វគ្គ​៣០៖ ទីផ្សារ RCEP កាន់តែទូលាយ ជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប សម្រាប់អ្នកនាំចេញកម្ពុជា

កំណើនពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជា កំពុងបង្កើតឱកាសថ្មីៗកាន់តែច្រើនសម្រាប់អាជីវកម្មចំណីអាហារ និងភេសជ្ជៈ ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅកាត់ថា RCEP កាន់តែពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារធំៗមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចេញផ្សាយនៅ: Oct 21, 2026

សម្រាប់វិស័យចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា ពាណិជ្ជកម្មក្នុងតំបន់បានបង្កើតឱកាសជាច្រើន ដែលលើសពីការនាំចេញផលិតផលកសិកម្មធម្មតា។ ការកែច្នៃ និងការវេចខ្ចប់ផលិតផលកសិកម្មសម្រាប់ទីផ្សារបរទេស អាចជួយពង្រីកឱកាសពាណិជ្ជកម្មសម្រាប់អ្នកផលិតក្នុងស្រុក និងអាជីវកម្មចំណីអាហារបានយ៉ាងទូលំទូលាយ។ 

 

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua បានបង្ហាញថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនដល់ 24.4 ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទី1 ឆ្នាំ2026 ដែលតួលេខនេះមានការកើនឡើង 24% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

 

ចំណែការការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារ RCEP វិញបានកើនឡើង 11.8% ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ 5.63 ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យ RCEP ក្តោបយកចំណែករហូតដល់ 63.9% នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ក្នុងអំឡុងពេលនេះ។ 

 

កំណើនក្នុងតំបន់ ក៏នាំមកនូវតម្រូវការអាជីវកម្មថ្មីៗ 

 

ខ្សែច្រវាក់តម្លៃនៃវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា កំពុងឈានចូលទៅដល់ទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយរួចទៅហើយ។ ក្នុងនោះផលិតផលអង្ករ គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដោយគ្រាន់តែរយៈពេល 6ខែដំបូងក្នុងឆ្នាំ2026 កម្ពុជាបាននាំចេញអង្ករចំនួន 630,319 តោន ទៅកាន់ទីផ្សារគោលដៅចំនួន 64 ប្រទេស ដែលបង្កើតចំណូលបានជាង 367 លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន គឺជាទីផ្សារធំជាងគេ។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។ 

 

សម្រាប់វិស័យចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា ការធ្វើពាណិជ្ជកម្មក្នុងតំបន់ គឺកំពុងបើកផ្លូវក្នុងការឈានទៅរកអតិថិជននៅក្រៅប្រទេសបានកាន់តែច្រើន។ ការកែច្នៃ និងវេចខ្ចប់កសិផលកម្ពុជា មិនត្រឹមជួយបន្ថែមតម្លៃលើផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់អ្នកផលិតក្នុងស្រុក និងអាជីវកម្មម្ហូបអាហារផងដែរ។ 

 

ទន្ទឹមនឹងការកើនឡើងនៃទំហំពាណិជ្ជកម្ម ពេលវេលា និងរចនាសម្ព័ន្ធនៃការទូទាត់ ក៏កាន់តែមានសារៈសំខាន់ក្នុងការសម្រេចចិត្តអំពីការរៀបចំហិរញ្ញប្បទានរបស់អាជីវកម្ម។ 

 

ហិរញ្ញប្បទាន ក្លាយជាផ្នែកមួយនៃការសម្រេចចិត្តពង្រីកអាជីវកម្ម 

 

លោក ជា ម៉ារ៉ាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ វីង បានលើកឡើងថា អាជីវកម្មដែលកំពុងពិចារណាពង្រីកខ្លួនចូលទៅក្នុងទីផ្សារតំបន់ គួរតែស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ទន្ទឹមនឹងតម្រូវការទិញ និងការវិនិយោគផ្សេងៗ។ 

 

លោក ម៉ារ៉ាត បានបញ្ជាក់ថា៖ "RCEP ផ្តល់ឱកាសឱ្យអាជីវកម្មនៅកម្ពុជា អាចចូលទៅក្នុងបណ្តាញពាណិជ្ជកម្មតំបន់ដ៏ធំមួយ ដែលនេះអាចបង្កើតជាឱកាសដ៏មានសក្តានុពលសម្រាប់អ្នកផលិតចំណីអាហារ និងភេសជ្ជៈ។" លោកបានបន្ថែមថា៖ "នៅពេលដែលអាជីវកម្មបង្កើនការផលិត ឬវិនិយោគបន្ថែមលើវត្ថុធាតុដើម និងគ្រឿងចក្រ ហិរញ្ញប្បទាននឹងក្លាយជាផ្នែកមួយនៃការសម្រេចចិត្តក្នុងការធ្វើពាណិជ្ជកម្ម។ ម្ចាស់អាជីវកម្ម គួរតែពិចារណាអំពីចំនួនទឹកប្រាក់ ពេលវេលា និងគោលបំណងនៃការទូទាត់នីមួយៗ ដើម្បីកំណត់ថា តើគួររៀបចំហិរញ្ញប្បទានតាមរបៀបណាឱ្យសមស្របបំផុត។” 

 

សម្រាប់អាជីវកម្មដែលនាំចូលគ្រឿងផ្សំ សម្ភារៈវេចខ្ចប់ គ្រឿងចក្រ ឬបរិក្ខារផ្សេងៗ ការទូទាត់ពាក់ព័ន្ធនឹងគយ ក៏អាចចាត់ចូលជាផ្នែកមួយនៃតម្រូវការហិរញ្ញវត្ថុទាំងនេះផងដែរ។ 

 

ដំណោះស្រាយសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្មអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា របស់ធនាគារ វីង រួមមាន កម្ចីបណ្តាក់សម្រាប់អាជីវកម្ម និងលិខិតធានាពីធនាគារ សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលស្របតាមលក្ខខណ្ឌ។ 

 

ជម្រើសហិរញ្ញប្បទានសម្រាប់តម្រូវការពាក់ព័ន្ធនឹងគយ 

 

ម្ចាស់អាជីវកម្ម អាចទទួលបាន កម្ចីបណ្តាក់មានទ្រព្យធានាសម្រាប់អាជីវកម្ម អាចស្នើបានរហូតដល់ 5 លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ 7.5% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មានគ្មានទ្រព្យធានាសម្រាប់អាជីវកម្មគ្មានទ្រព្យធានា អាចស្នើបានរហូត 500,000 ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ។  

 

រយៈពេលនៃការសងត្រលប់ផ្តល់ជូនរហូតដល់ 12 ខែ ហើយអតិថិជននឹងត្រូវបានលើកលែងការប្រាក់រយៈពេល 7ថ្ងៃ បន្ទាប់ពីឥណទានត្រូវបានអនុម័ត។ ជាពិសេស ថ្លៃសេវាអនុម័ត 0.5% នឹងត្រូវបានលើកលែង សម្រាប់អតិថិជនដែលជ្រើសរើសប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង។ 

 

សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាជីវកម្មក៏អាចស្នើសុំ លិខិតធានាពីធនាគារមានទ្រព្យធានា រហូតដល់ 5 លានដុល្លារអាមេរិក ឬលិខិតធានាពីធនាគារដែលគ្មានទ្រព្យធានារហូតដល់ 500,000 ដុល្លារអាមេរិក ជាមួយនឹងថ្លៃសេវាចេញលិខិតធានា 0.6% ក្នុងមួយឆ្នាំ ព្រមទាំងមានការលើកលែងថ្លៃសេវាលុបចោលលិខិតធានាថែមទៀតផង។ 

 

ណាត់ជួបពិភាក្សាជាមួយអ្នកជំនាញផ្នែកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ ដោយគ្រាន់តែបំពេញព័ត៌មានទំនាក់ទំនងតាមរយៈទម្រង់នៅទីនេះ៖ https://bit.ly/4bRSYbn 

 

សម្រាប់ព័ត៌មានបន្ថែមអំពី ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ របស់ធនាគារ វីង សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ទាក់ទងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026