ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការ “គណនីសន្សំខ្នាតតូច” ដើម្បីជួយដល់ប្រជាជនកម្ពុជាគ្រប់រូបអាចបើកគណនីធនាគារបាន

ឥឡូវនេះលោក​អ្នកអាចបើកគណនីសន្សំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីងនិងភ្នាក់ងារវីងទូទាំងប្រទេស។ ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បានចាប់ដៃគូសហការដើម្បីផ្ដល់ជូននូវផលិតផលថ្មីដំបូងបំផុតមួយ ដែលអនុញ្ញាតអោយអតិថិជន បើកគណនីសន្សំដែលមានការប្រាក់ខ្ពស់ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដោយចំណាយ​ពេលត្រឹមតែប៉ុន្មាននាទី​ប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាច​ធ្វើប្រតិបត្តការតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ងាយៗ។​ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុតនៅគ្រប់ស្ថានការទាំងអស់នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់​សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។​ ផលិតផលរបស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយ​នេះ ត្រូវបានបង្កើតឡើងដោយផ្តោតជាពិសេសលើអតិធិជនរបស់វីងដែលមិនមានគណនីធនាគារក្នុងប្រទេសកម្ពុជា។ ពួកគេអាចចាប់ផ្តើមមានគណនីសន្សំធនាគារជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះនឹងអនុញ្ញាតឲ្យអតិធិជនរបស់វីងអាចទទួលបានផលប្រយោជន៍ដ៏ច្រើនពីគណនីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សុវត្តិភាព និងភាពងាយស្រួល»។ ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារទូទាត់ប្រាក់តាមរយៈស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយ​​គ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូចរបស់ធនាគារ […]

ចេញផ្សាយនៅ: May 19, 2020

 ឥឡូវនេះលោក​អ្នកអាចបើកគណនីសន្សំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីងនិងភ្នាក់ងារវីងទូទាំងប្រទេស។

ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បានចាប់ដៃគូសហការដើម្បីផ្ដល់ជូននូវផលិតផលថ្មីដំបូងបំផុតមួយ ដែលអនុញ្ញាតអោយអតិថិជន បើកគណនីសន្សំដែលមានការប្រាក់ខ្ពស់ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាចធ្វើប្រតិបត្តការតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ងាយៗ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុតនៅគ្រប់ស្ថានការទាំងអស់នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។ផលិតផលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយនេះ ត្រូវបានបង្កើតឡើងដោយផ្តោតជាពិសេសលើអតិធិជនរបស់វីងដែលមិនមានគណនីធនាគារក្នុងប្រទេសកម្ពុជា។ ពួកគេអាចចាប់ផ្តើមមានគណនីសន្សំធនាគារជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះនឹងអនុញ្ញាតឲ្យអតិធិជនរបស់វីងអាចទទួលបានផលប្រយោជន៍ដ៏ច្រើនពីគណនីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សុវត្តិភាព និងភាពងាយស្រួល»

ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារទូទាត់ប្រាក់តាមរយៈស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយ​​គ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូចរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាចធ្វើប្រតិបត្តការបានគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈកម្មវិធីស្មាតហ្វូនវីង។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជិនដែលដាក់ប្រាក់បញ្ញើទៅក្នុងគណនីសន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ,៣៥ ភាគរយ ក្នុងមួយឆ្នាំ។

ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះ រឹតតែមានភាពងាយស្រួលជាទីបំផុត។ អតិថិជនរបស់វីង គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីង នៅទូរស័ព្ទដៃរបស់ពួកគាត់ រួចចូលទៅកាន់ប៊ូតុង ផលិតផលសន្សំ និងជ្រើសរើសចំនួនទឹកប្រាក់បញ្ញើដែលចង់បានជាការស្រេច។ សមតុល្យអប្បបរមាគឺត្រឹមតែ ដុល្លារតែប៉ុណ្ណោះ។ ភ្លាមៗនោះគណនីសន្សំរបស់ពួកគាត់នឹងចាប់ផ្ដើមទទួលបានការប្រាក់ផងដែរ។ពួកគាត់ក៏អាចដកប្រាក់សន្សំនេះចេញគ្រប់ពេល ដោយគ្រាន់តែផ្ទេរវាទៅគណនីវីងរបស់ពួកគាត់វិញ ហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំប្រទេស។ ការផ្ទេរប្រាក់ទៅមករវាងគណនីវីងនិងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើឡើងបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស។

លោក Toru Myochin នាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុមានប្រកបដោយគុណភាពខ្ពស់ និងត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាឯកសិទ្ធរបស់យើង ដែលបានសហការជាមួយ ធនាគារឯកទេសវីង ទៅលើការផ្ដល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយនេះ ដែលមានជាលើកដំបូងបង្អស់នៅលើទីផ្សារ។

ផលិតផលរបស់ធនគារឯកទេសវីង ដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះ ត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ស្ថិតក្រោមការបណ្ដាក់ទុនរួមពីសំណាក់ក្រុមហ៊ុន J Trust Group (ដែលមានទីតាំងនៅទីក្រុងតូក្យូ) និងក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានទស្សនៈវិស័យហិរញ្ញវត្ថុដូចគ្នាទៅនឹង ធនាគារឯកទេសវីង ព្រមទាំងចក្ខុវិស័យក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជាគ្រប់រូប នូវសេវាកម្មដ៏មានភាពងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់អោយកាន់តែប្រសើរ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026