ធនាគារ វីង និងសមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និងគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

ធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ​អំណោយ​ដល់ទាហាន និងគ្រួសារជនភៀសសឹក​កំពុង​ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។

ចេញផ្សាយនៅ: Aug 25, 2025

ធនាគារ​ វីង ​បានលុប​​បំណុលជិត ៥០.០០០ ដុល្លារ​អាមេរិក​ដល់​​ទាហាន​ដែល​រង​របួស

ធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ​អំណោយ​ដល់ទាហាន និងគ្រួសារជនភៀសសឹក​កំពុង​ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។

ក្រោម​ការ​ដឹកនាំនៃ​លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់​មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យភូមិភាគ៤។ ក្រុមការងារស្ម័គ្រចិត្តនេះ​ក៏បានទៅកាន់​វត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ដែលប្រជាពលរដ្ឋចំនួន ៧១៨ គ្រួសារបានកំពុង​តាំង​ទីជម្រក បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះព្រំដែន​។

គ្រួសារជនភៀសសឹក​ទាំងនេះ ដែលភាគច្រើនបានរត់គេចខ្លួនដោយយក​មក​នូវ​របស់របរបន្តិចបន្តួច​ជាប់ខ្លួន​ធ្វើ​ដំណើរ​តាម​​គោ​យន្ត ​ ឥឡូវនេះបានរស់​នៅក្នុងតង់កៅស៊ូ​ក្នុងវត្ត ដោយពឹងលើការឧបត្ថម្ភ​គាំទ្រពីវត្តអារ៉ាម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាសម្រាប់​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា៖​ “ដំណើរទស្សនៈកិច្ចថ្ងៃនេះ មិនត្រឹមតែជាការប្រគល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការគាំទ្រឥតងាករេរបស់យើងខ្ញុំ​ចំពោះបងប្អូនខ្មែរយើងផងដែរ។ យើងនៅ​ជាមួយបងប្អូន ហើយនឹងបន្តគាំទ្របងប្អូន។”

ក្រុម​គ្រួសារ​នីមួយៗ​ទទួលបាន​កញ្ចប់ជំនួយ​ដែលរួមមាន​៖​ ទឹក​សុទ្ធ១​កេស មី១​កេស អង្ករ១០​គីឡូក្រាម សម្លៀក​បំពាក់ និង​គ្រឿង​សម្ភារ​ចាំបាច់​មួយចំនួនទៀត​។

ក្នុងពិធីចែកអំណោយនេះ ក៏​មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដូចជា៖ ​លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង លោក ឈុន វឌ្ឍនភក្តី នាយក​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនងនៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក ឡៅ សៀងហៃ  នាយកគ្រប់គ្រងធនធានមនុស្សនៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។

គណៈគ្រប់គ្រង និងបុគ្គលិកមកពីក្រុមហ៊ុនសែលកាត ខេមបូឌាន​ប្រតឃែសស្ទីសឺវីស ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីន​ហ្វីនីធី សណ្ឋាគារកាំបូឌីយ៉ាណា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងសមាគមសិល្បករខ្មែរ ក៏បានចូលរួមយ៉ាងសកម្មគាំទ្រកិច្ចការ​សប្បុរសធម៌ផងដែរនេះ។

នេះ​ជា​ការ​ចែកចាយ​ជំនួយ​សប្បុរសធម៌​លើក​ទី​៤​ដោយ​ក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ ។ ការ​ចែកជូន​ជំនួយលើកទី១ ត្រូវបានប្រគល់នៅថ្ងៃទី២-៣ ខែសីហា នា​វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក​ក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និងគ្រួសារជាង៧០០នាក់។ ចំណែក​ការចែកលើកទី២ ត្រូវ​បាន​ធ្វើឡើងនៅថ្ងៃទី៦ ខែសីហា នៅជំរំ​ក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងការចែកលើកទី៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា នៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជំនួយសប្បុរសធម៌ទាំងនេះបានមកពី​​ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំង​មានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប និងការចូលរួម​វិភាគទានពីសប្បុរសជននានា។

ធនាគារ វីង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគោរពដល់កងទ័ព​កម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។​ ដោយ​អនុវត្ត​តាម​ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ វីង បានលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេល​បំពេញ​បេសកកម្ម​ និងលុប​ចោល​បំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស ដែលតម្លៃសរុប​ជិត ៥០.០០០ ដុល្លារអាមេរិក។ ធនាគារ វីង កំពុងធ្វើការដោយផ្ទាល់ជាមួយគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។

ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន សម្រាប់រាល់គណនីថ្មីដែលបានបើក ធនាគារនឹងបរិច្ចាគ ២០០ រៀលដល់ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ មូលនិធិនេះជួយដល់គ្រួសារជនភៀសសឹក​ កងទ័ព​ដែល​ក្លាហានការពារអធិបតេយ្យភាពកម្ពុជា និងក្រុមគ្រួសារនៃវីរបុរសដែលបានបាត់បង់ជីវិត៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026