ធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ វ័នកាត ដំបូងគេនៅកម្ពុជា

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះ​ជំហ៊ាន​ទៅមុខ​ដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវ​កាតមួយដែល​មានមុខងាររហូតដល់ទៅ​ពីរ​។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាព​ងាយស្រួល​នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និង​សេវាកម្ម​កាន់តែប្រសើរឡើង។ ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​, លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។​ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងគណៈគ្រប់គ្រងធនាគារ វីង ផងដែរ។ គំនិតផ្តួចផ្តើមនេះគឺ​ជា​​ចក្ខុវិស័យរួមគ្នានៃធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្នុង​ការ​បង្កើត​នូវអនាគតមួយប្រកប​ដោយ​​បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល […]

ចេញផ្សាយនៅ: Oct 21, 2024

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះ​ជំហ៊ាន​ទៅមុខ​ដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវ​កាតមួយដែល​មានមុខងាររហូតដល់ទៅ​ពីរ​។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាព​ងាយស្រួល​នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និង​សេវាកម្ម​កាន់តែប្រសើរឡើង។

ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​, លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។​ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងគណៈគ្រប់គ្រងធនាគារ វីង ផងដែរ។

គំនិតផ្តួចផ្តើមនេះគឺ​ជា​​ចក្ខុវិស័យរួមគ្នានៃធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្នុង​ការ​បង្កើត​នូវអនាគតមួយប្រកប​ដោយ​​បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ក៏ដូចជាភាពជិតស្និត​សម្រាប់​ប្រជាជន​កម្ពុជា​​។​ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ​ យើងមានគោលបំណងគាំទ្រ​ទៅដល់អតិថិជន​របស់យើង និងធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញវត្តុកាន់តែមានភាពប្រសើរឡើង។ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់នូវដំណោះស្រាយទូទាត់ដែលលឿន​រហ័ស​ គ្មាន​ការរំខាន​ និងមានសុវត្ថិភាព ដែល​អាចប្រើប្រាស់សាច់ប្រាក់បានភ្លាមៗគ្រប់ពេលវេលា គ្រប់ទីកន្លែង។”

ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញជាសាកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង គឺ​ជា​កាតដែល​ត្រូវ​បាន​រចនារូបរាងជាកាតគ្មានលេខ ដើម្បីការពារព័ត៌មានសំខាន់ និងកាត់បន្ថយហានិភ័យពី​ការក្លែងបន្លំ ឬការលួច។ បច្ចេកវិទ្យាឈានមុខនេះ ដែលត្រូវបានប្រើប្រាស់​យ៉ាង​ជោគជ័យនៅក្នុងទីផ្សារផ្សេងៗទៀតដូចជាសិង្ហបុរី​  និងហ្វីលីពីនជាដើម ដោយបានពង្រឹង​សុវត្ថិភាពពេល​ធ្វើ​ប្រតិបត្តិការ ទាំងនៅលើអ៊ីនធឺណិត និងខាងក្រៅប្រព័ន្ធអ៊ីនធឺណិត ដោយកាត់បន្ថយការពឹងផ្អែកលើលេខកាត ហើយជំនួសមកវិញនូវការប្រើប្រាស់បច្ចេកវិទ្យាតុខិន “Tokenized”។ សម្រាប់ប្រតិបត្តិការអ៊ីនធឺណិតម្ចាស់ប័ណ្ណក៏​អាចផ្ទៀងផ្ទាត់អត្តសញ្ញាណ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារមុនពេលអនុម័តការធ្វើប្រតិបត្តិការនីមួយៗផងដែរ​។

តាមរយៈ​ការផ្តល់ដំណោះស្រាយការទូទាត់ដែលប្រកបដោយសុវត្ថិភាព និងភាពច្នៃប្រឌិត ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សាច់ប្រាក់យ៉ាងងាយស្រួល ស្របពេលដែលទទួលបាននូវការការពារកម្រិតខ្ពស់បំផុត។ វារួមបញ្ចូលនូវកម្រិតសុវត្ថិភាពជាច្រើន ដែល​រួមមាន​៖​ ការត្រួតពិនិត្យប្រតិបត្តិការបាន​តាម​​ពេលវេលាជាក់ស្តែង ដើម្បីការពារម្ចាស់ប័ណ្ណពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងពង្រឹងសុវត្ថិភាពការទូទាត់ទាំងមូល។

លោកស្រី វីនី វង្ស (Winnie Wong) អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជានៅតែបន្តទទួលយកការផ្លាស់ប្តូរឌីជីថល ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងមានលំនឹង ហើយអតិថិជនប្រើប្រាស់ក៏កំពុងស្វែងរកមធ្យោបាយដែលអាចផ្ដល់នូវភាពបត់បែន មានសុវត្ថិភាព និងភាពងាយស្រួលដើម្បីធ្វើប្រតិបត្តិការទូទាត់ប្រាក់។ ទន្ទឹមគ្នានេះដែរ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ផ្តល់នូវភាពបត់បែន និងមានសុវត្ថិភាពដែលអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងពេញលេញ និងគ្មានក្ដីបារម្ភនោះឡើយ។

លោកស្រីបានបន្តថា៖ “ក្នុងនាមយើងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្មទូទាត់ប្រាក់ ក្រុមហ៊ុន ម៉ាស្ទ័រកាតបានប្តេជ្ញាចិត្តជំរុញការចូលរួមរបស់សេដ្ឋកិច្ចឌីជីថលនានា ហើយចំពោះកិច្ចសហការជាមួយធនាគារ វីង នេះ បានគូសបញ្ជាក់អំពីបេសកកម្ម ដោយផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជាផងដែរ។”

 ម៉ាស្ទ័រកាត វ័នកាត​ ធនាគារ វីង​ មានពីរជម្រើសដ៏ប្រណិត​គឺផ្លាទីនីម និងហ្គោល ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ កាតទាំងពីរនេះ មាន​មុខងារ​សេវា​អតិថិជនតាមរយៈ​អេប និង​ការ​គ្រប់គ្រងគណនីបានភ្លាមៗតាមរយៈអេប Wing Bank ដែលធ្វើឱ្យម្ចាស់កាតអាចគ្រប់គ្រង និងប្រើប្រាស់សេវាកម្មផ្សេងៗភ្លាមៗ​ដោយគ្រាន់តែ​ចុចលើ​​អេប​ប៉ុណ្ណោះ។​

 ជាមួយ ផ្លាទីនីម វ័នកាត អតិថិជនអាចទទួល​បាន​កម្ចី​ដល់ទៅ ៥០.០០០ ដុល្លារអាមេរិក ដែលជួយ​ដល់​ការ​ចំណាយ​ផ្សេងៗ​ ហើយអាច​ដក​សាច់ប្រាក់ដល់ទៅ ៥០% នៃទំហំកម្ចី​សរុប។​​ សម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ ក៏អាចចូលទៅប្រើប្រាស់សាលរង់ចាំប្រភេទ  Plaza Premium ចំនួន ៨ដងក្នុងមួយឆ្នាំនៅតាមអាកាសយានដ្ឋានអន្តរជាតិទូទាំងពិភពលោក។​ ពិសេសជាងនេះទៅទៀត ផ្លាទីនីម វ័នកាត ក៏ផ្តល់ជូនអត្ថប្រយោជន៍​ ក្នុងការធ្វើដំណើរដ៏ច្រើនថែមទៀតរួមមាន៖​ កញ្ចប់ធានារ៉ាប់រងអាយុជីវិតដល់ទៅ ១លានដុល្លារអាមេរិក កញ្ចប់សុខ​ភាព​ដល់ទៅ ៥០០.០០០ ដុល្លារអាមេរិក និងសំណងពី​ការលុបចោលជើងហោះហើរដល់ទៅ ៣.០០០ ដុល្លារអាមេរិក។

ចំណែកឯ ម៉ាស្ទ័រកាត ហ្គោល វ័នកាត​ វិញ ផ្តល់ជូនកម្ចី​ទៅដល់ម្ចាស់កាតរហូតដល់ទៅ ៥.០០០ ដុល្លារអាមេរិក ហើយថែមទាំងអាចដកសាច់ប្រាក់បានមុន ៥០% នៃទំហំ​កម្ចី​សរុប។ ម្ចាស់កាតក៏អាចរីករាយជាមួយការប្រើប្រាស់សាល់រង់ចាំប្រភេទ Plaza Premium ចំនួន ២ដង ក្នុងមួយឆ្នាំនៅតាមអាកាសយានដ្ឋានទូទាំងពិភពលោក។ បន្ថែលើនេះ ម៉ាស្ទ័រកាត ហ្គោល វ័នកាត ផ្តល់កញ្ចប់ធានារ៉ាប់រងអាយុជីវិតដល់ទៅ ៥០០.០០០ ដុល្លារអាមេរិក កញ្ចប់សុខភាពដល់ទៅ ២៥០.០០០ដុល្លារអាមេរិក និងសំណងសម្រាប់​ការលុបចោលជើងហោះហើររហូត​ដល់ទៅ ១.៥០០ ដុល្លារអាមេរិក។

កាតទាំងពីរនេះផ្តល់ជូននូវការអនុគ្រោះមិនបង់ការប្រាក់រយៈពេល ៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។ រាល់ការប្រើប្រាស់កាតទាំងពីរនេះ មិនមានការគិតថ្លៃសេវាប្រចាំសម្រាប់ឆ្នាំដំបូងឡើយ ហើយប្រសិនបើម្ចាស់កាតធ្វើប្រតិបត្តិការច្រើនជាង ១២ដង នឹងទទួលបានការលើកលែងថ្លៃសេវានៅឆ្នាំទី២ ថែមទៀត៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026