងកាត់បន្ថយទុនបង្វិល ដែលចាំបាច់បំផុតសម្រាប់ជំរុញកំណើនអាជីវកម្មផងដែរ។ 

 

ជាឧទាហរណ៍ សហគ្រាសផលិតនៅកម្ពុជាមួយដែលពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ហើយជាទូទៅ ការផលិតមិនអាចដំណើរការបានឡើយ ប្រសិនបើទំនិញមិនទាន់មកដល់ដៃ ហើយម្ចាស់អាជីវកម្មក៏មិនអាចចេញវិក្កយបត្រទារលុយពីអតិថិជនបានដែរ លុះត្រាតែផលិតផលសម្រេចត្រូវបានប្រគល់ជូនរួចរាល់។ ដូច្នេះ ទោះបីជាអតិថិជនកុម្ម៉ង់ទិញច្រើនប៉ុនណាក៏ដោយ ក៏ភាពយឺតយ៉ាវនៅមាត់ច្រកព្រំដែន អាចទាញទម្លាក់ចំណូល ធ្វើឱ្យស្ទះចរន្តសាច់ប្រាក់ និងកាត់បន្ថយលទ្ធភាពក្នុងការទទួលការបញ្ជាទិញថ្មីៗ ឬការពង្រីកអាជីវកម្មផងដែរ។ 

 

ជុំវិញបញ្ហានេះ ធនាគារពិភពលោក តែងតែគូសបញ្ជាក់ពីសារៈសំខាន់នៃប្រសិទ្ធភាពភស្តុភារកម្ម និងនីតិវិធីព្រំដែន ក្នុងការជួយគាំទ្រដល់ពាណិជ្ជកម្ម និងកែលម្អបរិយាកាសអាជីវកម្ម។ សម្រាប់ SME ការបញ្ចេញទំនិញពីគយបានឆាប់រហ័ស ផ្តល់អត្ថប្រយោជន៍លើសពីការគ្រាន់តែបញ្ជូនទំនិញបានលឿន។ វាជួយកាត់បន្ថយពេលវេលានៃការកកស្ទះប្រាក់ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចប្រមូលទុនបង្វិលត្រលប់មកវិញបានឆាប់រហ័ស មានលំហូរសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ និងអាចឆ្លើយតបទៅនឹងឱកាសទីផ្សារបានកាន់តែទាន់ពេលវេលា។ 

 

លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ទុនបង្វិល គឺជាឧបសគ្គចម្បងគេសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលចង់ពង្រីកខ្លួន។ បើម្ចាស់អាជីវកម្មអាចបញ្ចេញទំនិញក្នុងស្តុក និងប្រមូលចំណូលត្រលប់មកវិញបានកាន់តែលឿន នោះពួកគាត់នឹងមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ចាប់យកការកុម្ម៉ង់ធំៗ វិនិយោគបន្ថែម និងថែរក្សាទំនុកចិត្តពីអតិថិជនបានយូរអង្វែង។ ដូច្នេះ នីតិវិធីពាណិជ្ជកម្មដែលមិនមានភាពរអាក់រអួល គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយឱ្យអាជីវកម្មអាចរក្សាសន្ទុះទៅមុខជានិច្ច។ 

 

បញ្ចេញទំនិញកាន់តែលឿន ចរន្តសាច់ប្រាក់កាន់តែរឹងមាំ 

 

នីតិវិធីព្រំដែនប្រកបដោយប្រសិទ្ធភាព គឺគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយប៉ុណ្ណោះ។ អាជីវកម្មក៏ត្រូវការហិរញ្ញប្បទានដែលជួយគាំទ្រដល់ប្រតិបត្តិការពេញមួយវដ្តនៃពាណិជ្ជកម្មផងដែរ។ ជាទូទៅ អ្នកនាំចូលតែងតែទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសមុនពេលទំនិញមកដល់ ខណៈអ្នកនាំចេញអាចនឹងត្រូវរង់ចាំជាច្រើនសប្តាហ៍ ឬច្រើនខែ មុនពេលទទួលបានការទូទាត់ពីអ្នកបញ្ជានៅក្រៅប្រទេស។ ការរក្សាបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងអំឡុងពេលនេះ គឺជារឿងចាំបាច់បំផុតសម្រាប់កំណើនប្រកបដោយចីរភាព។ 

 

លោក Chan James នាយកផ្នែកលក់ និងទីប្រឹក្សាហិរញ្ញប្បទានពាណិជ្ជកម្ម នៃធនាគារ វីង បានលើកឡើងថា៖ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជួយដោះស្រាយបញ្ហាកកស្ទះសាច់ប្រាក់ ក្នុងអំឡុងពេលដែលម្ចាស់អាជីវកម្មត្រូវបើកលុយឱ្យអ្នកផ្គត់ផ្គង់ ខណៈកំពុងរង់ចាំការទូទាត់ប្រាក់ពីអតិថិជនមកវិញ។ នៅពេលដែលអាជីវកម្មភ្ជាប់ដំណើរការគយដ៏រលូន ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ពួកគេនឹងមានជំហរកាន់តែរឹងមាំក្នុងការរក្សាចរន្តសាច់ប្រាក់ ឆ្លើយតបទៅនឹងឱកាសទីផ្សារ និងរីកចម្រើនប្រកបដោយទំនុកចិត្ត។” 

 

ហេតុអ្វីទុនបង្វិលមានសារៈសំខាន់នៅក្នុងពាណិជ្ជកម្មអន្តរជាតិ? 

 

នៅក្នុងបរិបទពាណិជ្ជកម្មឆ្លងដែន ទុនបង្វិល គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ។ តួយ៉ាង អ្នកនាំចូលត្រូវចំណាយលុយទិញទំនិញស្តុក មុនពេលប្រមូលលុយពីអតិថិជនបាន ចំណែកអ្នកនាំចេញអាចនឹងត្រូវរង់ចាំរាប់សប្តាហ៍ឬរាប់ខែ ដើម្បីឱ្យអ្នកបញ្ជានៅក្រៅប្រទេសទូទាត់វិក្កយបត្រ។ បើគ្មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទេ សូម្បីតែអាជីវកម្មដែលរកស៊ីចំណេញ ក៏អាចនឹងរអាក់រអួលក្នុងការផ្គត់ផ្គង់ការបញ្ជាទិញថ្មីៗ ខកខានមិនបានបើកលុយឱ្យអ្នកផ្គត់ផ្គង់ ឬរបូតឱកាសទីផ្សារល្អៗផងដែរ។ 

 

ផ្ទុយទៅវិញ ការចាត់ចែងទុនបង្វិលបានល្អ  អនុញ្ញាតឱ្យអាជីវកម្មអាចរក្សាស្តុកទំនិញបានគ្រប់គ្រាន់ ទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់បានទាន់ពេលវេលា គាំទ្រដល់ចង្វាក់ផលិតកម្ម និងបំពេញតម្រូវការអតិថិជន ដោយមិនរងនូវសម្ពាធហិរញ្ញវត្ថុដែលមិនចាំបាច់។ នៅពេលដែលវាត្រូវបានបន្ស៊ីគ្នាជាមួយនឹងការបញ្ចេញទំនិញពីគយដ៏រលូន និងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម ចរន្តសាច់ប្រាក់ដ៏រឹងមាំ នឹងផ្តល់ឱ្យអាជីវកម្មនូវភាពបត់បែនផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ ក្នុងការពង្រីកប្រតិបត្តិការ ពង្រឹងភាពធន់ និងប្រកួតប្រជែងកាន់តែមានទំនុកចិត្តនៅក្នុងទីផ្សារតំបន់ និងសកល។ 

 

ដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវ គឺជាអ្នកដែលអាចជួយជ្រោមជ្រែងអាជីវកម្មក្នុងការជម្នះឧបសគ្គទាំងនេះ ដោយផ្តល់នូវសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ធានាថាលំហូរទំនិញមិនមានការរអាក់រអួល ជួយទូទាត់កាតព្វកិច្ចគយបានរហ័ស និងថែរក្សាចរន្តសាច់ប្រាក់ឱ្យមានភាពរឹងមាំតាំងពីដើមដល់ចប់នៃដំណើរការពាណិជ្ជកម្ម។ 

 

ក្នុងន័យនេះ ធនាគារ វីង បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអ្នកនាំចូល និងនាំចេញកម្ពុជា តាមរយៈដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានដូចជា៖ ហិរញ្ញប្បទានវិក្កយបត្រពាណិជ្ជកម្ម ហិរញ្ញប្បទានលើគណនីត្រូវទទួល សេវាបេឡានិច័យ (សេវាកម្មប្រមូលប្រាក់)។​ សេវាកម្មទាំងអស់នេះ បង្កើតឡើងដើម្បីជួយពង្រីកទុនបង្វិល ធ្វើឱ្យការទូទាត់ពាណិជ្ជកម្មឆ្លងដែនកាន់តែរលូន និងដោះស្រាយរាល់កាតព្វកិច្ចហិរញ្ញវត្ថុពាក់ព័ន្ធនឹងគយបានយ៉ាងមានប្រសិទ្ធភាព។ 

 

អាជីវកម្ម អាចស្នើកម្ចីបណ្តាក់មានទ្រព្យធានារហូតដល់ 5 លានដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 7.5% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មិនមានទ្រព្យធានា រហូតដល់ 500,000 ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានរហូតដល់ 12ខែ។ ពិសេសជាងនេះទៅទៀត គឺការផ្តល់ជូនការមិនគិតការប្រាក់រយ:ពេល 7ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានប្រើប្រាស់កម្ចី ហើយអតិថិជនដែលប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សជាមួយធនាគារ វីង នឹងទទួលបានការលើកលែងកម្រៃអនុម័តឥណទានថែមទៀតផង។ ធនាគារ វីង ក៏មានផ្តល់ជូននូវសេវាលិខិតធានាពីធនាគារ រហូតដល់ 5 លានដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យអាជីវកម្មអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានគយ ខណៈអាចរក្សាទុនបង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងកំណើននាពេលអនាគត។ 

 

ការពង្រឹងកម្លាំងហិរញ្ញវត្ថុ ឱ្យមានឥទ្ធិពលលើសពីការដឹកទំនិញឆ្លងដែន 

 

នៅក្នុងពាណិជ្ជកម្មអន្តរជាតិ សមត្ថភាពប្រកួតប្រជែង គឺលែងត្រូវបានកំណត់ត្រឹមតែលើភាពរលូននៃការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទៀតហើយ។ វាក៏អាស្រ័យទៅលើប្រសិទ្ធភាពនៃរបៀបដែលអាជីវកម្មគ្រប់គ្រងចរន្តសាច់ប្រាក់ រក្សាទុនបង្វិល និងរក្សាភាពបត់បែនផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់យកឱកាសថ្មីៗផងដែរ។ អាជីវកម្មដែលភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះរវាង ប្រតិបត្តិការការងារដ៏រលូន និងភាពធន់ផ្នែកហិរញ្ញវត្ថុ នឹងមានជំហរកាន់តែរឹងមាំសម្រាប់កំណើនប្រកបដោយចីរភាព នៅក្នុងសេដ្ឋកិច្ចសកលដែលកាន់តែមានភាពប្រទាក់ក្រឡាគ្នា។ 

 

សម្រាប់អាជីវកម្មដែលកំពុងស្វែងរកការពង្រឹងទុនបង្វិល សម្រួលដល់តម្រូវការហិរញ្ញវត្ថុពាក់ព័ន្ធនឹងគយ និងគាំទ្រដល់ពាណិជ្ជកម្មអន្តរជាតិ លោកអ្នកអាចស្វែងយល់បន្ថែមអំពីសេវាហិរញ្ញប្បទានពាណិជ្ជកម្ម កម្ចីបណ្តាក់សម្រាប់អាជីវកម្ម សេវាលិខិតធានាពីធនាគារ និងដំណោះស្រាយសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមរយៈការអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយ ឬទំនាក់ទំនងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh ៕ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026