ធនាគារ វីង និងក្រុមហ៊ុន មេគង្គ អ៊ីវី សហការផ្តល់កម្ចីទិញម៉ូតូអគ្គិសនី

ធនាគារ វីង ផ្តល់កម្ចីរហូតដល់ ៥.០០០ ដុល្លារទៅ​ដល់អតិថិជនក្រុមហ៊ុនមេគង្គ អ៊ីវី ដើម្បីគាំទ្រ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក​ម្ពុជា​។ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក លើការផ្តល់ឥណទានទោចក្រយានយន្ត ទៅដល់អតិថិជន​ទូទៅដែលទិញម៉ូតូអគ្គិសនីថេលជី និងការផ្តល់កម្ចីគ្មានទ្រព្យបញ្ចាំដើម្បីធ្វើជាដើមទុនអាជីវកម្មទៅដល់ដៃគូចែកចាយផងដែរ។​ លោក ហាន ប៉េងក្វាង អគ្គនាយ​កធនាគារ វីង បានលើកឡើងថា៖ “នៅក្នុងបរិការណ៍ដែលពលរដ្ឋមានការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែច្រើនឡើង យានយន្តអគ្គិសនីបានក្លាយជាជម្រើសដ៏សំខាន់ ហើយថែមទាំងផ្តល់ផលវិជ្ជមានទៅដល់បរិស្ថានផងដែរ។ យានយន្តអគ្គិសនីមិនត្រឹមតែកាត់បន្ថយការបំពុលបរិយាកាសប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់​សុខមាលភាពរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រតិបត្តិការផ្សេងៗចំណាយអស់តិច ​ បើធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ”។ លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ក៏ដូចជាសហគមន៍ទាំងមូល”។ ការសិក្សាថ្មីមួយរបស់ក្រសួងបរិស្ថាននៅកម្ពុជាបានរកឃើញថា ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតពីម៉ូតូអគ្គិសនី គឺមានអត្រាទាបជាង ៥ដង បើធៀបនឹងម៉ូតូប្រើសាំង ហើយថែមទាំងជួយសន្សំសំចៃអ្នកប្រើប្រាស់ប្រហែល ១,៦០ ដុល្លារអាមេរិក រាល់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចស្នើឥណទាន​ទោចក្រយានយន្តពីធនាគារ វីង ដើម្បីទិញម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី […]

ចេញផ្សាយនៅ: May 21, 2024

ធនាគារ វីង ផ្តល់កម្ចីរហូតដល់ ៥.០០០ ដុល្លារទៅ​ដល់អតិថិជនក្រុមហ៊ុនមេគង្គ អ៊ីវី ដើម្បីគាំទ្រ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក​ម្ពុជា​។

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក លើការផ្តល់ឥណទានទោចក្រយានយន្ត ទៅដល់អតិថិជន​ទូទៅដែលទិញម៉ូតូអគ្គិសនីថេលជី និងការផ្តល់កម្ចីគ្មានទ្រព្យបញ្ចាំដើម្បីធ្វើជាដើមទុនអាជីវកម្មទៅដល់ដៃគូចែកចាយផងដែរ។​

លោក ហាន ប៉េងក្វាង អគ្គនាយ​កធនាគារ វីង បានលើកឡើងថា៖ “នៅក្នុងបរិការណ៍ដែលពលរដ្ឋមានការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែច្រើនឡើង យានយន្តអគ្គិសនីបានក្លាយជាជម្រើសដ៏សំខាន់ ហើយថែមទាំងផ្តល់ផលវិជ្ជមានទៅដល់បរិស្ថានផងដែរ។ យានយន្តអគ្គិសនីមិនត្រឹមតែកាត់បន្ថយការបំពុលបរិយាកាសប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់​សុខមាលភាពរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រតិបត្តិការផ្សេងៗចំណាយអស់តិច ​ បើធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ”។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ក៏ដូចជាសហគមន៍ទាំងមូល”។

ការសិក្សាថ្មីមួយរបស់ក្រសួងបរិស្ថាននៅកម្ពុជាបានរកឃើញថា ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតពីម៉ូតូអគ្គិសនី គឺមានអត្រាទាបជាង ៥ដង បើធៀបនឹងម៉ូតូប្រើសាំង ហើយថែមទាំងជួយសន្សំសំចៃអ្នកប្រើប្រាស់ប្រហែល ១,៦០ ដុល្លារអាមេរិក រាល់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

តាមរយៈកិច្ចសហការនេះ អតិថិជនអាចស្នើឥណទាន​ទោចក្រយានយន្តពីធនាគារ វីង ដើម្បីទិញម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី យ៉ាងងាយស្រួល។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥.០០០ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ជាមួយនឹងអត្រាការប្រាក់សម​រម្យ និងដំណើរការអនុម័តមានភាពលឿនរហ័ស ហើយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ។  អតិថិជនអាចស្នើកម្ចីនេះបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ វីង ឬនៅគ្រប់ភ្នាក់ងារ វីង ម៉ាស្ទ័រទាំងអស់។

ជាមួយគ្នានេះ តំណាងចែកចាយម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី ក៏អាចទទួលអត្ថប្រយោជន៍ពីកម្ចីរហ័ស​ដោយគ្មានទ្រព្យបញ្ចាំតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ដែលជាការផ្តល់នូវលទ្ធភាពក្នុងការទទួលបានដើមទុនបន្ថែមដើម្បីពង្រីកដំណើការអាជីវកម្ម។

ក្រុមហ៊ុនមេគង្គ អ៊ីវី បាននាំចូលផ្តាច់មុខម៉ូតូ​អគ្គិសនីថេលជី ដែលជាផលិតផលម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនថេលជី បាននឹងកំពុងដំណើរការរោងចក្រធំៗជាង ១០ទីតាំង នៅក្នុងប្រទេសចិន ហើយមានវត្តជាមួយហាងលក់រាយជាង ៣៥.០០០ហាង ដែលកំពុងប្រតិបត្តិការ និងនាំចេញទៅកាន់ជាង ៩៦ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើបច្ចេកវិទ្យារបស់ខ្លួន ក្រុមហ៊ុនមួយនេះមានសមត្ថភាពផលិតរហូតដល់ ១៥លានគ្រឿងក្នុងមួយឆ្នាំ។

លោក ទិត វីរៈ អគ្គនាយ​កក្រុមហ៊ុនមេគង្គ អ៊ីវី បានលើកឡើងថា៖​ “ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារ វីង ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនមេគង្គ អ៊ីវី រាល់តំណាងចែកចាយរបស់ ថេលជី នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលបានធ្វើប្រតិបត្តិការបញ្ជាទិញម៉ូតូអគ្គិសនីតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ចាប់ពី៦ខែឡើងទៅ ពួកគាត់នឹងរីករាយជាមួយអត្ថប្រយោជន៍ពិសេស គឺទទួលបានកម្ចីអាជីវកម្មពីធនាគារ វីង ដោយមិនទាមទារទ្រព្យបញ្ចាំនោះឡើយ។

លោក ទិត វីរៈ បានគូសបញ្ជាក់ថា៖ “ឱកាសពិសេសនេះផ្តល់ជូនតំណាងចែកចាយម៉ូតូអគ្គិសនីថេលជីដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ហើយមានឱកាសរីកចម្រើននៅក្នុងទីផ្សារ”។

ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក កំពុងស្វែងរកដៃគូអាជីវកម្មចូលរួមក្នុងបណ្តាញចែកចាយរបស់ខ្លួន ហើយក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

លោក ទិត វីរៈ បានបន្ថែមថា៖ “នៅពេលក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី ពួកគាត់នឹងទទួលបាន ការជួយប្រឹក្សាយោបល់ និងបណ្តុះបណ្តាលលើផ្នែកគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងការលក់ ការរៀបចំនិងគ្រប់គ្រងហាង បច្ចេកទេសថែទាំ និងជួសជុល រួមទាំងគ្រឿងបន្លាស់ផងដែរ” ។

ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការដាក់​សម្ពោធជាផ្លូវការ​ម៉ូតូ​អគ្គិសនីថេលជី នៅ​ក្នុង​ទីផ្សារ​កម្ពុជា។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនមេគង្គ អ៊ីវី និងធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនប្រជាជនកម្ពុជាជាមួយជម្រើសមធ្យោបាយនៃការធ្វើដំណើរដែលផ្តល់ផលល្អសម្រាប់បរិស្ថាន ក៏ដូចជាដំណោះស្រាយហិរញវត្ថុងាយស្រួលប្រើប្រាស់ផងដែរ។

ការប្រើប្រាស់ម៉ូតូអគ្គិសនីក៏អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាសនៅក្នុងទីក្រុង ក៏ដូចជាតំបន់ប្រជុំជននានានៅក្នុងប្រទេសកម្ពុជា ដែលស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញទីក្រុងបៃតងប្រកបដោយនិរន្តរភាព និងរួមចំណែកដល់សង្គមមួយប្រកបដោយអព្យាក្រឹតកាបូន ពោលគឺការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026