យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ SME មានចំណែកជាង 98% នៃអាជីវកម្មដែលបានចុះបញ្ជីនៅកម្ពុជា ដែលក្នុងនោះមានអាជីវកម្មជាច្រើនកំពុងចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរួចទៅហើយ។ ជាក់ស្តែង របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ត្រឹមឆមាសទី1 ឆ្នាំ2026 កម្ពុជាបាននាំចេញអង្ករជាង 63 ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន 64 ប្រទេស ដោយរកចំណូលបានជាង 367 លានដុល្លារអាមេរិក។
ស្របពេលដែល SME កំពុងសម្លឹងមើលឱកាសពង្រីកទៅកាន់ទីផ្សារក្រៅប្រទេស ការសម្រេចចិត្តលើការទូទាត់ ហានិភ័យ និងការគ្រប់គ្រងទុនបង្វិល ក៏កាន់តែមានភាពស្មុគស្មាញផងដែរ។ ក្នុងន័យនេះ ហិរញ្ញប្បទានពាណិជ្ជកម្មបានដើរតួជាដំណោះស្រាយដ៏សំខាន់ ដើម្បីជួយអាជីវកម្មជម្នះរាល់បញ្ហាប្រឈមទាំងនេះ និងគាំទ្រដល់ការរីកចម្រើនលើឆាកអន្តរជាតិ។
ជ្រើសរើសដំណោះស្រាយឱ្យត្រឹមត្រូវទៅតាមប្រតិបត្តិការនីមួយៗ
ជាការពិតណាស់ មិនមានដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មតែមួយណា ដែលសមស្របសម្រាប់គ្រប់ប្រតិបត្តិការទាំងអស់នោះទេ។
តួយ៉ាង សេវាលិខិតឥណទាន អាចជាជម្រើសដ៏សមស្រប នៅពេលអាជីវកម្មធ្វើប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់ថ្មី ឬនៅពេលភាគីទាំងពីរត្រូវការការធានាកាន់តែច្បាស់លាស់លើការទូទាត់។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើង នៅពេលឯកសារពាណិជ្ជកម្មដែលតម្រូវបានបង្ហាញគ្រប់គ្រាន់ និងបំពេញលក្ខខណ្ឌដែលបានព្រមព្រៀងនៅក្នុងលិខិតឥណទាននោះ។
សម្រាប់អាជីវកម្មដែលមានទំនាក់ទំនងពាណិជ្ជកម្មរឹងមាំរួចហើយ សេវាប្រមូលប្រាក់លើឯកសារនាំចូល និងសេវាប្រមូលប្រាក់លើឯកសារនាំចេញ អនុញ្ញាតឱ្យធនាគារជួយសម្របសម្រួលការផ្លាស់ប្តូរឯកសារពាណិជ្ជកម្ម និងប្រមូលការទូទាត់ប្រាក់ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។
ចំណែក លិខិតធានាពីធនាគារ ផ្តល់ការធានាចំពោះកាតព្វកិច្ចតាមកិច្ចសន្យាមួយចំនួន និងអាចជួយគាំទ្រអាជីវកម្មក្នុងការដេញថ្លៃគម្រោង ធានាកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ ឬបំពេញលក្ខខណ្ឌតម្រូវក្នុងការធ្វើពាណិជ្ជកម្ម។
សម្រាប់អាជីវកម្មដែលត្រូវការសាច់ប្រាក់ជាចាំបាច់ ហិរញ្ញប្បទានវិក្កយបត្រពាណិជ្ជកម្ម អាចផ្តល់ឥណទានដោយផ្អែកលើវិក្កយបត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ចំណែកឯ សេវាហិរញ្ញប្បទានគណនីត្រូវទទួល អាចជួយឱ្យអាជីវកម្មទទួលបានសាច់ប្រាក់ដែលនៅជំពាក់ពីអតិថិជនបានលឿន។ បន្ថែមពីនេះសេវាប្រមូលប្រាក់ ក៏អាចជួយសម្រួលដល់ការគ្រប់គ្រងការប្រមូលប្រាក់ពីអតិថិជននៅក្រៅប្រទេសឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
ហេតុនេះហើយ សម្រាប់ SMEs ជម្រើសដ៏ត្រឹមត្រូវមិនមែនអាស្រ័យលើទំហំអាជីវកម្ម 'ធំឬតូច' នោះទេ ប៉ុន្តែគឺការជ្រើសរើសប្រភេទហិរញ្ញប្បទានដែលសមស្របបំផុត ទៅតាមតម្រូវការជាក់ស្តែងនៃប្រភេទប្រតិបត្តិការនីមួយៗ។
ការផ្សាភ្ជាប់បង្រួមគម្លាតនៃការទូទាត់ប្រាក់
ការទទួលបានហិរញ្ញប្បទាន នៅតែជាឧបសគ្គចម្បងសម្រាប់ SME ជាច្រើន។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា SME គឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេពីគម្លាតហិរញ្ញប្បទានពាណិជ្ជកម្មសកល ដោយសារអាជីវកម្មដែលមានសក្តានុពលជាច្រើន នៅតែជួបការលំបាកក្នុងការស្វែងរកប្រភពទុន ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
ក្នុងន័យនេះ ហិរញ្ញប្បទានពាណិជ្ជកម្ម អាចជួយផ្សាភ្ជាប់គម្លាតនេះបាន ដោយជួយឱ្យអាជីវកម្មនូវភាពបត់បែនកាន់តែប្រសើរក្នុងការទិញស្តុកទំនិញ បំពេញការបញ្ជាទិញបានទាន់ពេល និងរក្សាសាច់ប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃកាន់តែរលូនទៀតផង។ កត្តានេះអនុញ្ញាតឱ្យ SMEs មិនត្រឹមតែអាចសម្រេចបាននូវការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏អាចត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចាប់យកឱកាសអាជីវកម្មថ្មីៗនៅថ្ងៃខាងមុខផងដែរ។
លោក James Chan នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្មនៃធនាគារ វីង បានបញ្ជាក់ថា៖ «ការជ្រើសរើសហិរញ្ញប្បទានពាណិជ្ជកម្ម គួរផ្អែកលើប្រភេទនៃប្រតិបត្តិការទិញ លក់មិនមែនមើលលើទំហំអាជីវកម្មនោះទេ។ អាជីវកម្ម SME ក៏ប្រឈមនឹងបញ្ហាទូទាត់ និងតម្រូវការទុនបង្វិលដូចក្រុមហ៊ុនធំៗដែរ។ ដូច្នេះ ដំណោះស្រាយដែលសមស្របនឹងជួយពួកគេឱ្យគ្រប់គ្រងហានិភ័យបានល្អ និងរក្សាសាច់ប្រាក់ចាំបាច់ ដើម្បីបន្តប្រតិបត្តិការអាជីវកម្មឱ្យដំណើរការបានយ៉ាងរលូន»។
ហិរញ្ញប្បទានពាណិជ្ជកម្ម ជួយជំរុញកំណើនអាជីវកម្ម SME
សម្រាប់ SME ដែលធ្វើពាណិជ្ជកម្មអន្តរជាតិ ហិរញ្ញប្បទានពាណិជ្ជកម្មមិនគ្រាន់តែជាមធ្យោបាយសម្រាប់តែក្រុមហ៊ុនធំៗទៀតនោះទេ។ នៅពេលប្រើប្រាស់បានត្រឹមត្រូវ ហិរញ្ញប្បទាននេះនឹងជួយឱ្យអាជីវកម្មគ្រប់គ្រងប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងកាន់តែល្អជាមួយដៃគូពាណិជ្ជកម្ម និងអាចចាប់យកឱកាសថ្មីៗ ដោយមិនដាក់សម្ពាធលើប្រតិបត្តិការប្រចាំថ្ងៃឡើយ។
លោកអ្នកអាចណាត់ជួបជាមួយអ្នកឯកទេសប្រឹក្សាសេវាហិរញ្ញប្បទានពាណិជ្ជកម្ម របស់ធនាគារ វីង តាម https://bit.ly/4bRSYbn ឬដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មទាំងនេះ សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខ 023 999 989៕

