វីងនិងអាល់មិនគ្រុបចាប់ដៃគូសហការក្នុងការ ផ្តល់បទពិសោធនៃការទូទាត់មិនប្រើសាច់ប្រាក់សម្រាប់អតិថិជន

ដោយមានកំណើននៃការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅតាមបណ្ដាភោជនីយដ្ឋានរបស់ខ្លួន នៅថ្ងៃនេះអាល់មុនគ្រុបបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដើម្បីផ្តល់ជូនបទពិសោធន៍ទូទាត់មិនប្រើសាច់ប្រាក់ដ៏ថ្មីអស្ចារ្យមួយទៀតសម្រាប់អិតិថិជន។ ប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានយី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន​ អាល់មិន គ្រុប ភាពជាដៃគូ​នេះ​នឹង​នាំ​មក​នូវការដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និង ស្គេនកូដ QR ដែលហៅថា “WingPay” និងការទទួលទូទាត់តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ប្រទេសចិន គឺ “Ali Pay” និង “WeChat Pay” ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប ១៧​កន្លែង នៅកម្ពុជា។ លោកលូ ម៉េង អគ្គនាយក ក្រុមអាល់មិន គ្រុបមានប្រសាសន៍ថា អតិថិជនតែងតែធ្វើការសួរនាំទៅកាន់​ក្រុម​ការងារ​របស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើនពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុបក៏​​ សម្រេ​ច​ចិត្ត ជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធន៍ជាច្រើនឆ្នាំរបស់ធនាគារមួយនេះក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។ […]

ចេញផ្សាយនៅ: Aug 06, 2018

ដោយមានកំណើននៃការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅតាមបណ្ដាភោជនីយដ្ឋានរបស់ខ្លួន នៅថ្ងៃនេះអាល់មុនគ្រុបបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដើម្បីផ្តល់ជូនបទពិសោធន៍ទូទាត់មិនប្រើសាច់ប្រាក់ដ៏ថ្មីអស្ចារ្យមួយទៀតសម្រាប់អិតិថិជន។

ប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានយី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន​ អាល់មិន គ្រុប ភាពជាដៃគូ​នេះ​នឹង​នាំ​មក​នូវការដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និង ស្គេនកូដ QR ដែលហៅថា “WingPay” និងការទទួលទូទាត់តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ប្រទេសចិន គឺ “Ali Pay” និង “WeChat Pay” ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប ១៧​កន្លែង នៅកម្ពុជា។

លោកលូ ម៉េង អគ្គនាយក ក្រុមអាល់មិន គ្រុបមានប្រសាសន៍ថា អតិថិជនតែងតែធ្វើការសួរនាំទៅកាន់​ក្រុម​ការងារ​របស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើនពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុបក៏​​ សម្រេ​ច​ចិត្ត ជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធន៍ជាច្រើនឆ្នាំរបស់ធនាគារមួយនេះក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។

លោកលូ ម៉េង មានប្រសាសន៍ថា “វាគឺជាការតាំងចិត្តរបស់ក្រុមហ៊ុនអាល់ម៉ុន​គ្រុប ក្នុងការផ្តល់ជូននូវសេវាកម្ម​ដែល​ប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទ ពិសោធន៍នៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នូវ​សេវាកម្មនេះ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរជនជាតិចិន​រាប់ពាន់នាក់ដែលមកលេងព្រះរាជាណាចក្រកម្ពុជា។”

មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោកចូចូ ម៉ាឡូឡូស អគ្គនាយក​ធនគារឯកទេសវីងបានប្រាប់ឲដឹងថា វីងយល់ច្បាស់ពីតម្រូវការរបស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូន​អតិថិជន​នូវបទពិសោធន៍ទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម “WingPay” “Ali Pay” និង “WeChat Pay” នឹងឆ្លើយតបតម្រូវការនេះ និងបង្ហាញប្រាប់ពិភពលោកឲ្យបាន​ដឹងថា ប្រទេសកម្ពុជាកំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយដែល​មានប្រព័ន្ធអេកូនៃការទូទាត់ដោយមិន​ប្រើ​សាច់ប្រាក់។ ​

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “ជាផ្នែកមួយនៃប្រព័ន្ធប្រមូលសាច់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត អតិថិជន​ដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធីAlipay ឬកម្មវិធី WeChat អាចប្រើទូរស័ព្ទរបស់ពួកគាត់ដើម្បី​ស្គេនកូដ QR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ដោយចំនាយពេល​ត្រឹមតែ​ប៉ុន្មានវិនាទីប៉ុណ្ណោះ។”

WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដ QR ។ វាជាមុខងារ មួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូន​វីង ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើនដោយគ្រាន់តែចុចលើទូរស័ព្ទរបស់ពួកគេ។ លើសពីនេះទៀត កម្មវិធី​ស្មាតហ្វូនវីង អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទិញទំនិញតាមអនឡាញ។ ល។

ការទូទាត់តាមទូរស័ព្ទចល័តកំពុងក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវទេសចរចិន។ ជាង 90% នៃភ្ញៀវទេសចរចិន នឹងជ្រើសយកការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ប្រសិនបើបណ្តាហាងនៅក្រៅប្រទេសជា​ច្រើន​មានផ្តល់សេវាកម្មនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបានគេប្រើប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន ដែលមានអ្នកប្រើប្រាស់សញ្ជាតិចិនប្រមាណ ៥២០លាននាក់។ ទន្ទឹមនឹងនេះដែរ​របាយការណ៍ថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CNBC បានបង្ហាញថា ប្រជាជនប្រមាណ៨០០លាននាក់បានប្រើ​ប្រាស់​សេវា WeChat ដើម្បីទូទាត់ប្រាក់។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុន អាល់មិន គ្រុប

Ms PHAL Leakhena
ទូរស័ព្ទ: ០១៥ ៨៨០ ២៥៨
អ៊ីំម៉ែលៈ: leakhena@almondgroup.biz

ធនាគារឯកទេសវីង

លោក ហុង ច័ន្ទភក្រ្តា
ទូរស័ព្ទ: ០៧៧ ៩៩៥ ២៩៥
អ៊ីម៉ែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026