ធនាគារ វីង និងក្រុមហ៊ុន SentBe សហការគ្នាផ្តល់សេវាផ្ទេរប្រាក់ជាអន្តរជាតិពីកូរ៉េខាងត្បូង មកកម្ពុជា

ភាពជាដៃគូនេះ​នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ​ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។​​ . ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា​ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា​សមរម្យ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង​ ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe  ក្នុងការប្រកាសជាផ្លូវការនូវ​ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។ ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ […]

ចេញផ្សាយនៅ: May 25, 2023

ភាពជាដៃគូនេះ​នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ​ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។​​

.

ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា​ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា​សមរម្យ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង​ ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe  ក្នុងការប្រកាសជាផ្លូវការនូវ​ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារជាមួយបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា​។​

លោក ឈុន វឌ្ឍនៈភក្តី បាន​ថ្លែង​ថា​៖ ​យើង​មានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន SentBe។ យើងជឿជាក់ថាកិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជាច្រើនដែលរស់នៅប្រទេសកូរ៉េខាងត្បូងដែលមានតម្រូវការផ្ញើប្រាក់ ដោយធានាបាននូវ​សុវត្ថិភាព និងដំណើការលឿនរហ័ស។​

យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦.០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ដែលមាន ២៣ ភាគរយ ជាស្ត្រី ។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា៖ ដោយមើលឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងក្នុងការរកប្រាក់ចំណូលរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង យើងប្តេជ្ញាដើម្បីប្រាកដថា ប្រាក់ដែលពួកគេរកបានទាំងលំបាក​ អាចផ្ញើទៅស្រុកកំណើតយ៉ាងងាយស្រួល និងសុវត្ថិភាព ដែលសមាជិកគ្រួរសាររបស់ពួកគេទទួលប្រាក់ដែលបានផ្ញើនោះតាម​រយៈកម្មវិធី Wing Bank App និងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អ្នកប្រើប្រាស់គណនីជាមួយ SentBe ទាំងអស់ នឹងទទួលបានការផ្តល់ការជូនពិសេស​ ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។​

លោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe បានលើកឡើងថា SentBe គឺជាក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់បរទេស ដោយប្រតិបត្តិការ​តាមអនុលោមភាពផ្នែកច្បាប់របស់ក្រុមហ៊ុន ដើម្បីធានាបាននូវទំនុកចិត្តទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្មនានា ក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់ និងការទូទាត់ជាអន្តរជាតិ។​

លោក Alex Seong-Ouk Choi  ថ្លែងថា៖ ចក្ខុវិស័យរបស់ធនាគារ វីង ដែលមានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុស្មើភាពទៅដល់មនុស្សគ្រប់គ្នា នោះគឺស្របទៅនឹងទិសដៅសាជីវកម្មរបស់ក្រុមហ៊ុន SentBe យ៉ាងដូច្នេះដែរ។ យើងរំពឹងថា នេះគឺជាកិច្ចសហការដ៏មានសក្តានុពល  ដោយរួមបញ្ចូលគ្នារវាងចំណុចខ្លាំងរបស់ SentBe  និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់ធនាគារ វីង

ក្រុមហ៊ុន FX TOTAL SOLUTIONS PVT LTD ឬ SentBe បង្កើតឡើងក្នុងឆ្នាំ ២០១៥​ ជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលមានជំនាញក្នុងការផ្តល់សេវាប្តូរប្រាក់បរទេស។ ក្រុមហ៊ុននេះ បានផ្តល់តម្លៃសេវាទាប ដំណើរការលឿនរហ័ស​ និងងាយស្រួល ដែលធ្វើឲ្យ SentBe ក្លាយជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ ក្រុមហ៊ុន SentBe ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ការប្រើប្រាស់សេវាកម្មរវាងអតិថិជន និងអតិថិជន និងការប្រើសេវារវាងអាជីវកម្ម និងអាជីវកម្ម។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដោយរួមចំណែកដោះស្រាយបញ្ហាហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួលទៅដល់ពលករចំណាកស្រុក និងបញ្ហាហិរញ្ញវត្ថុដែលជួយសម្រួលទៅដល់ដំណើរការអាជីវកម្មនានា។​

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង សាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។​

កិច្ចសហការវាងស្ថាប័នទាំងពីរ បានបង្ហាញពីការចែករំលែកចក្ខុវិស័យរួមគ្នា ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈសេវាផ្ទេរប្រាក់ឆ្លងដែន ដែលផ្តល់លទ្ធភាពទៅដល់អ្នកប្រើប្រាស់ទទួលបានសេវាហិរញ្ញវត្ថុកាន់តែច្រើន។ ស្ថាប័នទាំងពីរបានប្តេជ្ញាយ៉ាងមុតមាំក្នុងការរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុតនៃគុណភាពសេវាកម្ម ដើម្បីធានាបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ដែលអាចទុកចិត្តបាន ទៅដល់អ្នកប្រើប្រាស់៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026