ក្រុមហ៊ុនវីង និងផ្សារទំនើប អ៊ីអន​ ម៉ល រួមគ្នា​ផ្តល់នូវបទពិសោធន៍នៃការទិញទំនិញ​ ប្រកបដោយភាពងាយស្រួល

ឥឡូវនេះអតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូន​វីងដើម្បីទិញទំនិញ និង សេវាកម្មនៅផ្សារទំនើប​ អ៊ីអន ម៉ល បានហើយ ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ​ ដែលជាផ្សារទំនើបឈានមុខគេនិងធំជាងគេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ​កំពុងតែមានប្រជាប្រិយពាសពេញពិភពលោកដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។” តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញនិងផលិតផល​ផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេនQR​កូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើ​ប្រតិបត្តិការភ្លាមៗតែម្តង។ លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន […]

ចេញផ្សាយនៅ: Jun 09, 2020

ឥឡូវនេះអតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូន​វីងដើម្បីទិញទំនិញ និង សេវាកម្មនៅផ្សារទំនើប​ អ៊ីអន ម៉ល បានហើយ

ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ​ ដែលជាផ្សារទំនើបឈានមុខគេនិងធំជាងគេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ​កំពុងតែមានប្រជាប្រិយពាសពេញពិភពលោកដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។”

តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញនិងផលិតផល​ផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេនQR​កូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើ​ប្រតិបត្តិការភ្លាមៗតែម្តង។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា៖ “ យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារទំនើបអ៊ីអនម៉លអាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ។ យើងរួមគ្នាប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើស​កាន់​តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់​អតិថិជននៅកម្ពុជា។”

ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដើម្បីជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជន ចំនួនជាង ១០០០ ដំបូងនឹងទទួលបានការបញ្ចុះតម្លៃ៥ ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញនិងសេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើប អ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារនិងភេសជ្ជៈរហូតដល់ហាងលក់សម្លៀកបំពាក់ ​និងគ្រឿងអេឡិចត្រូនិច។

ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ងារវីងដែលមានជាង ៧.៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនាឆ្នាំ ២០១៤ នោះ ត្រូវបានគេស្គាល់ថា​ មានការផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធន៍ទិញទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026