ភ្នាក់ងារវីងរូមគ្នាម្តងទៀតដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ ១៩

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩​ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍ ។ ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។     អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីងរបស់គាត់ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។ អ្នកស្រី សៀកលាង បានឲ្យដឹងថា៖“ ការចូលរួមរបស់ខ្ញុំគឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុកដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំបានរស់នៅទីនេះជិត ៣០ ឆ្នាំហើយ។ យើងចង់ជួយអ្នកជិតខាងរបស់យើង” ។     នៅភាគឦសាននៃប្រទេសកម្ពុជាឯណោះវិញ លោកស្រី មូ ស៊ីវតាន​ មានអាយុ ៣៨ ឆ្នាំ ជាម្ចាស់ហាងវីង យីហោ ថៃ ឆាង​ ក្នុង​ខេត្តរតនគិរី បានចែកអាហារដល់អ្នកខ្វះខាត និងអ្នកធ្វើការងារនៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩។ […]

ចេញផ្សាយនៅ: May 19, 2021

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩​ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍ ។

ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
 

 
អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីងរបស់គាត់ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។ អ្នកស្រី សៀកលាង បានឲ្យដឹងថា៖“ ការចូលរួមរបស់ខ្ញុំគឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុកដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំបានរស់នៅទីនេះជិត ៣០ ឆ្នាំហើយ។ យើងចង់ជួយអ្នកជិតខាងរបស់យើង” ។

 

 

នៅភាគឦសាននៃប្រទេសកម្ពុជាឯណោះវិញ លោកស្រី មូ ស៊ីវតាន​ មានអាយុ ៣៨ ឆ្នាំ ជាម្ចាស់ហាងវីង យីហោ ថៃ ឆាង​ ក្នុង​ខេត្តរតនគិរី បានចែកអាហារដល់អ្នកខ្វះខាត និងអ្នកធ្វើការងារនៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩។ លោកស្រី ស៊ីវតាន បានមានប្រសាសន៍ថា៖“ នេះជាស្មារតីនៃការចែករំលែកដល់សហគមន៍។ ឥឡូវនេះ ខ្ញុំកំពុងបបួលបងប្អូនឲ្យចូលរួមកិច្ចការសប្បុរសនេះបន្ថែមទៀត។

 

 

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖“ សាមគ្គីភាពមានសារសំខាន់ក្នុងការជំនះនូវការលំបាកដែលកើតឡើងនៅក្នុងស្ថានភាពវិបត្តិបែបនេះ។ យើងមានមោទនភាពណាស់ដែលភ្នាក់ងាររបស់យើងជាច្រើនបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌បែបនេះម្តងទៀត។ សកម្មភាពសប្បុរសធម៌របស់ពួកគេនឹងជម្រុញអ្នកជិតខាងរបស់ពួកគេឱ្យចូលរួមផងដែរ ។””
 

 
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានសង្កេតឃើញនូវការចូលរួមវិភាគទានសប្បុរសធម៌ពីភ្នាក់ងារវីងជាច្រើននៅទូទាំងប្រទេសនៅពេលពួកគេចែកចាយសកម្មភាពទាំងនោះតាមអ៊ីនធើណែត។

 

 

លោក ឈាងស្រេង មានប្រសាសន៍ថា៖“ យើងបានឃើញមានភ្នាក់ងារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី និងខេត្តដទៃទៀត បានជួយគាំទ្រសហគមន៍របស់ពួកគេ ។ យើងបានស្នើពួកគេឲ្យគោរពតាមវិធានការសុវត្ថិភាពដោយពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម និងឈរតាមស្លាកសញ្ញាសុវត្ថិភាពនៅពេលពួកគេធ្វើកិច្ចការសប្បុរសធម៌” ។

 

 

ក្នុងគ្រាដ៏លំបាកនេះ វីងក៏មិនយកថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ពីវីងទៅវីងដោយប្រើកម្មវិធីស្មាតហ្វូនវីងហើយអនុញ្ញាតឲ្យផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារ ក្នុង១ថ្ងៃ។ នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេហើយនឹងកាត់បន្ថយការធ្វើដំណើរក្នុងពេលមានជំងឺកូវីដ ១៩ ​នេះ។

ចំណែក វីងម៉លក៏កំពុងផ្តល់សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃដល់អាជីវករដែលកំពុងជួបការលំបាកនិងអ្នកដែលត្រូវការទិញអាហារ គ្រឿងទេស និងទំនិញចាំបាច់តាមរយៈកម្មវិធីស្មាតហ្វូនវីង ។

ប្រជាជនក៏អាចប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីទូទាត់ការចំណាយផ្សេងៗដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ សម្រាប់សេវាកម្មសំខាន់ៗដូចជា៖ ការទូទាត់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់ជាមួយសេវាកម្មដឹកជញ្ជូន និងអាជីវកម្មផ្សេងៗ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026