វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ​រួមគ្នាគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា

ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នឹងចាប់ដៃគ្នាដើម្បីជំរុញប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធីជម្រុញដំណោះស្រាយទូទាត់តាមបែបឌីជីថលសម្រាប់សមាជិកក្លឹប។ តាមរយៈភាពជាដៃគូនេះ វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹបនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការបញ្ច្រៀបចំណេះដឹងអំពីដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់វីងដល់សមាជិកក្លឹបដែលភាគច្រើនជាសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈការបណ្តុះបណ្តាលនិងសកម្មភាពកសាងសមត្ថភាពផ្សេងៗដែលចាំបាច់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បាន​មាន​ប្រសាសន៍​ថា៖ «សហគ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅសកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឱ្យសាជីវកម្មធំៗ និង​បានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈមនឹងបញ្ហាផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែករំលែកបន្ទុករបស់ពួកគេនិងជួយពួកគេឱ្យរីកចម្រើនជាមួយយើង»។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារឯកទេសវីងបានកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និងអ្នកជំនាញជាច្រើនក្នុងការបង្កើតដំណោះស្រាយគណនេយ្យដែលរៀបចំឡើងជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់ពួកគេអាចគ្រប់គ្រងលំហូរសាច់ប្រាក់និងធ្វើការពង្រីកប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានមានប្រសាសន៍ថា៖ «ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជនដែលជាសហគ្រាសខ្នាតតូចនិងមធ្យម យើងចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុតាមបែបឌីជីថលដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងសហគមន៍។ យើងជឿជាក់ថាភាពជាដៃគូជាមួយវីងនឹងជួយបង្កើតសេវាកម្មមួយដែលមានគុណតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាច្រើនដល់សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង»។ វីងនិង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បីគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប […]

ចេញផ្សាយនៅ: Sep 29, 2020

ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នឹងចាប់ដៃគ្នាដើម្បីជំរុញប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធីជម្រុញដំណោះស្រាយទូទាត់តាមបែបឌីជីថលសម្រាប់សមាជិកក្លឹប។

តាមរយៈភាពជាដៃគូនេះ វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹបនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការបញ្ច្រៀបចំណេះដឹងអំពីដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់វីងដល់សមាជិកក្លឹបដែលភាគច្រើនជាសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈការបណ្តុះបណ្តាលនិងសកម្មភាពកសាងសមត្ថភាពផ្សេងៗដែលចាំបាច់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បាន​មាន​ប្រសាសន៍​ថា៖ «សហគ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅសកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឱ្យសាជីវកម្មធំៗ និង​បានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈមនឹងបញ្ហាផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែករំលែកបន្ទុករបស់ពួកគេនិងជួយពួកគេឱ្យរីកចម្រើនជាមួយយើង»។

ក្នុងនាមជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារឯកទេសវីងបានកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និងអ្នកជំនាញជាច្រើនក្នុងការបង្កើតដំណោះស្រាយគណនេយ្យដែលរៀបចំឡើងជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់ពួកគេអាចគ្រប់គ្រងលំហូរសាច់ប្រាក់និងធ្វើការពង្រីកប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានមានប្រសាសន៍ថា៖ «ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជនដែលជាសហគ្រាសខ្នាតតូចនិងមធ្យម យើងចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុតាមបែបឌីជីថលដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងសហគមន៍។ យើងជឿជាក់ថាភាពជាដៃគូជាមួយវីងនឹងជួយបង្កើតសេវាកម្មមួយដែលមានគុណតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាច្រើនដល់សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង»។

វីងនិង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បីគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវិទ្យាស្ថានបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងម្ចាស់អាជីវកម្មបែបគ្រួសារដើម្បីកសាងនិងប្រែក្លាយពួកគេទៅជាអ្នកប្រតិបត្តិអាជីព។ សព្វថ្ងៃនេះ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប មានសមាជិកជាង ១២០០ នាក់ ដែលកំពុងគ្រប់គ្រង ជាង ២០០០ ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនេះមានតម្លៃប្រតិបត្តិការសរុបប្រមាណ ១.០០០ លានដុល្លារជារៀងរាល់ឆ្នាំ ហើយបានបង្កើតការងារច្រើនជាង១០០.០០០ដល់ប្រជាជនកម្ពុជា។

ដំណោះស្រាយហិរញ្ញវត្ថុរបស់វីង​ ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ ការគ្រប់គ្រងប្រាក់បៀវត្ស ការបើកប្រាក់ឧបត្ថម ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក ការទូទាត់វិក្កយបត្រ ការទូទាត់ប្រាក់កម្ចី ការបញ្ចូលលុយទូរស័ព្ទ ព្រមទាំងការទូទាត់ប្រាក់ទាំងក្នុង​និងក្រៅប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល​ និងមានសុវត្តិភាព។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026