វីង និង អម្រឹត សហការគ្នា ផ្ដល់សេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តនាំមុខគេនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងការដាក់ឲ្យដំណើរការ ​នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀត ដល់អតិថិជន​នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង២។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត នឹងអាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធី ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែង នៅទូទាំងប្រទេស។ ការដាក់ឲ្យដំណើរការនៃសេវាទាំងពីរនេះ នឹងជំនួសឲ្យទម្លាប់ជាទូទៅនៃការដាក់ប្រាក់ របស់អតិថិជនអម្រឹតរាប់ពាន់នាក់ ដែលជាទូទៅពួកគាត់ ត្រូវធ្វើដំណើរទៅកាន់សាខាណាមួយរបស់អម្រឹតដើម្បីធ្វើប្រតិបត្តិការនេះ។ ផ្ទុយទៅវិញ តាមរយៈសេវាថ្មីនេះ ពួកគាត់អាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួលនេះ នឹងអាចជួយបង្កើនផលប័ត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។ ខណៈពេលចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការ នៅឯការិយាល័យកណ្តាលរបស់អម្រឹត លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង  បានមានប្រសាសន៍ថា ភាពជាដៃគូរវាងវីង និង អម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ ទៅដល់ អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ លោក ចូចូ ម៉ាឡូឡូសបន្តទៀតថា “ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងតម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយនឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។” លោក​ ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។ លោកបានបន្តទៀតថា៖ “ឈ្មោះរបស់យើង “អម្រឹត” មានន័យថា ចម្រើនរុងរឿង។ យើង​ [អម្រឹត] ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយ ដោយផ្ដោតទៅលើចំណាប់អារម្មណ៍របស់អតិថិជន សម្រាប់សេវាហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ភាពខ្លាំងនៃអាជីវកម្មរបស់យើង ​ [អម្រឹត] គឺជាលទ្ធផលដោយផ្ទាល់ពីជំនឿចិត្ត និងទំនុកចិត្តរបស់អតិថិជន ដែលមានចំពោះយើង ​ [អម្រឹត] ហើយក៏ដូចជាជំនឿចិត្ត និងទំនុកចិត្តដែលយើង [អម្រឹត] មាន ចំពោះដៃគូរបស់យើង​ [អម្រឹត] មានដូចជា វីង ជាដើម។” ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីងនៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។ បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិងគណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី ស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រទូទាត់តាមអ៊ិនធឺណែត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។ ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ […]

ចេញផ្សាយនៅ: Jan 11, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តនាំមុខគេនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងការដាក់ឲ្យដំណើរការ ​នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀត ដល់អតិថិជន​នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង២។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត នឹងអាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធី ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែង នៅទូទាំងប្រទេស។

ការដាក់ឲ្យដំណើរការនៃសេវាទាំងពីរនេះ នឹងជំនួសឲ្យទម្លាប់ជាទូទៅនៃការដាក់ប្រាក់ របស់អតិថិជនអម្រឹតរាប់ពាន់នាក់ ដែលជាទូទៅពួកគាត់ ត្រូវធ្វើដំណើរទៅកាន់សាខាណាមួយរបស់អម្រឹតដើម្បីធ្វើប្រតិបត្តិការនេះ។ ផ្ទុយទៅវិញ តាមរយៈសេវាថ្មីនេះ ពួកគាត់អាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួលនេះ នឹងអាចជួយបង្កើនផលប័ត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។

ខណៈពេលចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការ នៅឯការិយាល័យកណ្តាលរបស់អម្រឹត លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង  បានមានប្រសាសន៍ថា ភាពជាដៃគូរវាងវីង និង អម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ ទៅដល់ អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

លោក ចូចូ ម៉ាឡូឡូសបន្តទៀតថា “ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងតម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយនឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។”

លោក​ ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។

លោកបានបន្តទៀតថា៖ “ឈ្មោះរបស់យើង “អម្រឹត” មានន័យថា ចម្រើនរុងរឿង។ យើង​ [អម្រឹត] ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយ ដោយផ្ដោតទៅលើចំណាប់អារម្មណ៍របស់អតិថិជន សម្រាប់សេវាហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ភាពខ្លាំងនៃអាជីវកម្មរបស់យើង ​ [អម្រឹត] គឺជាលទ្ធផលដោយផ្ទាល់ពីជំនឿចិត្ត និងទំនុកចិត្តរបស់អតិថិជន ដែលមានចំពោះយើង ​ [អម្រឹត] ហើយក៏ដូចជាជំនឿចិត្ត និងទំនុកចិត្តដែលយើង [អម្រឹត] មាន ចំពោះដៃគូរបស់យើង​ [អម្រឹត] មានដូចជា វីង ជាដើម។”

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីងនៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។ បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិងគណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី ស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រទូទាត់តាមអ៊ិនធឺណែត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។

ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីវីងនិងអម្រឹត និងពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវបានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬUSSD *989# តែប៉ុណ្ណោះ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026