ធនាគារ វីង និងក្រុមហ៊ុន AdvancedMSP សហការធ្វើទំនើបកម្មហិរញ្ញវត្ថុសម្រាប់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក

កិច្ចសហការនេះមានគោលបំណង​អភិវឌ្ឍន៍សេវាទូទាត់បៀវត្ស និងប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដោយផ្តល់ជូននូវដំណោះស្រាយក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនើបដើម្បីជួយសម្រួលដល់អាជីវកម្មទាំងអស់នៅកម្ពុជា​អាចដំណើរការកាន់តែងាយស្រួល។   រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣៖  ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេស ប្រឹវ៉ាយឌើរ ឯ.ក  (AdvancedMSP) ជាក្រុមហ៊ុនឈានមុខមួយនៅតំបន់អាស៊ានលើការផ្តល់ដំណោះស្រាយប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយប្រើប្រាស់បបច្ចេកវិទ្យា​ក្លោដ​ បានប្រកាសភាពជាដៃគូអាជីវកម្មលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយរួមមួយ ដោយមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្ស  ដែលនឹងជួយសម្រួលប្រតិបត្តិការអាជីវកម្មទាំងអស់នៅក្នុងទីផ្សារប្រទេសកម្ពុជាឲ្យកាន់តែងាយស្រួល។​ ភាពជាដៃគូរវាងធនាគារ វីង និងក្រុមហ៊ុន AdvancedMSP ត្រូវបានបង្កើតឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលមានការអញ្ជើញចូលរួមចុះហត្ថលេខាដោយលោក ហាន ប៉េងក្វាង អគ្គនាយធនាគារ វីង និងលោក ហួន ហេង ឥរិយា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន AdvancedMSP។  កិច្ចសហការនេះ គឺមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅ​ដល់អាជីវកម្មគ្រប់វិស័យទាំងអស់រួមទាំងវិស័យឯកជន និងវិស័យសាធារណៈនៅកម្ពុជា។ តាមរយៈ​ការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់បៀវត្សរបស់ធនាគារ វីង ជាមួយនឹងប្រចព័ន្ធ JPayroll របស់ក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេសភី ដែលជាប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្សដ៏មានប្រសិទ្ធភាពមួយ អាចជួយដល់ម្ចាស់អាជីវកម្មងាយស្រួលគ្រប់គ្រងធនធានបុគ្គលិក និងការទូទាត់បៀវត្សបានយ៉ាងរលូន ហើយថែមទាំងជួយឲ្យប្រតិបត្តិការអាជីវកម្មកាន់តែល្អប្រសើរឡើង។  លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ […]

ចេញផ្សាយនៅ: Oct 25, 2023

កិច្ចសហការនេះមានគោលបំណង​អភិវឌ្ឍន៍សេវាទូទាត់បៀវត្ស និងប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដោយផ្តល់ជូននូវដំណោះស្រាយក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនើបដើម្បីជួយសម្រួលដល់អាជីវកម្មទាំងអស់នៅកម្ពុជា​អាចដំណើរការកាន់តែងាយស្រួល។  

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣៖ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេស ប្រឹវ៉ាយឌើរ . (AdvancedMSP) ជាក្រុមហ៊ុនឈានមុខមួយនៅតំបន់អាស៊ានលើការផ្តល់ដំណោះស្រាយប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយប្រើប្រាស់បបច្ចេកវិទ្យា​ក្លោដ​ បានប្រកាសភាពជាដៃគូអាជីវកម្មលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយរួមមួយ ដោយមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្សដែលនឹងជួយសម្រួលប្រតិបត្តិការអាជីវកម្មទាំងអស់នៅក្នុងទីផ្សារប្រទេសកម្ពុជាឲ្យកាន់តែងាយស្រួល។​

ភាពជាដៃគូរវាងធនាគារ វីង និងក្រុមហ៊ុនAdvancedMSPត្រូវបានបង្កើតឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលមានការអញ្ជើញចូលរួមចុះហត្ថលេខាដោយលោក ហាន ប៉េងក្វាង អគ្គនាយធនាគារ វីង និងលោក ហួន ហេង ឥរិយា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន AdvancedMSP។  កិច្ចសហការនេះ គឺមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅ​ដល់អាជីវកម្មគ្រប់វិស័យទាំងអស់រួមទាំងវិស័យឯកជន និងវិស័យសាធារណៈនៅកម្ពុជា។ តាមរយៈ​ការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់បៀវត្សរបស់ធនាគារ វីង ជាមួយនឹងប្រចព័ន្ធ JPayroll របស់ក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេសភី ដែលជាប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្សដ៏មានប្រសិទ្ធភាពមួយ អាចជួយដល់ម្ចាស់អាជីវកម្មងាយស្រួលគ្រប់គ្រងធនធានបុគ្គលិក និងការទូទាត់បៀវត្សបានយ៉ាងរលូន ហើយថែមទាំងជួយឲ្យប្រតិបត្តិការអាជីវកម្មកាន់តែល្អប្រសើរឡើង។ 

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ យើងមិនគ្រាន់តែផ្តល់ដំណោះស្រាយហិញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងធនធានបុគ្គលិកប៉ុណ្ណោះទេ តែយើងផ្តល់នូវបទពិសោធន៍នៃការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ។ តាមរយៈការរួមបញ្ជូលគ្នាដ៏មានសក្តានុពលដែលជាជំនាញហិរញ្ញវត្ថុរបស់យើងជាមួយនឹងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន​ AdvancedMSPយើងនឹងជួយទៅដល់អាជីវកម្មដោយមិនចាំបាច់​ប្រឈមជាមួយនឹងភាពស្មុគស្មាញក្នុងការគ្រប់គ្រងធនធានបុគ្គលិកទៀតឡើយ​ 

លោក ហួន ហេង ឥរិយា ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនAdvancedMSPបានលើកឡើងថា៖ យើងមានក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយធនាគារ វីង ព្រោះថាយើងនឹងអាចជួយអតិថិជនក្នុងការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយស្វ័យប្រវត្តិយ៉ាងពេញលេញ នោះអាចដំណើរការទៅបានដោយប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងបៀវត្ស ដែលមានប្រព័ន្ធទូទាត់ រួមជាមួយនឹងរបាយការណ៍ស្តីពីការផ្ទៀងផ្ទាត់ធនាគារស្វ័យប្រវត្តិ ហើយសូម្បីតែការទូទាត់បៀវត្សបុគ្គលិក ក៏ដំណើរការដោយស្វ័យប្រវត្តិផងដែរ​​។ 

បើតា​មលោក ហួន ហេង ឥរិយា ក្រុមហ៊ុន AdvancedMSP ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៣ បានចាប់ដៃគូដោយជោគជ័យជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មសូហ្វែជាង ២០ក្រុមហ៊ុន។ លោក​បាន​បន្ថែម​ថា៖ បច្ចុប្បន្នយើង​មាន​ប្រហែល ២០០អតិថិជន​ដែលកំពុងប្រើប្រាស់សេវាកម្មរបស់យើង​នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម

ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាបើកបៀវត្សរបស់ខ្លួនផងដែរដែលមានឈ្មោះថា Wing Biz+ Payrollដែលអាចផ្តល់ភាពងាយស្រួលដល់និយោជកក្នុងការទូទាត់បៀវត្សបុគ្គលិកតាមប្រព័ន្ធឌីជីថលដោយឥតគិតថ្លៃ។ កត្តានេះ បានបង្កលក្ខណៈកាន់តែងាយស្រួលទៅដល់បុគ្គលិកក្នុងកាដកសាច់ប្រាក់បៀវត្សរបស់ពួកគេនៅតាមទីតាំងទាំងអស់របស់ធនាគារ វីង ក៏ដូចជាបណ្តាញរបស់ វីងនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ សេវាបើកបៀវត្សរបស់ធនាគារ វីង ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែររួមមានលទ្ធភាពទទួលបានកម្ចីជាមួយវីងឌីជីថលឡូន ដោយមិនចាំបាច់មានទ្រព្យបញ្ជាំ ហើយថែមទាំងទទួលបានអត្រាប្រាក់ខ្ពស់ជាមួយគណនីសន្សំរបស់ធនាគារ វីង។​ លក្ខណៈពិសេសទាំងនេះជួយដល់អ្នកប្រើប្រាស់អាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ 

ធនាគារ វីង ដែលត្រូវបានជំរុញដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើឡើង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីបើកដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងខែមីនា ឆ្នាំ២០២២។ គិតមកទល់បច្ចុប្បន្នធនាគារ វីង ដំណើរការជាមួយសាខាចំនួន ១៧ទីតាំង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខ។ 

បន្ថែមលើនេះ ធនាគារ វីង បង្កើតបានប្រព័ន្ធធនាគារ​ឌីជីថលធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមាន​សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស ៦០០អាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង ដើម្បីជួយដល់ប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ កត្តានេះ​បានធ្វើឲ្យធនាគារ វីង​ ក្លាយជាដៃគូហិរញ្ញវត្ថុទុកចិត្តនៅក្នុង​ប្រទេសកម្ពុជា។ 

តាមរយៈភាពជាដៃគូសហការអាជីវកម្ម រវាង​ ធនាគារ វីង និងក្រុមហ៊ុន AdvancedMSP នាពេលនេះ គឺជាការបង្កើតស្តង់ដារ ក៏ដូចជាការបង្កើតគំរូថ្មីមួយដោយនាំមកនូវកិច្ចសហការប្រកបដោយភាពច្នៃប្រឌិត ដើម្បីធ្វើទំនើបកម្ម និងជំរុញការរីកលូតលាស់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែរីកចម្រើន៕   

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026