វីង និង Ria រួមគ្នាជម្រុញការផ្ទេរប្រាក់ឆ្លងប្រទេស

ឥឡូវនេះអតិថិជន Ria អាចផ្ញើប្រាក់មកប្រទេសកម្ពុជាតាមរយៈវីងបានហើយ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេនៅ​កម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT)​ផងដែរ។ ឥឡូវនេះអតិថិជនទាំងឡាយអាចប្រើប្រាស់សេវា Ria ដើម្បីផ្ញើប្រាក់មកកម្ពុជា ហើយអ្នកទទួលអាចដកប្រាក់តាមរយៈភ្នាក់ងារវីងដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវាឡើយ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា​៖​«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ ពួកគេគួរតែអាចផ្ញើប្រាក់ដែលរកបានដោយលំបាកមកក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយមិនមានឧបសគ្គអ្វីទាំងអស់ បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃក៏ដូចជាតម្រូវការនានាក្នុងគ្រាមានអាសន្នផងដែរ។ សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត។ លោកម៉ានូបានបន្តថា៖​« ភាពជាដៃគូនេះបានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក។» Ria ជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោកដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ សព្វថ្ងៃ Ria ផ្តល់សេវាជាង៤៤៧ ០០០កន្លែងដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី​ ឥណ្ឌា និងវៀតណាមជាដើម។ Ria ធ្វើឱ្យពិភពលោកកាន់តែរួមតូច ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេ […]

ចេញផ្សាយនៅ: Jan 27, 2021

ឥឡូវនេះអតិថិជន Ria អាចផ្ញើប្រាក់មកប្រទេសកម្ពុជាតាមរយៈវីងបានហើយ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេនៅ​កម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT)​ផងដែរ។

ឥឡូវនេះអតិថិជនទាំងឡាយអាចប្រើប្រាស់សេវា Ria ដើម្បីផ្ញើប្រាក់មកកម្ពុជា ហើយអ្នកទទួលអាចដកប្រាក់តាមរយៈភ្នាក់ងារវីងដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវាឡើយ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា​៖​«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ ពួកគេគួរតែអាចផ្ញើប្រាក់ដែលរកបានដោយលំបាកមកក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយមិនមានឧបសគ្គអ្វីទាំងអស់ បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃក៏ដូចជាតម្រូវការនានាក្នុងគ្រាមានអាសន្នផងដែរ។ សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត។

លោកម៉ានូបានបន្តថា៖​« ភាពជាដៃគូនេះបានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក។»

Ria ជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោកដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ សព្វថ្ងៃ Ria ផ្តល់សេវាជាង៤៤៧ ០០០កន្លែងដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី​ ឥណ្ឌា និងវៀតណាមជាដើម។ Ria ធ្វើឱ្យពិភពលោកកាន់តែរួមតូច ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈការផ្ទេរប្រាក់កំរិតពិភពលោក។

លោក Espen Kristensen នាយកគ្រប់គ្រង APAC របស់​ Ria មានប្រសាសន៍ថា៖« យើងពិតជារីករាយដែលបានសម្ពោធជាផ្លូវការនូវភាពជាដៃគូជាមួយវីង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្តល់សេវាផ្ទេប្រាក់កាន់តែល្អប្រសើរដល់អតិថិជនដែលកំពុងមានតំរូវការខ្លាំង និងទៅគ្រប់ទីកន្លែងដែលចាំបាច់ ដោយឆាប់រហ័ស​ ងាយស្រួល និងមានសុវត្ថិភាព។»

អ្នកទទួលប្រាក់នៅកម្ពុជា គ្រាន់តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ជាមួយលេខកូដ១១ខ្ទង់ដែលទទួលបានពីអ្នកផ្ញើប្រាក់។ ជាមួយឯកសារណាមួយក្នុងចំណោមឯកសារទាំងនេះ ពួកគេអាចបំពេញព័ត៌មានជាមួយឯកសារដែលភ្នាក់ងារវីងចែកជូន ហើយពួកគេអាចដកប្រាក់ជាមួយភ្នាក់ងារវីងជាង៤០០០កន្លែងដែលមានស្លាកយីហោ Ria។

យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ប្រជាជនចំណាកស្រុកបានផ្ញើប្រាក់មកកម្ពុជាប្រមាណ ១, ៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយ៥៣លានដុល្លារបានផ្ញើមកពីប្រទេសកូរ៉េខាងត្បូង។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026