ធនាគារវីង និងសហគមន៍កសិកម្មចំនួនពីរ សហការជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី ឥឡូវនេះអាចទទួលបានសេវាហិរញ្ញវត្ថុរបស់ធនាគារ វីង ដើម្បីបង្កើនការដាំដុះក្នុងវិស័យកសិកម្ម។ ធនាគារវីង បានសហការជាមួយអង្គការ​មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងសហគមន៍កសិកម្មតាសីសាមគ្គី (TSAC) ដើម្បីបង្កើនការដាំដុះបន្លែសុវត្ថិភាព ជំរុញកំណើនបរិយាប័ន្ន ក៏ដូចជារួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារនៅកម្ពុជា។ ស្ថាប័នទាំងបីបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣​​ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧ​ត្តមអ្នកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងជាសមាជិករដ្ឋសភា​អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានរបស់លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោកណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី។ ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ដ៏មុតមាំរបស់យើង​ ដើម្បីនាំមកនូវភាពរីកចម្រើនទៅដល់សហគមន៍ខ្មែរឥស្លាម។” ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តថា៖ “ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់ពីធនាគារ វីង និងជំនាញកសិកម្មពីសហគមន៍កសិកម្មតាសីសាមគ្គី […]

ចេញផ្សាយនៅ: Jun 07, 2023

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី ឥឡូវនេះអាចទទួលបានសេវាហិរញ្ញវត្ថុរបស់ធនាគារ វីង ដើម្បីបង្កើនការដាំដុះក្នុងវិស័យកសិកម្ម។

ធនាគារវីង បានសហការជាមួយអង្គការ​មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងសហគមន៍កសិកម្មតាសីសាមគ្គី (TSAC) ដើម្បីបង្កើនការដាំដុះបន្លែសុវត្ថិភាព ជំរុញកំណើនបរិយាប័ន្ន ក៏ដូចជារួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារនៅកម្ពុជា។

ស្ថាប័នទាំងបីបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣​​ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧ​ត្តមអ្នកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងជាសមាជិករដ្ឋសភា​អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានរបស់លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោកណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី។

ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ដ៏មុតមាំរបស់យើង​ ដើម្បីនាំមកនូវភាពរីកចម្រើនទៅដល់សហគមន៍ខ្មែរឥស្លាម។”

ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តថា៖ “ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់ពីធនាគារ វីង និងជំនាញកសិកម្មពីសហគមន៍កសិកម្មតាសីសាមគ្គី នឹងបង្កើតឲ្យមានកាលានុវត្តភាព ដើម្បីភាពរីកចម្រើនទៅដល់សមាជិកសហគមន៍របស់យើង ព្រមទាំងរួមចំណែកការអភិវឌ្ឍសង្គមជាតិទាំងមូល។”

តាមរយៈភាពជាដៃគូសហការនាពេលនេះ ធនាគារ វីង នឹងអាចផ្តល់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយទៅដល់សហគមន៍ខ្មែរឥស្លាម ដើម្បីជួយដល់ការងារដាំដុះផ្នែកកសិកម្ម។ ជាមួយគ្នានេះ​ សហគមន៍កសិកម្មតាសីសាមគ្គី នឹងផ្តល់ជំនាញបច្ចេកទេស និងចំណេះដឹងក្នុងការដាំដុះបន្លែសុវត្ថិភាព ទៅសហគមន៍ខ្មែរឥស្លាមផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទី​ផ្សារ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង​ បានថ្លែង​ថា៖ “យើងមានការជឿជាក់យ៉ាងមុតមាំថា​បរិយាប័ន្នហិរញ្ញវត្ថុ គឺជាកត្តាលីករសម្រាប់​ការផ្លាស់ប្តូរជាវិជ្ជមាន។ តាមរយៈការផ្តល់នូវជម្រើសហិរញ្ញវត្ថុ និងដំណោះស្រាយតាមបែបឌីជីថលប្រកបដោយនវានុវត្តន៍ ដល់​កសិករ យើង​អាចជំរុញពួកគេពង្រីក ​និង​បង្កើនផលិតកម្មដាំដុះបន្លែសុវត្ថិភាព ហើយថែមទាំងជួយបង្កើតប្រាក់ចំណូលបានខ្ពស់ផងដែរ។”

ធនាគារ វីង មានប្រព័ន្ធអេកូឡូស៊ីដ៏ធំបំផុតមួយដែលនឹងផ្តល់លទ្ធភាពឲ្យកសិករប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុដែលដំណើរការលឿនរហ័ស ងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។ លើសពីនេះ កសិករក៏អាចផ្សារភ្ជាប់ជាមួយអ្នកប្រើប្រាស់ ដែលអាចធានាបានថាផលិតផលកសិកម្មរបស់ពួកគេ​អាចចែកចាយទៅដល់ទីផ្សារបានកាន់តែទូលំទូលាយ។

លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី បានលើកឡើងពីកំណើនតម្រូវការបន្លែសុវត្ថិភាព ខណៈដែលការផ្គត់ផ្គង់នាពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីជ្សារក្នុងស្រុកនៅឡើយទេ។

លោក ណុប នុន បានថ្លែងថា៖ “កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយគម្លាត​ទីផ្សារ ​បង្កើនផលិតកម្មបន្លែសុវត្ថិភាព គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាជួយបំពេញតម្រូវការទីផ្សារផលិតផលអាហារូបត្ថម្ភ​និង​​មានសុរត្ថិភាព​ដែលកំពុងមានការកើនឡើង។”

សហគមន៍កសិកម្មតាសីសាមគ្គី បច្ចុប្បន្នមានសមាជិកចំនួន ១៧២ គ្រួសារដែលជាកសិករ ហើយ​ផ្តោតលើការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាព ដែលមានគុណភាពខ្ពស់ ហើយធានាបាននូវការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី។ បន្ថែមលើនេះ សហគមន៍កសិកម្មនេះ ក៏មានការផ្តល់សេវាកម្មលើការសាងសង់ផ្ទះសំណាញ់ និងជំនួយបច្ចេកទេស ក៏ដូចជាចំណេះដឹងដល់កសិករ ដើម្បីដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់។

ការសិក្សារបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា  (CDRI) ចេញផ្សាយក្នុងឆ្នាំ២០២០ បានរកឃើញថា ការផ្គត់ផ្គង់បន្លែនៅក្នុងប្រទេសកម្ពុជាគឺពឹងផ្អែកលើការនាំចូលប្រមាណ ៧០ ភាគរយ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលនេះ គឺមានគោលដៅចូលរួមកាត់បន្ថយការពឹងផ្អែកលើការនាំចូល ក៏ដូចជាជួយបង្កើនប្រាក់ចំណូលកសិករនៅជនបទឲ្យបានល្អប្រសើរជាងមុន។

ការស្រាវជ្រាវដែលគាំទ្រដោយ ទីភ្នាក់ងារជំនួយអាមេរិក (USAID) ក៏បានបង្ហាញឲ្យឃើញផងដែរថា កសិករកម្ពុជាដែលផ្តោតលើការដាំដំណាំបន្លែអាចមានផលចំណេញខ្ពស់ចន្លោះពី ៣ ទៅ ១៤ ដង បើធៀបនឹងដំណាំធម្មតា ដូចជាដំណាំស្រូវ​ជាដើម​។  ជាមួយគ្នានេះ ការទទួលទានបន្លែ ផ្លែឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ព្រមទាំងលើកកម្ពស់សុខភាពបានយ៉ាងល្អប្រសើរផងដែរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026