ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន

ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន អតិថិជនអាចទទួលទានអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ៗពី ហាង ថិមភល កាហ្វេ ដោយបញ្ចុះតម្លៃ ៣០% ដែលមាននៅលើវីងម៉លតែប៉ុណ្ណោះ ហើយដឹកជញ្ជូនដោយឥតគិតថ្លៃ។ អតិថិជនអាចរីករាយនឹងការបញ្ចុះតម្លៃ ៣០% លើអាហារ និងភេសជ្ជៈគ្រប់មុខ នៅពេលដែលពួកគេធ្វើការបញ្ជាទិញតាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ការបញ្ចុះតម្លៃនេះមានសម្រាប់តែការទិញតាមរយៈវីងម៉លពី ថិមភលកាហ្វេសុធារស ថិមភលកាហ្វេបូគោ ថិមភល កាហ្វេ55 និង ថិមភលPool Sky ខេត្ដសៀមរាប។ ហាងថិមភល កាហ្វេ អាចបំពេញតម្រូវការរបស់អតិថិជនបានគ្រប់យ៉ាង មិនថាអតិថិជនកំពុងស្វែងរកអាហារពេលព្រឹកដ៏សម្បូរបែប អាហារថ្ងៃត្រង់ឬអាហារសម្រន់ដែលល្អសម្រាប់សុខភាព​ ឬអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នោះទេ។ បន្ថែមពីលើកាហ្វេស្ករត្នោត និងនំគ្រសង់ពងទាប្រៃដ៏ពេញនិយម ហាងថិមភលកាហ្វេ អាចផ្តល់ជូននូវជម្រើសជាច្រើនទៀតដែលរួមមាន៖ បាយឆា តែទឹកដោះគោ ប៊ឺហ្គឺ គុយទាវ និងថែមទាំងមានស៊ុបផងដែរ។ លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរកការផ្តល់ជូនដ៏ល្អបំផុតសម្រាប់អតិថិជន។ ការផ្តល់ជូនថ្ងៃនេះពី ហាងថិមភល កាហ្វេ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ […]

ចេញផ្សាយនៅ: Jun 08, 2022

ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន

អតិថិជនអាចទទួលទានអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ៗពី ហាង ថិមភល កាហ្វេ ដោយបញ្ចុះតម្លៃ ៣០% ដែលមាននៅលើវីងម៉លតែប៉ុណ្ណោះ ហើយដឹកជញ្ជូនដោយឥតគិតថ្លៃ។

អតិថិជនអាចរីករាយនឹងការបញ្ចុះតម្លៃ ៣០% លើអាហារ និងភេសជ្ជៈគ្រប់មុខ នៅពេលដែលពួកគេធ្វើការបញ្ជាទិញតាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

ការបញ្ចុះតម្លៃនេះមានសម្រាប់តែការទិញតាមរយៈវីងម៉លពី ថិមភលកាហ្វេសុធារស ថិមភលកាហ្វេបូគោ ថិមភល កាហ្វេ55 និង ថិមភលPool Sky ខេត្ដសៀមរាប។

ហាងថិមភល កាហ្វេ អាចបំពេញតម្រូវការរបស់អតិថិជនបានគ្រប់យ៉ាង មិនថាអតិថិជនកំពុងស្វែងរកអាហារពេលព្រឹកដ៏សម្បូរបែប អាហារថ្ងៃត្រង់ឬអាហារសម្រន់ដែលល្អសម្រាប់សុខភាព​ ឬអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នោះទេ។ បន្ថែមពីលើកាហ្វេស្ករត្នោត និងនំគ្រសង់ពងទាប្រៃដ៏ពេញនិយម ហាងថិមភលកាហ្វេ អាចផ្តល់ជូននូវជម្រើសជាច្រើនទៀតដែលរួមមាន៖ បាយឆា តែទឹកដោះគោ ប៊ឺហ្គឺ គុយទាវ និងថែមទាំងមានស៊ុបផងដែរ។

លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរកការផ្តល់ជូនដ៏ល្អបំផុតសម្រាប់អតិថិជន។ ការផ្តល់ជូនថ្ងៃនេះពី ហាងថិមភល កាហ្វេ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ អតិថិជន​អាចទុកចិត្ដបានថា យើងនឹងបន្តបន្ថែមហាងដែលមានគុណភាពខ្ពស់ទៅក្នុងវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនទៀត។”

វីងម៉ល ក៏មានការផ្តល់ជូនពិសេសប្រចាំថ្ងៃផងដែរ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារអាមេរិករាល់ការបញ្ជាទិញពីហាងមួយចំនួន ដែលសរុបជាទឹកប្រាក់មួយសែនដុល្លារ​អាមេរិក និងការបញ្ចុះតម្លៃរហូតទៅដល់ ៥០% សម្រាប់ការបញ្ជាទិញពីហាងជាច្រើន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះនៅលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក “DealBOX” ។

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីវីងប៊ែងអេប រួចចុចពាក្យ “វីងម៉ល” នៅក្រោមពាក្យថា “ផ្សារវីង”។

អតិថិជនដែលប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីវីងប៊ែងអេប។ សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព។

ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP​​

សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026