USAID ធនាគារ​វីង និង Boost Capital សម្ពោធជាផ្លូវការនូវ​យន្តការ ​កម្ចី​ខ្នាតតូច និងអបអរសាទរ​ភាពជាដៃគូក្នុ​ងវិស័យឯកជន

សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹង​ទទួលបានអត្ថប្រយោជន៍ពី​សេវាកម្ម​ហិរញ្ញវត្ថុ​​ពិសេស​ដែលជាលទ្ធផលនៃការ​​ចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​ ​រវាង​​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) ​ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​អនុវត្ត​ដោយអង្គការផេក (Pact) ធនាគារ វីង (ខេមបូឌា) ម.ក និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Boost Capital។ អនុស្សារណៈនៃការយោគយល់គ្នានេះ​ផ្តល់នូវ​សេវាកម្ម និងផលិតផលហិរញ្ញវត្ថុ​ដែលមានតំលៃសមរម្យ​ដើម្បីបង្កើន​លទ្ធភាព​ទទួល​បានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី​ដែលមិន​​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​​នៅ​កម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែល​មានអាជីវកម្មខ្នាត​មីក្រូ និង​ខ្នាតតូច ដែល​ច្រើនតែមិនត្រូវ​​នឹង​ល័ក្ខខ័ណ្ឌ​​​របស់​ធនាគារ ឬ​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវាហិរញ្ញវត្ថុផ្លូវការ ហើយ​បាន​រងផលប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរពីវិបត្តិនៃ​ជំងឺរាត​ត្បាតកូវីដ-១៩។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេក​ប្រចាំ​កម្ពុជា និងជា​នាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ​វីង និង​លោកស្រី Lucinda Revell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ លោក Patrick Murphy មានប្រសាសន៍ថា៖ «សហគ្រិនស្ត្រី​កម្ពុជាគឺជា​តួអង្គសំខាន់​នៅក្នុងសេដ្ឋកិច្ច​កម្ពុជា។ ការធានាឱ្យ​ពួកគេមានធនធានដែលពួកគេត្រូវការ​ដើម្បីទទួលបានជោគជ័យ​នឹង​ផ្តល់​ផល​ប្រយោជន៍​​ដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈ​ការជំរុញកំណើនសេដ្ឋកិច្ច​ដែលត្រូវការ​ដើម្បី​​កាត់​បន្ថយផល​ប៉ះពាល់​នៃជំងឺរាតត្បាត»។ លោកស្រី Sabine Joukes មាន​ប្រសាសន៍​ថា៖ […]

ចេញផ្សាយនៅ: Jun 18, 2021

សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹង​ទទួលបានអត្ថប្រយោជន៍ពី​សេវាកម្ម​ហិរញ្ញវត្ថុ​​ពិសេស​ដែលជាលទ្ធផលនៃការ​​ចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​ ​រវាង​​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) ​ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​អនុវត្ត​ដោយអង្គការផេក (Pact) ធនាគារ វីង (ខេមបូឌា) ម.ក និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Boost Capital។

អនុស្សារណៈនៃការយោគយល់គ្នានេះ​ផ្តល់នូវ​សេវាកម្ម និងផលិតផលហិរញ្ញវត្ថុ​ដែលមានតំលៃសមរម្យ​ដើម្បីបង្កើន​លទ្ធភាព​ទទួល​បានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី​ដែលមិន​​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​​នៅ​កម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែល​មានអាជីវកម្មខ្នាត​មីក្រូ និង​ខ្នាតតូច ដែល​ច្រើនតែមិនត្រូវ​​នឹង​ល័ក្ខខ័ណ្ឌ​​​របស់​ធនាគារ ឬ​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវាហិរញ្ញវត្ថុផ្លូវការ ហើយ​បាន​រងផលប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរពីវិបត្តិនៃ​ជំងឺរាត​ត្បាតកូវីដ-១៩។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេក​ប្រចាំ​កម្ពុជា និងជា​នាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ​វីង និង​លោកស្រី Lucinda Revell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

លោក Patrick Murphy មានប្រសាសន៍ថា៖ «សហគ្រិនស្ត្រី​កម្ពុជាគឺជា​តួអង្គសំខាន់​នៅក្នុងសេដ្ឋកិច្ច​កម្ពុជា។ ការធានាឱ្យ​ពួកគេមានធនធានដែលពួកគេត្រូវការ​ដើម្បីទទួលបានជោគជ័យ​នឹង​ផ្តល់​ផល​ប្រយោជន៍​​ដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈ​ការជំរុញកំណើនសេដ្ឋកិច្ច​ដែលត្រូវការ​ដើម្បី​​កាត់​បន្ថយផល​ប៉ះពាល់​នៃជំងឺរាតត្បាត»។

លោកស្រី Sabine Joukes មាន​ប្រសាសន៍​ថា៖ «យើងមានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជន២​​​ផ្សេង​គ្នា​បង្កើតឱ្យ​មាន​​ផលិតផល​ហិរញ្ញវត្ថុ​ ជា​ពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់២ក្នុង​​ការទទួល​បាន​​ហិរញ្ញប្បទាន ដែលរួម​​មាន​​​​ការ​តម្រូវ​ឱ្យ​​មាន​ការ​​​​​ចុះបញ្ជីអាជីវកម្ម​ និង​​មាន​​ទ្រព្យ​បញ្ចាំ​ពី​​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​​​។ បញ្ហា​ទាំង​២​នេះ​​​ធ្វើឱ្យ​សហគ្រិន​ស្ត្រីជា​ច្រើន​​​មិន​មាន​លទ្ធភាពទទួលបានហិរញ្ញប្បទាន​ដែល​​មាន​តម្លៃ​សមរម្យ។ យើងសូមថ្លែង​អំណរគុណ​ដល់ Boost Capital និងធនាគារវីងដែល​មាន​ឆន្ទៈ​ក្នុង​​ការ​ធ្វើជា​ដៃ​គូជាមួយ​​យើង​ដើម្បីផលប្រយោជន៍​របស់​សហគ្រិន​ស្ត្រី»។

ការចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់​សេវាកម្មហិរញ្ញវត្ថុឌីជីថល​ទាំង២ (វីង និង Boost) គឺ​ដើម្បីរៀបចំ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាម​គោលដៅ ហើយ​គម្រោង WE Act នឹងពង្រីកឱកាសសម្រាប់​សហគ្រិន​​ស្ត្រីវ័យក្មេងក្នុងការ​ទទួលបានធនធានហិរញ្ញវត្ថុដែលមានតំលៃសមរម្យ។ គំនិតផ្តួចផ្តើម​នេះ​នឹងផ្តល់​ល័ក្ខខ័ណ្ឌ​​អនុគ្រោះ​លើប្រាក់កម្ចីខ្នាតតូច​ដល់សហគ្រិនស្ត្រីវ័យក្មេងជាង៥០០​នាក់ និងផ្តល់​ឱ្យ​ពួកគេនូវចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រង​អាជីវកម្ម​បាន។

លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ «តាមរយៈភាពជាដៃគូនេះ យើងនឹងអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលមិនត្រូវបានយកចិត្តទុកដាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេផ្តោតលើការរីកចម្រើននិងកែលំអអាជីវកម្មរបស់ពួកគេ ទោះបីជាបច្ចុប្បន្នមានជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ ធនាគារវីង ប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។»

Boost និងធនាគារ​វីងនឹងផ្តល់​នូវផលិត​ផល​ប្រាក់កម្ចី​ដែលមានលក្ខណៈ​ប្លែកពីគេសម្រាប់​សហគ្រិន​ស្ត្រីវ័យ​ក្មេងដែល​មានអាជីវកម្ម​មិនបានចុះបញ្ជី និង​មិនមានទ្រព្យបញ្ចាំ ទោះបី​​ក្រុម​ហ៊ុន​ទាំងពីរ​នេះ​នៅតែ​ផ្តល់​​​​នូវ​អត្រាការ​ប្រាក់​ដែល​មានការ​​ប្រកួតប្រជែងខ្ពស់ក៏ដោយ។ Boost នឹងផ្តល់​នូវដំណើរការ​ទទួល​បាន​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ និង​ដំណើរការ​កម្ចី​​តាម​ឌីជីថលដែល​មាន​ភាព​ងាយស្រួល និង​រហ័ស ដែល​ផ្តល់​នូវ​​ប្រសិទ្ធភាព និងកាត់​បន្ថយ​ការ​ចំណាយ​​​​សម្រាប់​​អ្នកស្នើសុំ​កម្ចី។ បច្ចេកវិទ្យា​របស់​ Boost Capital ដែលបំពាក់​ដោយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី (MIA Financial PLC) អនុញ្ញាតឱ្យ​សហគ្រិន​ស្ត្រីដាក់ពាក្យស្នើ​សុំប្រាក់កម្ចីរបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ គ្រប់ពេលវេលា និង​គ្រប់ទីកន្លែង​ពីកម្មវិធី​​ទូរស័ព្ទ​វៃឆ្លាត (Smartphone) ដោយ​ចំណេញ​ទាំងពេលវេលា និងថវិកា និងអនុញ្ញាត​សហគ្រិន​​ស្ត្រី​​ផ្តោតលើការ​ពង្រីក​អាជីវកម្ម​ដោយមិន​ចាំបាច់​​មក​កាន់​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះផ្ទាល់នោះ​ទេ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026