ក្រុមហ៊ុន Visa ​និង​ ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មីតាមរយៈប្រព័ន្ធអនឡាញថ្មីដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់

ប្រជាជនកម្ពុជាទាំងអស់អាចប្រើ Visa តាមរយៈកម្មវិធីស្មាតហ្វូនវីងដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈឌីជីថលសម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង។» លោកបន្តទៀតថា៖​ «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង។» ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាននិងការកំណត់ឥណទានអថេរ។។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន […]

ចេញផ្សាយនៅ: Feb 16, 2021

ប្រជាជនកម្ពុជាទាំងអស់អាចប្រើ Visa តាមរយៈកម្មវិធីស្មាតហ្វូនវីងដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈឌីជីថលសម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង។» លោកបន្តទៀតថា៖​ «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង។»

ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាននិងការកំណត់ឥណទានអថេរ។។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «តាងនាមឲ្យ Visa យើងមានមោទនភាពក្នុងការធ្វើជាដៃគូសហការជាមួយក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតដូចជា​ធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជម្រុញឱ្យប្រទេសរបស់យើង បោះជំហានកាន់តែខិតជិតទៅនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់» ។ អ្នកស្រីបន្តទៀតថា៖ «ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យសាធារណជនមានទំនោរចង់ជៀសវាងកន្លែងសាធារណៈ ព្រមទាំងជម្រុញឲ្យពួកគាត់មានការផ្លាស់ប្តូរដោយជ្រើសរើសការទិញទំនិញតាមរយៈអ៊ីនធើណេតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីង កាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ិនធើណេត ឥឡូវនេះអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព រហ័ស និង ងាយស្រួលជាងមុន»។

ភាពជាដៃគូនេះបានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិច​ រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា។ បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន៖ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទិញទំនិញតាមអ៊ីនធើណេត និងការទូទាត់តាមរយៈQRកូដជាដើម។ ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសម្ថភាព ដើម្បីធានាបានថាប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់គណនីធនាគារ តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ជាមួយការរីករាលដាលនៃជម្ងឺរាតត្បាតដែលបានជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស វាមានសារសំខាន់ណាស់ដែលយើងបង្កើនសេរីភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព» ។

អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រលប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។​ ព័ត៌មានលម្អិតស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026