កម្មវិធី Turing Hackathon រដូវកាលទី ៩ មកដល់សៀមរាបហើយ!

The Turing Hackathon – Cycle 9 is now open for applications, calling on Cambodia’s brightest young minds to shape the future of digital entrepreneurship. For the first time, the country’s leading startup challenge expands beyond Phnom Penh, bringing its energy and opportunity to Siem Reap—a strategic move to decentralize innovation and empower youth across the nation.

ចេញផ្សាយនៅ: Oct 02, 2025


ដាក់ពាក្យឥឡូវនេះ ដើម្បីបង្ហាញគំនិតច្នៃប្រឌិត ដណ្តើមជ័យលាភី និងដឹកនាំអនាគតធុរកិច្ចថ្មីនៅកម្ពុជា។

 

កម្មវិធី Turing Hackathon រដូវកាលទី ៩ បានចាប់ផ្តើមបើកទទួលពាក្យជាផ្លូវការ ហើយអំពាវនាវដល់យុវជនកម្ពុជាដែលមានទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ ឱ្យចូលរួមប្រកួតប្រជែង និងអភិវឌ្ឍសមត្ថភាពអនាគតសហគ្រិនឌីជីថលនៅក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងហើយ ដែលកម្មវិធី Turing Hackathon រដូវកាលថ្មីនេះ បានពង្រីកវិសាលភាពពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសដល់យុវជននៅទូទាំងប្រទេសចូលរួមបញ្ចេញសមត្ថភាព និង នវានុវត្តន៍របស់ពួកគេ។

 

រៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ព្រមទាំងមានការគាំទ្រពី ធនាគារ វីង ជាអ្នកឧបត្ថម្ភធំ  រដូវកាលទី ៩ នេះនឹងផ្តល់ជូននូវបទពិសោធន៍ដ៏មានតម្លៃ ដល់នវានុវត្តជនដែលមានបំណងបំប្លែងគំនិតច្នៃប្រឌិតទៅជាដំណោះស្រាយបញ្ហាជាក់ស្តែង ហើយបង្កើតផលវិជ្ជមានដល់សង្គម។

 

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ ”ធនាគារ វីង មានមោទកភាពយ៉ាងខ្លាំងក្នុងការគាំទ្រកម្មវិធី Turing Hackathon ស្របពេលដែលរដូវកាលថ្មីនៃកម្មវិធីនេះពង្រីកវិសាលភាពទៅកាន់ខេត្តសៀមរាប។ យើងខ្ញុំជឿជាក់ទៅលើថាមពលរបស់យុវជន ដែលមានគំនិតច្នៃប្រឌិត ក្នុងការបង្កើតអនាគតឌីជីថលនៅកម្ពុជា។ យើងប្តេជ្ញាចិត្តជួយពួកគេបំប្លែងគំនិតដ៏មានសក្តានុពលទាំងនោះ ឱ្យក្លាយជាលទ្ធផលជាក់ស្តែងដែលអាចជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍។”

 

កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹង ថ្ងៃណែនាំកម្មវិធី (Orientation & Hatching) តាមអនឡាញរយៈពេលពីរថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៥។ ក្នុងអំឡុងពេលនេះ ក្រុមបេក្ខជនដែលត្រូវបានជ្រើសរើសនឹងចូលរួមវគ្គបណ្តុះបណ្តាលជាក្រុម ដើម្បីពង្រឹងគំនិត រៀបចំក្រុម ហើយថែមទាំងទទួលបានជំនាញជាមូលដ្ឋានសម្រាប់បង្កើត អាជីវកម្មថ្មី តាមរយៈការបណ្ដុះបណ្ដាលជាក្រុម និងសិក្ខាសាលាសិក្សាជាក់ស្ដែងទៀតផង។

 

បន្ទាប់មក កម្មវិធីនឹងបន្តទៅមុខនៅខេត្តសៀមរាបសម្រាប់ការប្រកួត ថ្ងៃ Hackathons រយៈពេលបីថ្ងៃ ពីថ្ងៃទី ២៤ ដល់ ២៦ ខែតុលា ឆ្នាំ ២០២៥។ ក្នុងដំណាក់កាលនេះ ក្រុមនានានឹងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដោយមានការណែនាំយ៉ាងជិតស្និទ្ធពីគ្រូបង្គោល។ នៅថ្ងៃទី២ ពួកគេនឹងបង្ហាញពីវឌ្ឍនភាពរបស់ខ្លួននៅក្នុងវគ្គជម្រុះ ដើម្បីកំណត់ក្រុមណាដែលត្រូវបន្តទៅវគ្គចុងក្រោយ។

 

វគ្គចុងក្រោយគឺជា ថ្ងៃបទបង្ហាញជាសាធារណៈ (Demo Day) នៅថ្ងៃទី ២៦ ខែ តុលា ជាពេលវេលាដែលត្រូវកំណត់គំនិតច្នៃប្រឌិតប្រែក្លាយជាឱកាសធុរកិច្ចពិតប្រាកដ។ ក្រុមចូលដល់វគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញដំណោះស្រាយរបស់ពួកគេដល់គណៈកម្មាធិការវិនិច្ឆ័យ ដោយប្រកួតប្រជែងដើម្បីទទួលបានការទទួលស្គាល់ និងឱកាសប្រែក្លាយគម្រោងអាជីវកម្មរបស់ពួកគេឱ្យក្លាយជាការពិត។

 

កញ្ញា ប៊ុនឋាន សុផាវីណា អ្នកសម្របសម្រួលកម្មវិធីបណ្តុះធុរកិច្ចថ្មីនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកឡើងថា៖ ”កម្មវិធី Turing Hackathon មិនមែនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែកម្មវិធីនេះថែមទាំងជាកម្លាំងជំរុញដ៏សំខាន់សម្រាប់គំនិតច្នៃប្រឌិតថ្មីៗ និងកិច្ចសហការប្រកបដោយគុណតម្លៃ។ ការនាំយករដូវកាលទី ៩ ទៅកាន់ខេត្តសៀមរាប គឺជាភស្តុតាងថាខេត្តសៀមរាបកំពុងក្លាយជាកន្លែងប្រមូលផ្តុំបច្ចេកវិទ្យាដ៏មានសក្តានុពល និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍផ្នែកឌីជីថល។ កម្មវិធីខាងលើនេះមានគោលបំណងបណ្តុះទេពកោសល្យដ៏សម្បូរបែបក្នុងតំបន់ និងបង្ហាញថាបច្ចេកវិទ្យាឌីជីថលពិតជាអាចជំរុញឱ្យសន្ទុះនៃការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសើរឡើង។”

 

គួរបញ្ជាក់ផងដែរថា ដើម្បីសម្រួលដក់ការ​ចូលរួម រាល់បេក្ខជនដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗ នឹងទទួលបានការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុក​ចំណាយលើការធ្វើដំណើរ និងកន្លែងស្នាក់នៅ។

ដោយឡែក ក្រុមដែលទទួលបានជ័យលាភីនៅវគ្គបញ្ចប់​នឹងទទួលបានថវិកាដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន ដោយក្រុមលេខមួយ នឹងទទួលបានថវិកាចំនួន ៤ លានរៀល, ទីពីរចំនួន ៣ លានរៀល និងទីបីចំនួន ២ លានរៀល។ ក្រៅពីរង្វាន់ជាទឹកប្រាក់ អ្នកចូលរួមនឹងទទួលបានការណែនាំពីអ្នកជំនាញ គ្រូបង្គោល ទៅលើការអភិវឌ្ឍជំនាញធុរកិច្ចថ្មី និងបណ្តាញទំនាក់ទំនងអតីតបេក្ខជន ដែលនឹងបន្តជួយគាំទ្រ និងបំផុសគំនិតបន្ទាប់ពីការប្រកួតបានបញ្ចប់។

 

លោក ស្រ៊ុន វីរយុទ្ធ មកពីក្រុម GOFIT ដែលជាអតីតបេក្ខជនរដូវកាលទី ៧ នៃកម្មវិធី Turing Hackathon បានឆ្លុះបញ្ចាំងពីបទពិសោធន៍របស់គាត់ថា៖ ”ខ្ញុំបានរៀនអំពីការសហការ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការងារជាក្រុម ហើយខ្ញុំថែមទាំងបានទទួលការបំផុសគំនិត ការលើកទឹកចិត្ត និងជំនាញពីគ្រូបង្គោល ក៏ដូចជាអ្នកបណ្តុះបណ្តាល និងអ្នករៀបចំកម្មវិធីផងដែរ។  អ្វីដែលសំខាន់បំផុតនោះ គឺបណ្តាញទំនាក់ទំនងដែលខ្ញុំបានបង្កើតក្នុងអំឡុងពេលកម្មវិធីដែលវាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយខ្ញុំនៅតែបន្តទាក់ទងជាមួយមិត្តរួមក្រុមរបស់ខ្ញុំដល់សព្វថ្ងៃ។”

គាត់​បានបន្ថែមថា៖ ”ប្រសិនបើអ្នកកំពុងពិចារណាចូលរួម Turing Hackathon ខ្ញុំសូមលើកទឹកចិត្តអ្នកឱ្យចាប់យកឱកាសនេះហើយដាក់ពាក្យ និងកុំភ្លេចបើកចិត្តឱ្យទូលាយ សុំជំនួយ និងបង្កើតទំនាក់ទំនងជាមួយអ្នកចូលរួម និងគ្រូបង្គោល។”

 

លោក ហៀង តារា មកពីក្រុម Strokify ក៏បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នានេះថា៖ ”វគ្គណែនាំ គឺជាការផ្លាស់ប្តូរដ៏សំខាន់ ដោយផ្តល់ឱ្យយើងនូវគំនិតថ្មីៗ បណ្តាញទំនាក់ទំនងល្អ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យដំណោះស្រាយរបស់យើងកាន់តែមានប្រសិទ្ធិភាព និរន្តរភាព ហើយបង្កើតផលវិជ្ជមានសម្រាប់សហគមន៍។ ការចូលរួមកម្មវិធីនេះបានពង្រឹងជំនាញដោះស្រាយបញ្ហារបស់ខ្ញុំ បង្កើនការយល់ដឹងក្នុងការបង្កើតដំណោះស្រាយប្រកបដោយអត្ថន័យ និងផ្តល់ទំនុកចិត្តឱ្យខ្ញុំជឿជាក់លើគំនិតខ្លួនឯងផងដែរ។”

 

ការដាក់ពាក្យនឹងផុតកំណត់នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥។ ដាក់ពាក្យឥឡូវ ដោយគ្រាន់តែចុចទីនេះ៖ https://forms.gle/6MkWxMYaXGMV7mK97

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ចេញផ្សាយនៅ: Nov 10, 2025

អានរហ័ស

ធនាគារ វីង ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥

បេក្ខ​ជន​ជាង ៥០០០ នាក់ចាប់​អារម្មណ៍​អាជីពផ្នែកធនាគារនិង​ហិរញ្ញ​វត្ថុ​នៅធនាគារ វីង

ចេញផ្សាយនៅ: Nov 10, 2025

អានរហ័ស

ធនាគារ វីង និងសមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ធនាគារ វីង បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំទិវាសន្សំអាស៊ានឆ្នាំ២០២៥ នៅខេត្តកំពត។

ចេញផ្សាយនៅ: Nov 10, 2025