ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF Korea ជួយដល់ពលរដ្ឋកម្ពុជានៅកូរ៉េងាយស្រួលផ្ញើលុយមកស្រុកកំណើត

ធនាគារ វីង និងក្រុមហ៊ុន JRF Korea សហការគ្នាដើម្បីជួយសម្រួលទៅដល់ពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ញើប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Japan Remit Finance Co., Ltd. (Korea) ដែលជាក្រុមហ៊ុនរីករលូតលាស់យ៉ាងឆាប់រហ័សមួយក្នុងវិស័យបច្ចេកវិទ្យាវិស័យហិរញ្ញវត្ថុនៅកូរ៉េខាងត្បូង។ កិច្ចសហការនេះនឹងផ្តល់ឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនូវជម្រើសកាន់តែច្រើនជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។​ ធនាគារ វីង និងក្រុមហ៊ុន JRF Korea បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ​ នៅឯការិយាល័យរបស់ក្រុមហ៊ុន JRF Korea ស្ថិតនៅទីក្រុងសេអ៊ូល រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង។​ ពិធីចុះ MoU នេះ​ត្រូវបានចុះហត្ថលេខាដោយលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Philip (Seong-Hwan) Park, ប្រធានប្រតិបត្តិក្រុមហ៊ុន JRF Korea ព្រមទាំងវត្តមានភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលរួមអបអរ និងជាសក្ខីភាពនៃពិធីចុះហត្ថលេខានេះផងដែរ។ លោក […]

ចេញផ្សាយនៅ: May 16, 2023

ធនាគារ វីង និងក្រុមហ៊ុន JRF Korea សហការគ្នាដើម្បីជួយសម្រួលទៅដល់ពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ញើប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព

ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Japan Remit Finance Co., Ltd. (Korea) ដែលជាក្រុមហ៊ុនរីករលូតលាស់យ៉ាងឆាប់រហ័សមួយក្នុងវិស័យបច្ចេកវិទ្យាវិស័យហិរញ្ញវត្ថុនៅកូរ៉េខាងត្បូង។ កិច្ចសហការនេះនឹងផ្តល់ឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនូវជម្រើសកាន់តែច្រើនជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។​

ធនាគារ វីង និងក្រុមហ៊ុន JRF Korea បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ​ នៅឯការិយាល័យរបស់ក្រុមហ៊ុន JRF Korea ស្ថិតនៅទីក្រុងសេអ៊ូល រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង។​ ពិធីចុះ MoU នេះ​ត្រូវបានចុះហត្ថលេខាដោយលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Philip (Seong-Hwan) Park, ប្រធានប្រតិបត្តិក្រុមហ៊ុន JRF Korea ព្រមទាំងវត្តមានភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលរួមអបអរ និងជាសក្ខីភាពនៃពិធីចុះហត្ថលេខានេះផងដែរ។

លោក ឈុន វឌ្ឍនៈភក្តី ថ្លែងថា៖ “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន JRF Korea មិនត្រឹមតែជាការផ្តល់សេវាផ្ទេរប្រាក់ប៉ុណ្ណោះឡើយ ពោលគឺជាសកម្មភាពជួយសម្រួល នឹងផ្តល់ផលវិជ្ជមានចំពោះ​ពលរដ្ឋកម្ពុជា​ដែលកំពុងខិតខំប្រកបការងារនៅកូរ៉េ​ខាងត្បូង​ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសាររបស់ពួកគេនៅឯស្រុកកំណើត”។ ​

លោក ឈុន វឌ្ឍនៈភក្តី បានបន្ថែមថា៖ “យើងប្តេជ្ញាជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយប្រាកដថាគ្រួសាររបស់ពួកគេនៅស្រុកកំណើតអាចទទួលបានប្រាក់ដែលរកបានដោយលំបាក ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលពីគ្រប់ទីកន្លែង គ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជា”។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន JRF Korea ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចផ្ទៀង ផ្ទាត់ ទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើតាមរយៈការដកសាច់ប្រាក់ (cash pick-up) ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយភ្នាក់ងារវិញជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។​

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អតិថិជនដែលទើបចុះឈ្មោះគណនីថ្មីជាមួយក្រុមហ៊ុន JR​F Korea ទទួលបានការផ្តល់ការជូនពិសេស​ ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។​

ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងគ្រួសាររបស់ពួកគេតាម​រយៈផ្ញើប្រាក់ត្រលប់ទៅស្រុកកំណើត។ យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦.០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ហើយក្នុងនោះស្រ្តីមានចំណែកដល់ទៅ ២៣ ភាគរយ ។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារ ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

លោក Philip Park បានថ្លែងថា៖​ “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយធនាគារ វីង ដើម្បីនាំយកដំណោះស្រាយសេវាផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិតរបស់យើងទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង”។

លោក Philip Park បានបន្ថែមថា៖ “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវសេវា ផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ ផ្តល់នូវទំនុកចិត្ត និងដំំណើរការរហ័សទាន់ចិត្តទៅដល់អតិថិជន សម្រាប់ការផ្ទេរប្រាក់ឆ្លងដែន”។

លោក  Philip Park បានបង្ហាញពីសុទិដ្ឋិនិយមទាក់ទងនឹងអត្ថប្រយោជន៍ពីភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដោយលោកបានបញ្ជាក់ថា៖ “យើងសង្ឃឹមថាកិច្ចសហការជាមួយធនាគារ វីង នឹងទទួលផលផ្លែផ្កាល្អប្រសើរ និងផ្តល់ផលជាវិជ្ជមានចំពោះជីវភាព​ និងការស់នៅរបស់សហគមន៍កម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង”។​

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភ្នាក់ងារជាង ១១.០០០ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាសាខាធនាគារដែលបានបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។​

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី, សេវាប្រាក់បញ្ញើ, សេវាសន្សំខ្នាតតូច, សេវាណែនាំឥណទាន, សេវាផ្ទេរប្រាក់, ការទូទាត់ថ្លៃទឹកភ្លើង, ធានារ៉ាប់រង,​ សេវាបើកប្រាក់ខែ ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទជាដើម​។

ចំណែក JRF Korea គឺក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ឈានមុខមួយនៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជូននូវសេវា ផ្ទេរប្រាក់ដ៏ធំទូលាយ រហ័ស សុវត្ថិភាព និងងាយស្រួល ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងទៅលើការបំពេញតម្រូវការសេវាអតិថិជន និងការអនុលោមតាមបទដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រុមហ៊ុន JRF Korea បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អប្រសើរ និងរក្សាជំហជាក្រុមហ៊ុនផ្តល់ទំនុកចិត្ត​ក្នុងវិស័យផ្ទេរប្រាក់។

ភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ វីង និងក្រុមហ៊ុន JRF Korea គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកខ្លួនរបស់ក្រុមហ៊ុនទាំងពីរនៅក្នុងទីផ្សារផ្ទេរប្រាក់អន្តរជាតិ៕​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026