ធនាគារ វីង និង ក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីសហគ្រិនភាពយុវជន

ធនាគារ វីង ចូលរួមជំរុញ​ការ​យល់ដឹង​អំពី​សហគ្រិនភាពក្នុងចំណោមយុវជន តាមរយៈការគាំទ្រដល់កម្មវិធីចំនួនពីរ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារមួយដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ជាស្ថាប័នដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសហគ្រិនភាពចំនួនពីរគឺ៖ កម្មវិធីយុវជន២១ និង កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណងបំពាក់បំប៉នយុវជនឲ្យទទួលបានជំនាញសំខាន់ៗដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេក្នុងយុគសម័យឌីជីថល។ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ​​ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ពិតជាបានរួមចំណែកធ្វើឲ្យយុវជនកម្ពុជា មានការប្តេជ្ញាចិត្តបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដោយចាប់ផ្តើមពីការប្រកបមុខរបរ អាជីវកម្មខ្នាតតូច ដែលមានមូលដ្ឋានគ្រឹះ និងផែនការអាជីវកម្ម ច្បាស់លាស់។ ជាការពិតព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះមានសុខសន្តិភាពមួយ ពេញលេញ និងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ហើយសន្តិភាពគឺជាកត្តាទីមួយ នៃការអភិវឌ្ឍប្រទេសជាតិ ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់យុវជន ក្នុងការកសាងអាជីវកម្ម។» ធនាគារ វីង បានឧបត្ថម្ភកម្មវិធី «យុវជន ២១» តាំងពីឆ្នាំ២០២១ និង «កម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម» តាំងពីឆ្នាំ២០២២ ដែលរៀបចំឡើងដោយ​ក្រសួងអប់រំ យុវជន និងកីឡា […]

ចេញផ្សាយនៅ: Oct 30, 2023

ធនាគារ វីង ចូលរួមជំរុញ​ការ​យល់ដឹង​អំពី​សហគ្រិនភាពក្នុងចំណោមយុវជន តាមរយៈការគាំទ្រដល់កម្មវិធីចំនួនពីរ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារមួយដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ជាស្ថាប័នដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសហគ្រិនភាពចំនួនពីរគឺ៖ កម្មវិធីយុវជន២១ និង កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណងបំពាក់បំប៉នយុវជនឲ្យទទួលបានជំនាញសំខាន់ៗដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេក្នុងយុគសម័យឌីជីថល។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ​​ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ពិតជាបានរួមចំណែកធ្វើឲ្យយុវជនកម្ពុជា មានការប្តេជ្ញាចិត្តបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដោយចាប់ផ្តើមពីការប្រកបមុខរបរ អាជីវកម្មខ្នាតតូច ដែលមានមូលដ្ឋានគ្រឹះ និងផែនការអាជីវកម្ម ច្បាស់លាស់។ ជាការពិតព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះមានសុខសន្តិភាពមួយ ពេញលេញ និងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ហើយសន្តិភាពគឺជាកត្តាទីមួយ នៃការអភិវឌ្ឍប្រទេសជាតិ ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់យុវជន ក្នុងការកសាងអាជីវកម្ម។»

ធនាគារ វីង បានឧបត្ថម្ភកម្មវិធី «យុវជន ២១» តាំងពីឆ្នាំ២០២១ និង «កម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម» តាំងពីឆ្នាំ២០២២ ដែលរៀបចំឡើងដោយ​ក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានអនុលោមតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលឆ្នាំ ២០២១-២០៣៥ ។ កម្មវិធីទាំងពីរ​នេះមានការចូលរួមពីសំណាក់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដែល​ចូលរួមប្រកួតប្រជែងអំពីផែនការអាជីវកម្ម ក្នុងគោលដៅជំរុញការអភិវឌ្ឍជំនាញ និងសហគ្រិនភាព។ យុវជនក្នុង និងក្រៅសាលា ដែលបានចូលរួមក៏បានលើកយកនូវប្រធានបទទាក់ទិននឹងការវិវឌ្ឍក្នុង បរិបទការងារ ក៏ដូចជាតម្រូវការទីផ្សារការងារនៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.0។

លោក​ ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងអំពីកម្មវិធីយុវជន២១ថា៖ «សហគ្រិនភាព គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ការរួមចំណែករបស់ពួកគេក្នុងការបង្កើតការងារ កំណើនសេដ្ឋកិច្ច នវានុវត្តន៌          ផលវិជ្ជមានដល់សង្គម និងការពង្រឹងសហគមន៍ បានធ្វើការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកំពស់គុណភាពជីវិតសម្រាប់បុគ្គល និងសង្គម។»

លោក​ ម៉ិល ផនសីហា បានបន្ថែមថា៖ «កម្មវិធីរបស់យើងផ្តល់ឲ្យអ្នកចូលរួមនូវជំនាញសំខាន់ៗរួមមានភាពជាអ្នកដឹកនាំ សហគ្រិន ភាព ចំណេះដឹងផ្នែកឌីជីថល និងការអភិវឌ្ឍអាជីពការងារជាដើម។»

លើសពីនេះ សិស្សនិស្សិតដែល​ចូលរួមនឹងទទួលបានចំណេះដឹងពីសហគ្រិនដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងឧស្សាហកម្មដែលនឹងផ្តល់នូវការយល់ដឹងល្អៗ យុទ្ធសាស្រ្ត និងដំបូន្មានដែលបានពីការអនុវត្តជាក់ស្តែងផ្សេងៗនៃភាពសហគ្រិន។

ក្នុងនាមជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធី​ “យុវជន ២១” បីឆ្នាំជាប់គ្នា និង កម្មវិធី  “ប្រកួតប្រជែងផែនការអាជីវកម្ម” រយៈពេលពីរឆ្នាំជាប់គ្នា ធនាគារ វីង បានគាំទ្រកម្មវិធីនេះ ទាំងការរួមចំណែកជាថវិកា និងសកម្មភាពផ្សេងៗទៀត​។ ធនាគារ វីង ក៏បានចូលរួមចែករំលែកចំណេះដឹង និងជាគណៈកម្មការវាយតម្លៃក្នុងការប្រកួតផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង មានប្រសាសន៍ថា៖ « កម្មវិធីនេះមិនមែនត្រឹមតែជាកម្មវិធីប្រកួតប្រជែងទេ តែជាការបណ្តុះជំនាញសហគ្រិនភាពដល់យុវជនកម្ពុជា ជំរុញអោយ​យុវជន​ចូលរួមសកម្មភាពសហគ្រិន ជួយ​លើកទឹកចិត្តដល់ពួកគាត់​ក្លាយជាមនុស្ស​ដែល​មានភាពជឿជាក់លើខ្លួនឯង មានគំនិតច្នៃប្រឌិត និងរួមចំណែកជាវិជ្ជមានសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល»។

លោក ហោ ប៊ុនថែ បានបន្តថា៖ «ការគាំទ្ររបស់យើងមានគោលបំណងជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាយុវជនដោយផ្ទាល់ក្នុងការអភិវឌ្ឍគំនិត និងប្រែក្លាយគំនិតទាំងនោះ​ទៅជាសកម្មភាព តាមរយៈ​ការ​បណ្តុះបណ្តាល​​ជំនាញចាំបាច់សម្រាប់យុគសម័យឌីជីថល»។

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាកម្លាំងចលករនៅពីក្រោយសេដ្ឋកិច្ចកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ស្ថាប័នទាំងនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អត្រាការងារ ការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញការប្រកួតប្រជែងក្នុងទីផ្សារ។ យោងតាម KhmerSME សហគ្រាសធុនតូច និងមធ្យមមានចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃក្រុមហ៊ុន និងរួមចំណែកយ៉ាងច្រើនដល់ ៥៨% ដល់ផលិតផលក្នុងស្រុកសរុប (GDP)៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026