វគ្គ​២៧៖ តម្រូវការរថយន្តកើនឡើង! នេះជាយុទ្ធសាស្ត្រជួយម្ចាស់ហ្គារ៉ាសរៀបចំទុនបង្វិលបានល្អ និងចាប់យកឱកាសច្រើនជាងគេក្នុងទីផ្សារ

វិធីសាស្រ្តប្រើប្រាស់ហិរញ្ញប្បទានពាណិជ្ជកម្ម និងដំណោះស្រាយហិរញ្ញវត្ថុពាក់ព័ន្ធនឹងគយ ដើម្បីរក្សាស្ថិរភាពទុនបង្វិលសម្រាប់អ្នកនាំចូលយានយន្ត។

ចេញផ្សាយនៅ: Oct 20, 2026

យោងតាមទិន្នន័យក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនយានយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជាបានកើនដល់ 14,534 គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ2026 ដោយក្នុងនោះមានរថយន្តអគ្គិសនីចំនួន 10,363 គ្រឿង។ គួរកត់សម្គាល់ថា អត្រានៃការចុះបញ្ជីប្រចាំខែបានកើនឡើងទ្វេដង ពោលគឺពីចំនួន 488 គ្រឿងក្នុងខែមករា ដល់ 1,078 គ្រឿងក្នុងខែកុម្ភៈ។ បន្ថែមលើនេះ របាយការណ៍ពីវេទិកាទស្សនវិស័យឧស្សាហកម្មយានយន្តនាខែមិថុនា ឆ្នាំ2026 ក៏បានបង្ហាញផងដែរថា កម្ពុជាមានរោងចក្រដំឡើងយានយន្តក្នុងស្រុកចំនួន 12 កន្លែង កំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងការផលិតរថយន្តគ្រួសារ រថយន្តដឹកទំនិញ និងយានយន្តអគ្គិសនី។

 

របាយការណ៍ពីវេទិកាដដែលនេះបានឱ្យដឹងទៀតថា ក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2026 ការលក់រថយន្តថ្មីមានប្រមាណ 30,000 គ្រឿង និងរថយន្តមួយទឹក 15,000 គ្រឿង។ ចំណែកទីផ្សាររថយន្តថ្មីបានកើនឡើងដល់ 66% ធៀបនឹង 59% ក្នុងឆ្នាំ 2025។ ដោយឡែក យោងតាមក្រសួងពាណិជ្ជកម្ម ទំហំនាំចូលយានយន្តរបស់កម្ពុជាក្នុងឆ្នាំ 2025 មានតម្លៃប្រមាណ 1.1 ពាន់លានដុល្លារ ដែលកើនឡើង 60% ធៀបនឹងទឹកប្រាក់ 686 លានដុល្លារក្នុងឆ្នាំ 2024។

 

សម្រាប់អ្នកនាំចូលយានយន្ត ដើមទុនត្រូវបានយកមកប្រើប្រាស់តាំងពីមុនពេលយានយន្តអាចលក់ចេញ និងបង្កើតប្រាក់ចំណូលទៅទៀត។ ការចំណាយលើអ្នកផ្គត់ផ្គង់ ថ្លៃដឹកជញ្ជូន និងកាតព្វកិច្ចពន្ធគយ សុទ្ធតែជាបន្ទុកហិរញ្ញវត្ថុដែលត្រូវបំពេញមុនការលក់ ដែលនេះជាមូលហេតុធ្វើឱ្យទុនបង្វិល និងចរន្តសាច់ប្រាក់ ក្លាយជាកត្តាដ៏សំខាន់បំផុតសម្រេចជោគជ័យក្នុងគ្រប់ដំណាក់កាលនៃដំណើរការនាំចូល។

 

ទុនបង្វិល និងលំហូរសាច់ប្រាក់ ជាចលករសំខាន់សម្រាប់អាជីវកម្មយានយន្ត 

 

ហិរញ្ញប្បទានសម្រាប់ការនាំចូលដែលមានប្រសិទ្ធភាព អាចជួយអាជីវកម្មរក្សាទុនបង្វិល ធ្វើឱ្យលំហូរសាច់ប្រាក់កាន់តែប្រសើរ និងបំពេញស្តុកយានយន្តបន្ថែម ដោយមិនបង្កសម្ពាធហិរញ្ញវត្ថុមិនចាំបាច់លើប្រតិបត្តិការប្រចាំថ្ងៃនោះឡើយ។ ការកាត់បន្ថយគម្លាតហិរញ្ញវត្ថុរវាងពេលទូទាត់ឱ្យអ្នកផ្គត់ផ្គង់ ការបញ្ចេញទំនិញពីគយ និងពេលលក់យានយន្តបាន នឹងជួយឱ្យអាជីវកម្មបង្កើនសាច់ប្រាក់ងាយស្រួល គ្រប់គ្រងស្តុកមានប្រសិទ្ធភាព និងអាចចាប់យកឱកាសទីផ្សារបានកាន់តែរហ័ស។

 

គ្រប់គ្រងការទូទាត់ដល់អ្នកផ្គត់ផ្គង់ តាមរយៈហិរញ្ញប្បទានពាណិជ្ជកម្ម

 

ហិរញ្ញប្បទានពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យអាជីវកម្មគ្រប់គ្រងការទូទាត់ដល់អ្នកផ្គត់ផ្គង់បានទាន់ពេលវេលា កាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តខ្ពស់ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន។

 

តាមរយៈការប្រើប្រាស់លិខិតឥណទាន (LC) អាជីវកម្មអាចទទួលបានការធានាលើការទូទាត់ នៅពេលឯកសារពាណិជ្ជកម្មត្រូវបានបង្ហាញស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀង ។ ខណៈលិខិតធានាពីធនាគារ នឹងជួយគាំទ្រដល់ការអនុវត្តកាតព្វកិច្ចស្របតាមកិច្ចសន្យារវាងអ្នកទិញ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ សេវាវិក្កយបត្របញ្ញើសម្រាប់ទូទាត់លើការនាំចូល និងនាំចេញ ក៏ជួយសម្រួលដល់ការធ្វើប្រតិបត្តិការអន្តរជាតិ និងការដោះដូរឯកសារឱ្យកាន់តែមានភាពងាយស្រួលផងដែរ។

 

ធនាគារ វីង ក៏បានពង្រីកវិសាលភាពនៃដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម តាមរយៈហិរញ្ញប្បទានគណនីត្រូវទទួល និងសេវាបេឡានិច័យ ដែលបំពេញបន្ថែមដល់ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម ដោយជួយពង្រឹងហិរញ្ញប្បទានសម្រាប់ការនាំចូល ធ្វើឱ្យលំហូរសាច់ប្រាក់កាន់តែប្រសើរ និងផ្តល់សាច់ប្រាក់ងាយស្រួល ផ្អែកលើវិក្កយបត្រពាណិជ្ជកម្មដែលស្របតាមលក្ខខណ្ឌកំណត់។

 

លោក James Chan នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន ហិរញ្ញប្បទានពាណិជ្ជកម្មមិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់ការទូទាត់ប្រាក់ទៀតនោះទេ។ សេវានេះជួយអ្នកនាំចូលយានយន្តគ្រប់គ្រងការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់ រក្សាស្ថិរភាពទុនបង្វិល និងលំហូរសាច់ប្រាក់ពេញមួយដំណើរការនាំចូល ដែលជួយគាំទ្រដល់ការរៀបចំផែនការស្តុកទំនិញ និងការពង្រីកអាជីវកម្មនាពេលអនាគត។”

 

កម្ចីបណ្តាក់សម្រាប់អាជីវកម្ម ជួយសម្រួលដល់ការបង់ពន្ធនាំចូល

 

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្របានកើនឡើងរហូតដល់ 44% ក្នុងឆ្នាំ 2025 ដែលធ្វើឱ្យប្រភេទទំនិញនេះក្លាយជាចំណែកធំជាងគេក្នុងកំណើនចំណូលពន្ធគយ។ កំណើននេះក៏ឆ្លុះបញ្ចាំងពីទំហំកាតព្វកិច្ចពន្ធគយ និងពន្ធនាំចូលកាន់តែធំ ដែលអាជីវកម្មត្រូវគ្រប់គ្រង និងបំពេញឱ្យបានរួចរាល់ មុនពេលយានយន្ត និងគ្រឿងបន្លាស់អាចបញ្ចេញពីគយដើម្បីដាក់លក់លើទីផ្សារ។

 

មុនពេលយានយន្ត និងគ្រឿងបន្លាស់នាំចូលអាចដាក់លក់លើទីផ្សារក្នុងស្រុកបាន អាជីវកម្មត្រូវបំពេញកាតព្វកិច្ចពន្ធនាំចូល និងហិរញ្ញវត្ថុពាក់ព័ន្ធនឹងគយឱ្យបានរួចរាល់ជាមុនសិន។ ដើម្បីសម្រួលដល់កិច្ចការនេះ ធនាគារ វីង បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់កាតព្វកិច្ចគយ ដែលជួយឱ្យអាជីវកម្មអាចបង់ពន្ធបានយ៉ាងរហ័ស ដោយមិនចាំបាច់ប្រើប្រាស់ដើមទុនបង្វិលដែលបម្រុងទុកសម្រាប់គ្រប់គ្រងស្តុក ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ ឬការនាំចូលនាពេលអនាគតឡើយ។ បន្ថែមលើនេះ ធនាគារក៏មានផ្តល់ជូននូវលិខិតធានា ដើម្បីគាំទ្រដល់តម្រូវការសន្តិសុខគយផ្សេងៗផងដែរ។

 

លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្មនៃធនាគារ វីង បានមានប្រសាសន៍ថា៖ «ពន្ធនាំចូល គឺជាកាតព្វកិច្ចហិរញ្ញវត្ថុចុងក្រោយមួយ មុនពេលទំនិញក្នុងស្តុកអាចបញ្ចេញលក់ដើម្បីបង្កើតប្រាក់ចំណូល។ ការប្រើប្រាស់ហិរញ្ញប្បទានដើម្បីដោះស្រាយកាតព្វកិច្ចពាក់ព័ន្ធនឹងគយ ជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងដើមទុនបង្វិលរួម នឹងជួយឱ្យអាជីវកម្មរក្សាបាននូវសាច់ប្រាក់ងាយស្រួលសម្រាប់ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ ការបំពេញស្តុកទំនិញបន្ថែម និងការនាំចូលនាពេលខាងមុខ ព្រមទាំងរក្សាបាននូវលំហូរសាច់ប្រាក់ដ៏ល្អប្រសើរ។»

 

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

 

ចំពោះអ្នកនាំចូលយានយន្ត សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានសម្រាប់ការនាំចូល និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់កាតព្វកិច្ចគយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់គ្រប់ដំណាក់កាលនៃកិច្ចការនាំចូល។ ជាក់ស្តែង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជួយឱ្យអាជីវកម្មអាចគ្រប់គ្រងការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់ ការចាត់ចែងឯកសារពាណិជ្ជកម្ម និងប្រតិបត្តិការឆ្លងដែនបានយ៉ាងរលូន រីឯឥណទានបង្វិលសម្រាប់អាជីវកម្មវិញ គឺជាជម្រើសដ៏ប្រសើរក្នុងការផ្តល់ទុនសម្រាប់បង់ពន្ធនាំចូល ភ្លាមៗនៅពេលដែលទំនិញបានដឹកមកដល់ប្រទេសកម្ពុជា។

 

តាមរយៈការប្រើប្រាស់រួមគ្នានូវសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អ្នកនាំចូលយានយន្តនឹងអាចពង្រឹងដើមទុនបង្វិល បង្កើនប្រសិទ្ធភាពលំហូរសាច់ប្រាក់ និងជួយសម្រួលដល់ការគ្រប់គ្រងស្តុកទំនិញ ពេញមួយវដ្តនៃដំណើរការនាំចូល។ ការផ្សាភ្ជាប់ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ ទៅនឹងការផ្តល់ហិរញ្ញប្បទានលើពន្ធគយ នឹងជួយឱ្យអាជីវកម្មរក្សាបាននូវសាច់ប្រាក់ងាយស្រួល ដើម្បីត្រៀមលក្ខណៈសម្រាប់ការរីកចម្រើនទៅថ្ងៃអនាគត។

 

លោកអ្នកអាចណាត់ជួបជាមួយអ្នកឯកទេសប្រឹក្សាសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងដំណោះស្រាយសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់ធនាគារ វីង តាម Trade Finance Form | Wingbank Cambodia ឬដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មទាំងនេះ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh.

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026