ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel

ចេញផ្សាយនៅ: Nov 21, 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel

យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តី ហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។

កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារ” ដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។

ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននី នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

កញ្ញា គិត វីននី  បានលើកឡើងថា៖ នៅពេលដែលខ្ញុំគិតអំពី​យុវជនជំនាន់ថ្មីនេះ ជាពិសេសអ្នក​ដែល​មាន​អាយុប្រហាក់​ប្រហែល​ខ្ញុំ​នោះ​ ខ្ញុំបាន​មើល​ឃើញកម្លាំង​​ថាមពលខ្លាំងក្លាមួយ​។​ ពួកយើង​​ចូលចិត្ត​រៀន​អ្វី​ថ្មីៗ​ ក្លាហាន ហើយត្រៀមខ្លួនរួច​ជា​ស្រេច​ដើម្បី​ធ្វើការងារ​ជា​ច្រើន។ ពួកយើង​មាន​ការ​គិត​ថ្មីៗ​ មាន​ភាព​ច្នៃ​ប្រឌិត​ និងពោពេញ​ដោយ​ក្តីស្រមៃជា​ច្រើន ព្រម​ទាំង​​ជឿថាក្នុងនាមជាកូនខ្មែរ គឺត្រូវតែរឹង​មាំ​ ហើយពុះពារ​ឆ្ពោះទៅមុខមិនរាថយឡើយ។”

កញ្ញា គិត វីននី  បានបន្តថា៖ នៅធនាគារ វីង យើងជឿថា យុវជនសម័យថ្មី មិនគ្រាន់តែជាធនធានដ៏មានតម្លៃសម្រាប់ការរីកចម្រើនរបស់សង្គមនាពេលអនាគតនោះទេ សូម្បីតែពេលបច្ចុប្បន្នក៏អ្នកទាំងអស់គ្នាអាចរួមចំណែកដល់សង្គមជាតិផងដែរ។ ដូច្នេះហើយទើបយើងបានបង្កើតនូវផលិតផល និងសេវាកម្មជាច្រើនដែលជួយឱ្យពួកគេអាចសម្រេចក្តីស្រមៃបន្តិចម្តងៗកាន់តែងាយស្រួល។​”

ចំណុច​សំខាន់នៃ​យុទ្ធនាការនេះ គឺ​ផលិតផលដ៏សំខាន់របស់ធនាគារ វីង ដែល​ត្រូវ​បាន​គេស្គាល់ថា​ជា គណនី “សន្សំដើម្បីគោលដៅ” ដែល​ត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកប្រើប្រាស់កំណត់គោលដៅសំខាន់ៗ ហើយឆ្ពោះទៅសម្រេចគោលដៅទាំងនោះបានយ៉ាងរលូនជា​រៀង​រាល់ថ្ងៃ។ វាពិតជាឆ្លុះបញ្ចំាងស្មារតីនៃ​ “ការ​ពុះពារ ដោយប្រែក្លាយ​មហិច្ឆតាទៅជាសកម្មភាព ក្តីស្រមៃទៅជាលទ្ធផលពិតប្រាកដ។

ទោះបីជា បទចម្រៀងថ្មីមានចំណងជើង​ថា​ “ពុះពារ” នៃ​ក្រុមចម្រៀង La Cima Cartel មិនទាន់ចេញផ្សាយពេញលេញក៏ដោយ ក៏ផ្នែកមួយនៃបទចម្រៀងនេះត្រូវបានដាក់បញ្ចូលក្នុងវីដេអូពាណិជ្ជកម្មថ្មី ដែលបានដាក់បញ្ចាំងជាលើកដំបូងក្នុងអំឡុងពេលប្រកាសយុទ្ធនាការនេះ។ បទចម្រៀងពេញ ព្រមទាំង​វីដេអូចម្រៀងផ្លូវការ នឹងផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកម្មវិធី Meet & Greet Listening Party ជាមួយក្រុមចម្រៀង La Cima Cartel ហើយនេះជាកម្មវិធី​ដ៏ពិសេសមួយ ដែលអ្នកគាំទ្រអាចស្តាប់ ទស្សនាវីដេអូ និងដឹងពីដំណើររឿងនៅពីក្រោយកិច្ចសហការនេះដោយផ្ទាល់។

លោក ហាស្យា សមាជិកម្នាក់នៃក្រុមចម្រៀង La Cima Cartel បាននិយាយថា៖ “នៅពេលដែលធនាគារ វីង ចែករំលែកគំនិតនេះ ពួកយើងក៏ពេញចិត្តភ្លាមៗតែម្តង។ យើងចង់បង្កើតអ្វីមួយដែលខ្មែរគ្រប់រូបទទួលបាននូវការបំផុសគំនិតដ៏ល្អ  ហើយផ្តល់ជូនជាបទចម្រៀងដែលរំឭកថា យើងទាំងអស់គ្នាត្រូវតាំងចិត្តឱ្យខ្ពស់ ហើយឆ្ពោះទៅមុខជានិច្ច។”

នៅពេលដែលយុទ្ធនាការនេះចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ វីដេអូដែល​និយាយ​អំពី​រឿងរ៉ាវផ្សេងៗ​ សកម្មភាពនៅ​តាម​ឌីជីថល និងសកម្មភាព​នៅក្រោយឆាក អំពី​របៀបដែលយុទ្ធនាការ “ពុះពារ ជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ និងទំនុកចិត្តដើម្បីឆ្ពោះទៅមុខបានយ៉ាងប្រសើរ ​នឹង​ត្រូវ​​ផ្សព្វ​ផ្សាយ​ដល់​សាធារណជន​។ ដូច្នេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ អាច​តាមដានបណ្ដាញសង្គមផ្លូវការរបស់ធនាគារ វីង សម្រាប់ព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ដែលនឹងកើត​មានឡើងនា​ពេល​ខាងមុខ​ខ្លឹមសារថ្មីៗ ផលិតផល និងព័ត៌មានលម្អិតអំពីការ​ទទួល​បាន​សំបុត្រចូលរួមក្នុងកម្មវិធី Meet & Greet នៅថ្ងៃទី៥ ខែធ្នូ ដើម្បីជួបជាមួយក្រុមចម្រៀង La Cima Cartel ដោយផ្ទាល់។

កញ្ញា គិត វីននី បានគូសបញ្ជាក់ទៀតថា៖ “នេះគឺជាទំព័រថ្មីមួយសម្រាប់ធនាគារ វីង។ គោលដៅរបស់យើងមិនត្រឹមតែជួយជំរុញ​ភាព​រីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែតែយើងលើក​ទឹក​ចិត្ត​ថែមទៀត។ ព្រោះអនាគតមិនរង់ចាំយើងឡើយ  ពោលគឺអនាគតកើតមានសម្រាប់តែអ្នកដែលហ៊ានពុះពារប៉ុណ្ណោះ។”

ជាមួយនឹងយុទ្ធនាការ “ពុះពារ” ធនាគារ វីង កំពុងកំណត់និយមន័យថ្មីពីរបៀបដែលគ្រឹះស្ថានធនាគារមួយបង្កើតអ្វីថ្មីៗសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ វិស័យធនាគារដែលជារឿយៗ ត្រូវបានគេមើលឃើញថាប្រកាន់ភ្ជាប់នូវទម្លាប់ផ្លូវការ ឬគ្រាន់តែជាកន្លែងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប៉ុន្តែយុទ្ធនាការរបស់​ធនាគារ វីង កំពុងផ្លាស់ប្តូរការយល់ឃើញទាំងនោះ ដោយបង្ហាញថាសេវា​ធនាគារក៏អាចបង្កើតនូវបទពិសោធន៍ល្អៗ ក៏ដូចជាផ្សារភ្ជាប់នូវការលើកកម្ពស់វប្បធម៌ជាតិផងដែរ។ យុទ្ធនាការនេះបានកំណត់ស្តង់ដារថ្មីពីរបៀបដែលម៉ាកយីហោភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ទស្សនិកជន ដែលស្តែងឱ្យឃើញតាមរយៈភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងការជឿជាក់ចំពោះសក្តានុពលដែលមាននៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង កំពុងបោះជំហានទៅមុខជាមួយនឹងការធ្វើទំនើបកម្មថ្មីៗ ដោយផ្តោតលើការភ្ជាប់ទំនាក់ទំនង និងបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់។ នេះហើយជាវិធីដែលធនាគារ វីង កំពុងជួយកសាងយុវជន​ជំនាន់ថ្មីមួយដែលពោរពេញដោយក្តីសង្ឃឹម និងជាអ្នកភ្ជាប់ក្តីស្រមៃឱ្យក្លាយជាការពិត មិនថាបច្ចុប្បន្ន និងតទៅអនាគត៕


ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង សហការជាមួយសមាគមវារីវប្បករនៅកម្ពុជា និងក្រុមហ៊ុន LIONPRO ពីសហភាពអ៊ឺរ៉ុប ដើម្បីជួយពង្រីកវិស័យចិញ្ចឹមត្រីនៅកម្ពុជា

តាមរយៈកិច្ចសហការនេះ សហគមន៍កសិករ ក៏ដូចជាម្ចាស់អាជីវកម្មវារីវប្បកម្មនឹងទទួលបានការបណ្តុះបណ្តាលជំនាញ ហើយថែមទាំងអាចស្នើកម្ចីរហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីពង្រីកមុខរបរឱ្យរីកចម្រើន។

ចេញផ្សាយនៅ: Nov 24, 2025

អានរហ័ស

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ធនាគារ វីង សាខាខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់ ៦% ក្នុងមួយឆ្នាំ។

ចេញផ្សាយនៅ: Nov 18, 2025

អានរហ័ស

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ចេញផ្សាយនៅ: Nov 10, 2025