ធនាគារ វីង និង MoneyGram

ធនាគារ វីង និង MoneyGram សម្រួលការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈកម្មវិធីទូរស័ព្ទ ឥឡូវនេះអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកអ្នកទទួលក្នុងប្រទេសកម្ពុជាតាមរយៈគណនីធនាគារ វីង របស់ពួកគេ។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា និង MoneyGram​ ដែលឈានមុខគេទូទាំងសកលក្នុងការផ្ញើប្រាក់តាមបែបឌីជីថល បានប្រកាសសេវាថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅបរទេស អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជា ដែលទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនី ធនាគារវីង របស់ពួកគេប្រកបដោយ សុវត្ថិភាព មានការការពារនិងឆាប់រហ័ស។ សេវាថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មកពីជាង ២០០ ប្រទេស និងដែនដី អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជាបានភ្លាមៗតាមរយៈគណនីធនាគារវីង។ ហេតុដូចច្នេះ អ្នកទទួលអាចពិនិត្យមើលសមតុល្យទឹកប្រាក់នៅក្នុង កម្មវិធីវីងប៊ែងអេប  (Wing Bank App) របស់ពួកគេបានយ៉ាងងាយទោះបីនៅពាក់កណ្តាលយប់ ដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់ពួកគេនោះឡើយ។ លោក Riz Sohail Ahmad ប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងនៃ MoneyGram បានមានប្រសាសន៍ថា៖ “យើងពិតជារំភើបក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយធនាគារ វីង ដើម្បីផ្តល់ជម្រើសបន្ថែមដល់អតិថិជន  ហើយទីផ្សារការផ្ទេរប្រាក់ចំណូលពីបរទេសគឺជាប្រភពចំណូលដ៏សំខាន់មួយរបស់កម្ពុជា។ តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជន MoneyGram ឥឡូវនេះអាចផ្សារភ្ជាប់ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជាបានភ្លាមៗតាមរយៈផ្ទេរប្រាក់ចូលក្នុងគណនីធនាគាវីងដោយផ្ទាល់។” […]

ចេញផ្សាយនៅ: Jun 15, 2022

ធនាគារ វីង និង MoneyGram សម្រួលការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈកម្មវិធីទូរស័ព្ទ

ឥឡូវនេះអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកអ្នកទទួលក្នុងប្រទេសកម្ពុជាតាមរយៈគណនីធនាគារ វីង របស់ពួកគេ។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា និង MoneyGram​ ដែលឈានមុខគេទូទាំងសកលក្នុងការផ្ញើប្រាក់តាមបែបឌីជីថល បានប្រកាសសេវាថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅបរទេស អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជា ដែលទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនី ធនាគារវីង របស់ពួកគេប្រកបដោយ សុវត្ថិភាព មានការការពារនិងឆាប់រហ័ស។

សេវាថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មកពីជាង ២០០ ប្រទេស និងដែនដី អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជាបានភ្លាមៗតាមរយៈគណនីធនាគារវីង។ ហេតុដូចច្នេះ អ្នកទទួលអាចពិនិត្យមើលសមតុល្យទឹកប្រាក់នៅក្នុង កម្មវិធីវីងប៊ែងអេប  (Wing Bank App) របស់ពួកគេបានយ៉ាងងាយទោះបីនៅពាក់កណ្តាលយប់ ដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់ពួកគេនោះឡើយ។

លោក Riz Sohail Ahmad ប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងនៃ MoneyGram បានមានប្រសាសន៍ថា៖ “យើងពិតជារំភើបក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយធនាគារ វីង ដើម្បីផ្តល់ជម្រើសបន្ថែមដល់អតិថិជន  ហើយទីផ្សារការផ្ទេរប្រាក់ចំណូលពីបរទេសគឺជាប្រភពចំណូលដ៏សំខាន់មួយរបស់កម្ពុជា។ តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជន MoneyGram ឥឡូវនេះអាចផ្សារភ្ជាប់ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជាបានភ្លាមៗតាមរយៈផ្ទេរប្រាក់ចូលក្នុងគណនីធនាគាវីងដោយផ្ទាល់។”

ដើម្បីផ្ទេរប្រាក់មកកម្ពុជា អ្នកផ្ញើគ្រាន់តែ​ទៅជួបដៃគូភ្នាក់ងារ MoneyGram ណាមួយដែលមានទីតាំងប្រមាណ ៣៥០,០០០ កន្លែង។ បន្ទាប់ពីផ្ញើរួច អ្នកទទួលអាចពិនិត្យមើលសមតុល្យទឹកប្រាក់របស់ពួកគេបានភ្លាមៗ និងអាចដកប្រាក់ពេលណាមួយក៏បាន។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “សេវាកម្មថ្មីនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈរបស់យើង ក្នុងការផ្តល់ការផ្ទេរប្រាក់ប្រកបដោយ ភាពងាយស្រួល មានការការពារនិងឆាប់រហ័ស។  អ្នកទទួលមិនចាំបាច់រង់ចាំយូរដើម្បីឆែកទឹកប្រាក់របស់ពួកគេឡើយ។ ទោះបីអ្នកផ្ញើស្ថិតនៅក្នុងតំបន់ផ្សេងគ្នាក៏ដោយ ពួកគេអាចពិនិត្យទឹកប្រាក់ដោយផ្ទាល់តាមរយៈកម្មវិធីវីងប៊ែងអេប ​និងអាចប្រើប្រាស់បានភ្លាមៗ។“

ទាំងធនាគារ វីង និង MoneyGram ប្តេជ្ញាចិត្តប្រើប្រាស់បទពិសោធន៍ដ៏ច្រើនទាក់ទងជាមួយសេវាកម្មផ្ទេរប្រាក់ដើម្បីជួយប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់ដែលរកបានដោយពិបាកមកស្រុកកំណើត ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាក៏អាចផ្ញើប្រាក់ទៅគ្រួសារនៅឯស្រុកកំណើតរបស់ពួកគេប្រកបដោយមានការការពារ និងឆាប់រហ័សផងដែរ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026