វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”គាំទ្រអ្នកច្នៃប្រឌិតបច្ចេកវិទ្យានៅកម្ពុជា

បច្ចេកវិទ្យាចុងក្រោយរបស់វីងនឹងជួយគាំទ្រសមាជិក មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ខណៈពេលដែលពួកគេកសាងអ្នកជំនាន់ក្រោយនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ភ្នំពេញថ្ងៃទី​២០ ខែឧសភាឆ្នាំ ២០២០ – ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ឥឡូវ​នេះកំពុងធ្វើការរួមគ្នាដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅជួយដល់ប្រទេសក្នុងការអភិវឌ្ឈសេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ។ តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេស វីង នេះ​ មជ្ឈមណ្ឌល និងសមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយ​តាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត។ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា៖«ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ចំពោះការអភិវឌ្ឍជាមូលដ្ឋាននៃការទូទាត់តាមបែបឌីជីថលសម្រាប់ការជម្រុញធុរកិច្ចថ្មីផ្នែកឌីជីថលនៅកម្ពុជា» ។​ លោកបានបន្តថា៖ «សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍(ភាពច្នៃប្រឌិត)ដូចជាវីង ក៏ដូចជាបានទទួលផលប្រយោជន៍ពីអ្នកជំនាញបច្ចេកទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីងផងដែរ»។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងកសាងផែនការដើម្បីបម្លែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។   ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់ទំនង​រវាងសហគ្រិន នឹងអ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវឧបករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មីនិងការទទួលបានការច្នៃប្រឌិតថ្មី។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖  «យើង​មាន​សេចក្តីសោមនស្សរីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹងនិងផលិតផលរបស់យើងដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” […]

ចេញផ្សាយនៅ: May 21, 2020

 បច្ចេកវិទ្យាចុងក្រោយរបស់វីងនឹងជួយគាំទ្រសមាជិក មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី  “តេជោ” ខណៈពេលដែលពួកគេកសាងអ្នកជំនាន់ក្រោយនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញថ្ងៃទី​២០ ខែឧសភាឆ្នាំ ២០២០ – ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ឥឡូវ​នេះកំពុងធ្វើការរួមគ្នាដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅជួយដល់ប្រទេសក្នុងការអភិវឌ្ឈសេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ។ តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេស វីង នេះ​ មជ្ឈមណ្ឌល និងសមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយ​តាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា៖«ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ចំពោះការអភិវឌ្ឍជាមូលដ្ឋាននៃការទូទាត់តាមបែបឌីជីថលសម្រាប់ការជម្រុញធុរកិច្ចថ្មីផ្នែកឌីជីថលនៅកម្ពុជា» ។​ លោកបានបន្តថា៖ «សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍(ភាពច្នៃប្រឌិត)ដូចជាវីង ក៏ដូចជាបានទទួលផលប្រយោជន៍ពីអ្នកជំនាញបច្ចេកទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីងផងដែរ»។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងកសាងផែនការដើម្បីបម្លែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។   ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់ទំនង​រវាងសហគ្រិន នឹងអ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវឧបករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មីនិងការទទួលបានការច្នៃប្រឌិតថ្មី។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖  «យើង​មាន​សេចក្តីសោមនស្សរីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹងនិងផលិតផលរបស់យើងដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” ដែលមានចក្ខុវិស័យគាំទ្រថែរក្សារធុរកិច្ចដើម្បីពង្រីកទៅជាអាជីវកម្មដែលជោគ​ជ័យ។ តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា វីងនឹងអាចជួយបន្ថែមទៀតក្នុងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាកម្ពុជាក្នុងការសម្របខ្លួនដើម្បីធ្វើសមាហរន្នកម្មស្របទៅតាមបដិវត្ត​សេដ្ធកិច្ចឧស្សាហកម្ម ៤.០»។

ទាំងវីងនិងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”សុទ្ធសឹងបានចែករំលែកគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីជំរុញការីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យល្អប្រសើរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ វីងត្រូវបានគេទទួលស្គាល់ជាធនាគារឯកទេសដែលមានបណ្តាញភ្នាក់ងារជាង៧៥០០ទូទាំងប្រទេស និងមានកម្មវិធីទូទាត់ប្រាក់ចំណាយ​តាមបែបឌីជីថល តាមរយៈកម្មវិធីស្មាហ្វូនវីងជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជីវ​ភាព​រស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”​ មានគោលបំណងពន្លឿន និងផ្តល់សេវាបង្ហាត់បង្ហាញដែលបានរៀបចំឡើងសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026