វីងនិង ខ្មែរ ថែមស៍ ចូលរួមស្វែងរកថវិកាដើម្បីគាំទ្រកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀងគរស្វែងរកប្រាក់ជំនួយពីមហាជន ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំង Covid-19។ វីងក៏បានចាប់ដៃគូជាមួយកាសែតខ្មែរ ថាមស៍ ដើម្បីពង្រីកវិសាលភាពនៃការស្វែងរកប្រាក់ឧបត្ថម្ភនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ការចូលរួមនេះនឹងធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង និងភរិយា លោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញវ៉ាក់សាំង កូវីដ១៩ ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «តាមរយៈចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង វីងមានឆន្ទៈចូលរួមចំណែក ដើម្បីជួយបំពេញតម្រូវការខ្វះខាតរបស់សហគមន៍យើងទាំងអស់គ្នា។ ការរួមចំណែកនីមួយៗ នឹងមានឥទ្ធិពលផ្លាស់ប្តូរជីវិតក្នុងសហគមន៍នៅទូទាំងប្រទេស ហើយវាបានឆ្លុះបញ្ចាំងពីឆន្ទៈរួមមួយក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ននេះ។» សប្បុរសជនទាំងអស់ អាចចូលរួមក្នុងបុព្វហេតុនេះបាន ដោយពួកគេអាច បរិច្ចាគថវិកាតាមរយៈភ្នាក់ងារវីងជិត ៩០០០កន្លែងឬតាមកម្មវិធីស្មាតហ្វូនវីង (Wing Money App)ដោយមិនគិតថ្លៃសេវា។ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈ ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ដោយគ្រាន់តែចុចលើ “ទូទាត់វិក្កយបត្រ” បន្ទាប់មកជ្រើសរើស […]

ចេញផ្សាយនៅ: Mar 01, 2021

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀងគរស្វែងរកប្រាក់ជំនួយពីមហាជន ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំង Covid-19។ វីងក៏បានចាប់ដៃគូជាមួយកាសែតខ្មែរ ថាមស៍ ដើម្បីពង្រីកវិសាលភាពនៃការស្វែងរកប្រាក់ឧបត្ថម្ភនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ការចូលរួមនេះនឹងធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង និងភរិយា លោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញវ៉ាក់សាំង កូវីដ១៩ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «តាមរយៈចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង វីងមានឆន្ទៈចូលរួមចំណែក ដើម្បីជួយបំពេញតម្រូវការខ្វះខាតរបស់សហគមន៍យើងទាំងអស់គ្នា។ ការរួមចំណែកនីមួយៗ នឹងមានឥទ្ធិពលផ្លាស់ប្តូរជីវិតក្នុងសហគមន៍នៅទូទាំងប្រទេស ហើយវាបានឆ្លុះបញ្ចាំងពីឆន្ទៈរួមមួយក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ននេះ។»

សប្បុរសជនទាំងអស់ អាចចូលរួមក្នុងបុព្វហេតុនេះបាន ដោយពួកគេអាច បរិច្ចាគថវិកាតាមរយៈភ្នាក់ងារវីងជិត ៩០០០កន្លែងឬតាមកម្មវិធីស្មាតហ្វូនវីង (Wing Money App)ដោយមិនគិតថ្លៃសេវា។

អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈ ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ដោយគ្រាន់តែចុចលើ “ទូទាត់វិក្កយបត្រ” បន្ទាប់មកជ្រើសរើស “អំណោយនិងសប្បុរសធម៌” និងចុចលើ “Vaccine Covid-19 Fundraising to Samdech Techo”។

វីងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ ដែលស្របតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងផលផលប៉ះពាល់នៃការរីករាតត្បាតនៃជំងឺមួយនេះ។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទី៦ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗរួមាន ជួយឧបត្ថម្ភដល់កម្មករនិយោជិកក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់​ ស្បែកជើង វាយនភណ្ឌ និងទេសចរណ៍ ក៏ដូចប្រជាជនក្រីក្រក្នុងការកាត់បន្ថយទុក្ខលំបាករបស់ពួកគេ។

ជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា វីងបានដើរតួយ៉ាងសំខាន់ជាមួយបណ្តាញឈានមុខគេ ក្នុងការផ្តល់ជំនួយដល់ប្រជាជនកម្ពុជា។ វីង បានផ្តួចផ្តើមគំនិតមួយចំនួនដើម្បីជួយដល់អ្នកដែលបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ កាលពីប្រមាណ៣ខែមុន។ ទាំងនោះរួមមានការកៀងគរជំនួយដើម្បីជួយដល់អ្នក រត់ម៉ូតូកង់បី មគ្គុទេសក៍ទេសចរណ៍ និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យមិនរកប្រាក់ចំណេញនៅខេត្តសៀមរាបដែលផ្តល់ការព្យាបាលដល់កុមារកម្ពុជាឥតគិតថ្លៃ។

នៅខែមីនាឆ្នាំ ២០២០ វីងបានផ្តល់ជំនួយចំនួន ៥,០០០ ដុល្លារដល់ប្រជាជនកម្ពុជាដែលកំពុងប្រកបរបរនិងសិក្សានៅប្រទេសកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និង ទឹកអាល់កុលលាងដៃដើម្បីការពារពួកគេពីជំងឺកូវីដ១៩។

លើសពីនេះទៅទៀត វីងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីធានាថា រាល់ភ្នាក់ងារវីងទាំងអស់ អាចដំណើរការបានជាធម្មតា និងជួយប្រជាជនកម្ពុជាធ្វើការផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេដោយមិនមានការរំខានអ្វីទាំងអស់។

ការសែត ខ្មែរ ថាមស៍ និងសមាជិករបស់ខ្លួន ក៏បានបរិច្ចាគថវិកាចំនួន៣០០០​ ដុល្លារផងដែរ។ លោក ម៉ានូ បានមានប្រាសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រងនៃកាសែត ខ្មែរ ថាមស៍និងសមាជិកទាំងអស់ដែលបានចូលរួមជាមួយពួកយើងដើម្បីគាំទ្រដល់ការជួយសង្គមកម្ពុជា។ ការសាមគ្គីគ្នា វានឹងជួយឲ្យប្រជាជនកម្ពុជាអាចរួចផុតពីជំងឺរាតត្បាតមួយនេះ។»

លោក កៃ គឹមសុង ប្រធានប្រតិបត្តិកាសែត ខ្មែរ ថាមស៍ បានមានប្រសាសន៍ថា៖ «វ៉ាក់សាំងគឺសម្រាប់មនុស្សជាតិ ហើយយើងមានមោទនភាពដែលបានភ្ជាប់ជាមួយវីង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកអាន និងអតិថិជនខ្មែរ ថាមស៍អាចចូលរួមក្នុងបុព្វហេតុនេះ។ បន្តិចម្តងៗ ប្រាកដណាស់ មូលនិធិនឹងត្រូវបានកៀងគរគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាជនកម្ពុជាគ្រប់រូបទទួលបានវ៉ាក់សាំង និងអាចជួយកម្ពុជារួចផុតពីសេចក្តីវិនាសអន្តរាយនៃមេរោគដ៏កាចសាហាវនេះ។»

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026