ធនាគារ វីង និងសមាគមមិត្តយើង សហការផ្តល់វគ្គបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុដល់ភ្នាក់ងារ វីង ជាង ២.០០០ នាក់

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដើម្បីភ្ជាប់ចំណេះដឹងអាជីវកម្មប្រចាំថ្ងៃ ទៅនឹងការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារ និងការទទួលបានអត្ថប្រយោជន៍ពីរបបគាំពារសង្គម។

ចេញផ្សាយនៅ: Oct 21, 2026

រាជធានីភ្នំពេញ ថ្ងៃទី21 ខែតុលា ឆ្នាំ2026៖ ធនាគារ វីង និងសមាគមមិត្តយើង បានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីបណ្តុះបណ្តាលស្តីពី "សហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ" សម្រាប់ភ្នាក់ងារធនាគារ វីង ជាង 2000 នាក់។ កម្មវិធីនេះទទួលបានការសហការផ្តល់មូលនិធិពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមបណ្តុះបណ្តាលដោយស្ថាប័ន 3Cs។ 

 

លោក ស៊ុំ សុភ័ក្ត្រ នាយករងគ្រប់គ្រងភ្នាក់ងារ នៃធនាគារ វីង បានលើកឡើងថា៖ "ភ្នាក់ងាររបស់យើង មិនត្រឹមតែជួយប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទទួលបានសេវាហិរញ្ញវត្ថុប្រចាំថ្ងៃងាយស្រួលប៉ុណ្ណោះទេ ពួកគាត់ក៏កំពុងដំណើរការអាជីវកម្មដែលជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ។ កន្លងមក យើងតែងផ្តល់ការបណ្តុះបណ្តាលដល់ភ្នាក់ងារ ដើម្បីឱ្យពួកគាត់អាចបម្រើអតិថិជន និងផ្តល់សេវាហិរញ្ញវត្ថុចាំបាច់បានកាន់តែប្រសើរ។ តាមរយៈកិច្ចសហការនេះ យើងបន្តពង្រីកការគាំទ្រទៅមួយកម្រិតទៀត ដោយជួយឱ្យពួកគាត់ចេះគ្រប់គ្រងចំណូល រៀបចំការចំណាយក្នុងគ្រួសារ និងស្វែងយល់ពីការទទួលបានសេវាគាំពារសង្គមទៀតផង។” 

 

ក្រៅពីជំនាញសហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការទប់ស្កាត់ការក្លែងបន្លំ ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ចំណេះដឹងផ្នែកឌីជីថល ព្រមទាំងផលិតផលនិងសេវាកម្មផ្សេងៗរបស់ធនាគារ វីង ផងដែរ។ សិក្ខាកាមដែលចូលរួម នឹងទទួលបានការណែនាំអំពីការចុះបញ្ជីអាជីវកម្ម តាមថ្នាលឌីជីថលសម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CamIE) និងការគាំទ្រក្នុងការចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ផងដែរ។ 

 

ឯកឧត្តម ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមិត្តយើង មានប្រសាសន៍ថា៖ "យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយធនាគារ វីង លើកម្មវិធីដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រចាំថ្ងៃរបស់សិក្ខាកាម ក៏ដូចជាភ្នាក់ងារធនាគារ វីង។ ភ្នាក់ងារ គឺជាចំណុចស្នូលនៃការតភ្ជាប់សេវាកម្មហិរញ្ញវត្ថុនៅក្នុងសហគមន៍។ នៅពេលដែលពួកគាត់យកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែង អត្ថប្រយោជន៍ទាំងនោះមិនត្រឹមតែជួយដល់អាជីវកម្ម និងគ្រួសាររបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋដែលពួកគាត់កំពុងបម្រើសេវាកម្មជូនទៀតផង​។” 

 

កម្មវិធីនេះ បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី20 ខែតុលា ឆ្នាំ2026 នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងបន្តរហូតដល់ថ្ងៃទី22 ខែមេសា ឆ្នាំ2027។ វគ្គបណ្តុះបណ្តាលនេះ ចែកចេញជា 7 វគ្គ ដោយមានសិក្ខាកាមចូលរួមប្រមាណ 300 នាក់ក្នុងមួយវគ្គៗ ហើយនឹងប្រព្រឹត្តទៅនៅតាមរាជធានី-ខេត្តរួមមាន៖ ភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ចាម ក្រចេះ បាត់ដំបង និងសៀមរាប។ 

 

បច្ចុប្បន្ន ធនាគារ វីង មានភ្នាក់ងារជាង 12,000 កន្លែង ដែលក្នុងនោះប្រមាណ 80% គឺជាស្ត្រី។ ពួកគាត់ជាច្រើនគឺជាអ្នកម្តាយ និងស្ត្រីមេផ្ទះ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងរឹងមាំបំផុត ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃបណ្តើរ និងមើលថែទាំកូនៗព្រមទាំងគ្រួសារ។ 

 

ចង់ទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅក្នុងសហគមន៍? សូមស្វែងយល់បន្ថែមអំពីឱកាសក្លាយជាភ្នាក់ងារធនាគារ វីង ថ្ងៃនេះ! 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026