អ្នកឧកញ៉ា គិត ម៉េង ថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោជាថ្មីម្តងទៀតតាមរយៈវីងម៉ល

អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉លដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ កាលពីថ្ងៃច័ន្ទនេះ ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ អាហារទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ​សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជាតាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម  ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖“ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នាពិតជាវីរជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ”។ នេះគឺជាការផ្តល់ជូនអាហារលើកទី ២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលជាកាយវិការដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូងត្រូវបានធ្វើឡើងកាលពីថ្ងៃទី […]

ចេញផ្សាយនៅ: Aug 18, 2021

អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉លដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

កាលពីថ្ងៃច័ន្ទនេះ ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

អាហារទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ​សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជាតាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម  ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖“ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នាពិតជាវីរជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ”។

នេះគឺជាការផ្តល់ជូនអាហារលើកទី ២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ដែលជាកាយវិការដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូងត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែសីហា នេះ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖“ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងបន្តការពារសហគមន៍យើង ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ ។ សុខភាពរបស់អ្នកទាំងអស់គ្នាក៏សំខាន់ចំពោះសហគមន៍និងគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ  ខ្ញុំប្រាកដថាពួកគាត់កំពុងតែមានមោទនភាពចំពោះអ្នកទាំងអស់គ្នា” ។

អ្នកឧកញ៉ា គិត ម៉េង​ និងលោកជំទាវ ម៉ៅ​ ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គ្រប់ពេលវេលា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026