ធ្វើដំណើរដោយឥតគិតថ្លៃជាមួយកាតរថយន្តក្រុងសាធារណៈ និងកាតវីង

ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ នឹងរីករាយជាមួយនឹង​ការធ្វើដំណើរដោយឥតគិតថ្លៃនៅលើ​រថយន្ត​ក្រុង​សាធារណៈ​ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨។ កម្មវិធីផ្តល់ជូននេះ គឺសម្រាប់តែអតិថិជន​ដែលទូទាត់ថ្លៃធ្វើដំណើរដោយប្រើប្រាស់កាត​រថយន្ត​​ក្រុងសាធារណៈ និងកាតវីងតែប៉ុណ្ណោះ។ កម្មវិធីពិសេសនេះ គឺជាកិច្ច ខិតខំប្រឹងប្រែងមួយទៀតរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈនៅក្នុងទីក្រុង បន្ទាប់ការដាក់ដំណើរការជាផ្លូវការ នូវកាតរថយន្តក្រុង​សាធារណៈ​ជាលើកដំបូង កាលពីបីសប្តាហ៍មុន។ កាតរថយន្តក្រុងសាធារណៈ អាចឱ្យអ្នកដំណើរ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ដោយគ្រាន់តែថេបកាត នៅលើម៉ាស៊ីនអេឡិចត្រូនិកដែលបំពាក់នៅឡានក្រុងទាំង ១៥៥ ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “ការផ្តល់ជូននេះ​នឹងជួយ​ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានកាន់តែច្រើន និងចំនាយថវិកាតិច ជំរុញស្មារតីនៃការធ្វើដំណើរតាម​សេវាដឹកជញ្ជូនសាធារណៈ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរបែបថ្មី ដែលប្រកបដោយភាព​ងាយស្រួល។” លោក​ ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “វាពិតជារឿងដ៏សាំញ៉ាំសម្រាប់អ្នកធ្វើដំណើរជាច្រើន ដោយសារពួកគាត់ត្រូវត្រៀមលុយរាយ មុនពេល​ធ្វើ​ដំណើរតាមរថយន្តក្រុង។ ជាមួយនឹងកាត​រថយន្ត​ក្រុង​សាធារណៈ អ្វីដែលអ្នកត្រូវការ​គឺគ្រាន់តែកាត​មួយ​តែប៉ុណ្ណោះ ហើយអ្នកអាចត្រៀមខ្លួនរួចជាស្រេច​ក្នុងការធ្វើដំណើរពីកណ្តាលទីក្រុង ទៅលេងសាច់​ញាតិរបស់អ្នករស់នៅក្នុងជាយក្រុង និងកន្លែងជា​ច្រើន​ទៀត។ កម្មវិធីជិះឡានក្រុងដោយឥតគិតថ្លៃនេះ គឺគ្រាន់តែជាការផ្តល់ជូនមួយ​ក្នុងចំណោម​ការផ្តល់ជូនជាច្រើន សម្រាប់អតិថិជនដែលប្រើប្រាស់កាត​រថយន្តក្រុងសាធារណៈ និងកាតវីង។” កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស […]

ចេញផ្សាយនៅ: Jul 09, 2018

ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ នឹងរីករាយជាមួយនឹង​ការធ្វើដំណើរដោយឥតគិតថ្លៃនៅលើ​រថយន្ត​ក្រុង​សាធារណៈ​ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨។ កម្មវិធីផ្តល់ជូននេះ គឺសម្រាប់តែអតិថិជន​ដែលទូទាត់ថ្លៃធ្វើដំណើរដោយប្រើប្រាស់កាត​រថយន្ត​​ក្រុងសាធារណៈ និងកាតវីងតែប៉ុណ្ណោះ។

កម្មវិធីពិសេសនេះ គឺជាកិច្ច ខិតខំប្រឹងប្រែងមួយទៀតរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈនៅក្នុងទីក្រុង បន្ទាប់ការដាក់ដំណើរការជាផ្លូវការ នូវកាតរថយន្តក្រុង​សាធារណៈ​ជាលើកដំបូង កាលពីបីសប្តាហ៍មុន។ កាតរថយន្តក្រុងសាធារណៈ អាចឱ្យអ្នកដំណើរ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ដោយគ្រាន់តែថេបកាត នៅលើម៉ាស៊ីនអេឡិចត្រូនិកដែលបំពាក់នៅឡានក្រុងទាំង ១៥៥ ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “ការផ្តល់ជូននេះ​នឹងជួយ​ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានកាន់តែច្រើន និងចំនាយថវិកាតិច ជំរុញស្មារតីនៃការធ្វើដំណើរតាម​សេវាដឹកជញ្ជូនសាធារណៈ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរបែបថ្មី ដែលប្រកបដោយភាព​ងាយស្រួល។”

លោក​ ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “វាពិតជារឿងដ៏សាំញ៉ាំសម្រាប់អ្នកធ្វើដំណើរជាច្រើន ដោយសារពួកគាត់ត្រូវត្រៀមលុយរាយ មុនពេល​ធ្វើ​ដំណើរតាមរថយន្តក្រុង។ ជាមួយនឹងកាត​រថយន្ត​ក្រុង​សាធារណៈ អ្វីដែលអ្នកត្រូវការ​គឺគ្រាន់តែកាត​មួយ​តែប៉ុណ្ណោះ ហើយអ្នកអាចត្រៀមខ្លួនរួចជាស្រេច​ក្នុងការធ្វើដំណើរពីកណ្តាលទីក្រុង ទៅលេងសាច់​ញាតិរបស់អ្នករស់នៅក្នុងជាយក្រុង និងកន្លែងជា​ច្រើន​ទៀត។ កម្មវិធីជិះឡានក្រុងដោយឥតគិតថ្លៃនេះ គឺគ្រាន់តែជាការផ្តល់ជូនមួយ​ក្នុងចំណោម​ការផ្តល់ជូនជាច្រើន សម្រាប់អតិថិជនដែលប្រើប្រាស់កាត​រថយន្តក្រុងសាធារណៈ និងកាតវីង។”

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅ​គ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីង​គ្រប់ទីកន្លែង។

លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន​​ ឱ្យដំណើរការ ប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យ​កណ្តាលធនាគារ​ឯកទេស​វីង។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់​គណនីគ្មានកាត​ ពួកគាត់​ត្រូវតម្រូវឲ្យបង្កើតកាតវីង​ ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើង​ជិះរថយន្ត​ក្រុងសាធារណៈ។

អ្វីដែលគួរអោយចាប់អារម្មណ៍​អំពីកាតរថយន្តក្រុងសាធារណៈនេះ គឺថា វាក៏មានភ្ជាប់ជាមួយ នឹង​គណនី​ វីង ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗដូចជា ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងទិញទំនិញ​តាមអនឡាញជាដើម។

អញ្ចឹង! នោចាំអីទៀត? បង្កើតកាតរថយន្តក្រុងសាធារណៈឥឡូវនេះ និងធ្វើដំណើរដោយឥតគិតថ្លៃ​ជុំវិញរាជធានីភ្នំពេញ!

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026