ប្រាក់បញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាលកំណត់ ជាប្រភពចំណូលបន្ថែមមួយដែលមានសុវត្ថិភាព និងស្ថិរភាព  ហើយផ្តល់នូវកំណើននៃទ្រព្យរបស់លោកអ្នករហូតដល់ 8% ក្នុងមួយឆ្នាំ ជាអត្រាការប្រាក់។   គណនីបញ្ញើមានកាលកំណត់របស់ធនាគាវីង ផ្តល់ជូនលោកអ្នកនូវផលត្រឡប់មកវិញយ៉ាងខ្ពស់នៃការវិនិយោគជាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ។ នេះគឺជាវិធីងាយៗ និងឆាប់រហ័សក្នុងការវិនិយោគប្រាក់របស់លោកអ្នក​ ដោយទុកអោយលុយរបស់លោកអ្នកធ្វើការជូនលោកអ្នក។ ដើម្បីទទួលបានអត្រាការប្រាក់ដ៏ខ្ពស់នេះ លោកអ្នកអាចបើកគណនីនិងដាក់ប្រាក់បញ្ញើ នៅគ្រប់សាខា ធនាគារវីង ឬ បើកគណនីនិងដាក់ប្រាក់បញ្ញើ យ៉ាងងាយស្រួលនៅលើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App របៀបស្នើរសុំ លោកអ្នកត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន លោកអ្នកត្រូវមានគណនីសន្សំជាមុនសិន មកកាន់សាខាធនាគារវីងណាមួយ ដែលនៅជិតលោកអ្នក ឬ​​ តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App ដោនឡូតអេប Wing Bank ឥឡូវនេះ! សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ […]

ចេញផ្សាយនៅ: Sep 23, 2022

ប្រាក់បញ្ញើមានកាលកំណត់

ជាប្រភពចំណូលបន្ថែមមួយដែលមានសុវត្ថិភាព និងស្ថិរភាព  ហើយផ្តល់នូវកំណើននៃទ្រព្យរបស់លោកអ្នករហូតដល់ 8% ក្នុងមួយឆ្នាំ ជាអត្រាការប្រាក់។

 

គណនីបញ្ញើមានកាលកំណត់របស់ធនាគាវីង ផ្តល់ជូនលោកអ្នកនូវផលត្រឡប់មកវិញយ៉ាងខ្ពស់នៃការវិនិយោគជាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ។ នេះគឺជាវិធីងាយៗ និងឆាប់រហ័សក្នុងការវិនិយោគប្រាក់របស់លោកអ្នក​ ដោយទុកអោយលុយរបស់លោកអ្នកធ្វើការជូនលោកអ្នក។

ដើម្បីទទួលបានអត្រាការប្រាក់ដ៏ខ្ពស់នេះ លោកអ្នកអាចបើកគណនីនិងដាក់ប្រាក់បញ្ញើ នៅគ្រប់សាខា ធនាគារវីង ឬ បើកគណនីនិងដាក់ប្រាក់បញ្ញើ យ៉ាងងាយស្រួលនៅលើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App

របៀបស្នើរសុំ

  • លោកអ្នកត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • លោកអ្នកត្រូវមានគណនីសន្សំជាមុនសិន
  • មកកាន់សាខាធនាគារវីងណាមួយ ដែលនៅជិតលោកអ្នក
  • ឬ​​ តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App

ដោនឡូតអេប Wing Bank ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

get wing app on Google Play     wing app available on AppStore

អត្ថប្រយោជន៍ផ្សេងៗ ៖

  • ការបើក និងពិនិត្យគណនីបញ្ញើមានកាលកំណត់តាមប្រព័ន្ធអេឡិចត្រូនិក គ្រប់ពេលវេលា
    និងទីកន្លែងតាម តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App
  • ជម្រើសវិធីសាស្រ្តទូទាត់ការប្រាក់ដែលអនុញ្ញាតក្នុងការទទួលបានប្រាក់ចំណូល ជាការប្រាក់ប្រចាំខែ
  • ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ទាំងប្រាក់ដុល្លារ និង ប្រាក់រៀល

លម្អិតអំពីផលិតផល៖

អត្រាការប្រាក់ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ USD និង ប្រាក់រៀល KHR)

រយៈ​ពេល ដុល្លារ​អាមេរិក រៀល
ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
​1ខែ 3.15% 3.15% 3.15% 3.15%
​3ខែ 3.25% 3.20% 3.25% 3.20%
6ខែ 4.00% 3.75% 4.00% 3.75%
9ខែ 4.50% 4.25% 4.50% 4.25%
12ខែ 5.50% 5.25% 5.50% 5.25%
​18​ខែ 5.75% 5.50% 5.75% 5.50%
24ខែ 6.00% 5.75% 6.00% 5.75%
36ខែ 7.00% 6.75% 8.00% 7.75%

លក្ខខណ្ឌងាយៗ៖

 

ប្រាក់បញ្ញើអប្បបរមា 10ដុល្លារ/40,000 រៀល
វិធីសាស្រ្តទូទាត់ការប្រាក់ ·       ជារៀងរាល់ខែ

·       នៅពេលចុងគ្រា

·       នៅពេលបិទគណនី

វិញ្ញាបនបត្រប្រាក់បញ្ញើ ·       ឥតគិតថ្លៃ – សម្រាប់ការចេញវិញ្ញាបនបត្រលើកទី១

·       ថ្លៃសេវា 5ដុល្លារ ឬ 20,000រៀល/ ការចេញឡើងវិញ

ការដាក់ប្រាក់ ·       គ្រប់សាខាធនាគារវីង

·       កម្មវិធីទូរស័ព្ទធនាគារវីង

ការដកប្រាក់ ·       នៅគ្រប់សាខាធនាគារវីង

·       ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលកំណត់

·       ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលបិទគណនី

·       ការដកប្រាក់ដោយផ្នែកៗ – មិនអនុញ្ញាត

ការទូទាត់/ដកប្រាក់មុនកំណត់ ·       អាចធ្វើរបាននៅគ្រប់សាខាធនាគារវីង

·       អត្រាការប្រាក់គណនីសន្សំនឹងត្រូវបានអនុវត្ត ប្រសិនបើអតិថិជនប្រើប្រាស់គណនីសន្សំពេលបើកគណនីបញ្ញើមានកាលកំណត់

·       ទទួលបានការប្រាក់ទេ ប្រសិនបើអតិថិជនប្រើប្រាស់គណនីចរន្ត

 

ពន្ធកាត់ទុក ·       និវាសនជន 6%

·       អនិវាសនជន​ 14%

ជម្រើសបន្តពេលចុងគ្រា ·       បិទបញ្ចប់ពេលចុងគ្រា – លោកអ្នកនឹងទទួលបានទាំងប្រាក់ដើម និងការប្រាក់ ក្នុងគណនីសន្សំ/ចរន្តនៅពេលដល់កាលកំណត់។

·       បន្តប្រាក់ដើម – គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងប្រាក់ដើម និង
រយៈពេលដដែល ពេលដល់កាលកំណត់ ហើយការប្រាក់នឹងត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់លោកអ្នក។

·       បន្តប្រាក់ដើម និងការប្រាក់ –​ គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងទឹកប្រាក់ថ្មី (ប្រាក់ដើម +​ការប្រាក់) ជាមួយ​រយៈពេលដដែល ពេលដល់កាលកំណត់ តែនឹងមិនមានការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់លោកអ្នកឡើយ។

 

សំណួរចម្លើយ

  1. តើខ្ញុំអាចបើកគណនីបញ្ញើមានកាលកំណត់បានប៉ុន្មាន?
  • គ្មានកំណត់ – លោកអ្នកអាចបើកគណនីជាច្រើនតាមដែលលោកអ្នកចង់បាន។
  1. តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយរបៀបណា?
  • លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយទៅកាន់សាខាធនាគារវីងដែលនៅជិតអ្នកបំផុត
  1. តើខ្ញុំអាចប្រើគណនីចរន្តដើម្បីបើកគណនីបញ្ញើមានកាលកំណត់បានទេ?
  • អាចបាន ប៉ុន្តែក្នុងករណីលោកអ្នកចង់ដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ
  1. តើខ្ញុំអាចដឹងដោយរបៀបណា ពេលការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់ខ្ញុំ?
  • លោកអ្នកនឹងទទួលបានការជូនដំណឹងជាមួយនឹងចំនួនការប្រាក់ដែលអ្នកទទួលបានតាមរយៈកម្មវិធី Wing Bank App
  1. តើអត្រាការប្រាក់ថ្មីនេះអាចអនុវត្តបានសម្រាប់គណនីបញ្ញើដែលកំពុងមានស្រាប់ដែរឬទេ?
  • មានតែគណនីដែលបើកថ្មី និង គណនីដែលមានស្រាប់បន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះដែលនឹងត្រូវបានអនុវត្តជាមួយនឹងអត្រាការប្រាក់ថ្មី។
  1. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបិទគណនីបញ្ញើមានកាលកំណត់របស់ខ្ញុំមុនថ្ងៃផុតកំណត់?
  • អតិថិជនអាចបិទគណនីបញ្ញើមានកាលកំណត់ និងដកប្រាក់ទាំងអស់មកវិញបានតាមតម្រូវការ ដោយមិនគិតថ្លៃសេវានៅគ្រប់សាខាធនាគារ វីង
  • ទោះជាយ៉ាងណាក៏ដោយ ការបិទគណនីបញ្ញើមានកាលកំណត់មុនពេលកំណត់ នឹងមិនទទួលបានអត្រាការប្រាក់ “ដែលបានព្រមព្រៀងគ្នា” នៅក្នុងវិញ្ញាបនបត្រនៅពេលបើកគណនីឡើយ
  • ​យើងខ្ញុំនឹងប្រើអត្រាការប្រាក់នៃគណនីសន្សំដែលភ្ជាប់ជាមួយគណនីបញ្ញើមានកាលកំណត់ រួចគណនាតាមចំនួនថ្ងៃជាក់ស្តែង។
  • គណនីចរន្តមិនមានអត្រាការប្រាក់ទេ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026