ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ 64.31 ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ2025 ដោយការនាំចេញមានការកើនឡើង 14.6% ធៀបនឹងឆ្នាំមុន ដែលស្មើនឹងទំហំទឹកប្រាក់ 30.43 ពាន់លានដុល្លារអាមេរិក។ នេះបើយោងទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។ ប្រភពដដែលបានគូសបញ្ជាក់ថា លើសពីការនាំចេញសម្លៀកបំពាក់ កម្ពុជាក៏ទទួលបានកំណើននាំចេញយ៉ាងរឹងមាំលើវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ផងដែរដូចជា៖ គ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងកង់ ដែលនេះបញ្ជាក់ឱ្យឃើញពីការពង្រីកតួនាទីរបស់ប្រទេសកម្ពុជាកាន់តែសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងក្នុងតំបន់ និងសកលលោក។
នៅក្នុងការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្នាំ2025 អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការធ្វើទំនើបកម្មរដ្ឋបាលគយ និងកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជា។ វឌ្ឍនភាពទាំងនោះរួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ប្រតិបត្តិករសេដ្ឋកិច្ចដែលត្រូវបានផ្តល់សិទ្ធិ និងការប្រកាសឯកសារគយតាមប្រព័ន្ធអេឡិចត្រូនិកជាមុន។ លើសពីនេះ នៅក្នុងខែមករា ឆ្នាំ2025 កម្ពុជាក៏បានបំពេញរួចរាល់នូវរាល់កាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់ WTO ដែលនេះជាការគូសបញ្ជាក់កាន់តែច្បាស់ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញបរិយាកាសពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ស្របពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់សកលកាន់តែមានសមាហរណកម្មស៊ីជម្រៅ អ្នកបញ្ជាទិញអន្តរជាតិ កាន់តែរំពឹងខ្ពស់ចំពោះអ្នកផ្គត់ផ្គង់ ក្នុងការបង្ហាញឱ្យឃើញពីឯកសារពាណិជ្ជកម្មដែលអាចជឿទុកចិត្តបាន ការអនុលោមតាមច្បាប់គយ និងដំណើរការពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងការផ្តល់ជូនតម្លៃប្រកួតប្រជែង និងគុណភាពផលិតផល។ អាជីវកម្មដែលអាចបំពេញតាមការរំពឹងទុកទាំងនេះបានជាប់លាប់ តែងតែមានឱកាសខ្ពស់ជាងគេក្នុងការកសាងទំនុកចិត្តអតិថិជន ព្រមទាំងអាចចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកដែលកាន់តែស្មុគស្មាញ។
ការត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដាពាណិជ្ជកម្មសកល ដែលកាន់តែមានតម្រូវការខ្ពស់
ការចូលរួមកាន់តែសកម្មរបស់កម្ពុជាទៅក្នុងពាណិជ្ជកម្មសកល បានផ្តល់នូវឱកាសថ្មីៗជាច្រើនសម្រាប់អាជីវកម្ម ប៉ុន្តែភាពជោគជ័យរយៈពេលវែង គឺទាមទារលើសពីការគ្រាន់តែអាចទាក់ទាញអតិថិជនថ្មីៗ។ អាជីវកម្មដែលភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះរវាង ប្រតិបត្តិការការងារដ៏រលូន និង ហិរញ្ញវត្ថុរឹងមាំ នឹងមានប្រៀបខ្ពស់ជាងគេក្នុងការប្រកួតប្រជែង ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ ព្រមទាំងអាចកសាងទំនាក់ទំនងដៃគូបានយូរអង្វែងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។
ការខកខានមិនបានអនុលោមតាមច្បាប់បញ្ញាតិ ឬតម្រូវការនានា មិនត្រឹមតែធ្វើឱ្យការដឹកជញ្ជូនយឺតយ៉ាវនោះទេ តែថែមទាំងអាចបង្កហានិភ័យដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់អ្នកទៀតផង។
ការបាត់បង់ឯកសារ ការប្រកាសគយមិនត្រឹមត្រូវ ឬការខកខានមិនបានបំពេញតាមតម្រូវការបទប្បញ្ញត្តិ អាចបណ្តាលឱ្យមានការពន្យារពេលដឹកជញ្ជូន ការត្រួតពិនិត្យបន្ថែម ការពិន័យជាប្រាក់ និងរអាក់រអួលដល់ការប្រគល់ទំនិញដល់អតិថិជន។ បញ្ហាប្រឈមទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងនូវថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ចរន្តសាច់ប្រាក់ កាលវិភាគផលិតកម្ម និងទំនុកចិត្តរបស់អតិថិជនក្នុងរយៈពេលវែងផងដែរ។
ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំហរយ៉ាងមុតមាំជាថ្មី ក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកំណែទម្រង់ច្បាប់ទម្លាប់នានាឱ្យស្របតាមស្តង់ដាពិភពលោក។ ដូច្នេះ សម្រាប់ក្រុមហ៊ុននាំចេញ នេះសបញ្ជាក់ឱ្យឃើញថា សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ គឺលែងពឹងផ្អែកត្រឹមតែលើសមត្ថភាពនៃចង្វាក់ផលិតកម្មទៀតហើយ ប៉ុន្តែវាក៏ទាមទារយ៉ាងចាំបាច់នូវភាពហ្មត់ចត់នៃប្រតិបត្តិការការងារផងដែរ។
លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “សមត្ថភាពប្រកួតប្រជែងផ្នែកនាំចេញនាពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកតែលើសមត្ថភាពផលិតនោះទេ។ អាជីវកម្មក៏ត្រូវការសមត្ថភាពហិរញ្ញវត្ថុ និងវិន័យប្រតិបត្តិការ ដើម្បីបំពេញតាមតម្រូវការពាណិជ្ជកម្មដែលកាន់តែមានភាពស្មុគស្មាញផងដែរ។ អាជីវកម្មដែលត្រៀមខ្លួនបានលឿន នឹងមានលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសថ្មីៗ ហើយថែមទាំងជួយកាត់បន្ថយហានិភ័យដែលកើតមានផងដែរ។”
ការពង្រឹងសមត្ថភាពហិរញ្ញវត្ថុសម្រាប់ពាណិជ្ជកម្មអន្តរជាតិ
ការត្រៀមលក្ខណៈឱ្យបានរួចរាល់ផ្នែកហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មិនអាចខ្វះបាន ស្របពេលដែលអាជីវកម្មនានាកំពុងពង្រីកខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ។ ជាទូទៅ ក្រុមហ៊ុននាំចេញតែងតែត្រូវការទុនបង្វិលបន្ថែម ដើម្បីទិញវត្ថុធាតុដើម បង្កើនចង្វាក់ផលិតកម្ម និងគ្រប់គ្រងចំណាយប្រតិបត្តិការនានា មុនពេលទទួលបានការទូទាត់ប្រាក់ពីអ្នកបញ្ជាទិញនៅក្រៅប្រទេស។ លើសពីនេះ ប្រតិបត្តិការពាណិជ្ជកម្មមួយចំនួន ក៏ទាមទារឱ្យមានការធានាផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញកាតព្វកិច្ចគយផងដែរ។
ធនាគារ វីង តែងតែគាំទ្រដល់អ្នកនាំចូល និងអ្នកនាំចេញនៅក្នុងប្រទេសកម្ពុជា តាមរយៈដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជួយដល់អាជីវកម្មក្នុងការពង្រឹងចរន្តសាច់ប្រាក់របស់ខ្លួន ព្រមទាំងបំពេញតាមតម្រូវការនានាពាក់ព័ន្ធនឹងគយបានយ៉ាងរលូន។
អាជីវកម្ម អាចស្នើកម្ចីបណ្តាក់មានទ្រព្យធានារហូតដល់ 5 លានដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 7.5% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មិនមានទ្រព្យធានា រហូតដល់ 500,000 ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានរហូតដល់ 12ខែ។ ពិសេសជាងនេះទៅទៀត គឺការផ្តល់ជូនការមិនគិតការប្រាក់រយ:ពេល 7ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានប្រើប្រាស់កម្ចី ហើយអតិថិជនដែលប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សជាមួយធនាគារ វីង នឹងទទួលបានការលើកលែងកម្រៃអនុម័តឥណទានថែមទៀតផង។ ធនាគារ វីង ក៏មានផ្តល់ជូននូវសេវាលិខិតធានាពីធនាគារ រហូតដល់ 5 លានដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យអាជីវកម្មអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានគយ ខណៈអាចរក្សាទុនបង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្ម និងកំណើននាពេលអនាគត។
អាជីវកម្មដែលអាចរីកចម្រើនយ៉ាងរឹងមាំនៅក្នុងពាណិជ្ជកម្មសកល គឺអាជីវកម្មដែលភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះរវាង ប្រតិបត្តិការការងារដ៏រលូន និងការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អ ដែលអនុញ្ញាតឱ្យពួកគេអាចប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងកសាងទំនាក់ទំនងកាន់តែរឹងមាំយូរអង្វែងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។
លោកអ្នកស្នើសុំជួបជាមួយអ្នកឯកទេសប្រឹក្សាសេវាGDCE របស់ធនាគារ វីង តាម https://www.wingbank.com.kh/km/form/gdce-form ឬដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលធនាគារ វីង ជួយគាំទ្រដល់អ្នកនាំចូល និងអ្នកនាំចេញតាមរយៈដំណោះស្រាយសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh៕