ធនាគារ វីង និងដៃគូសហការលើកកម្ពស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា

សមាគមសហគ្រិនស្រ្តីកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា និងធនាគារ វីង បានរួមសហការគ្នាដើម្បីជំរុញការគាំទ្រាំទៅដល់ស្រ្តីនៅទូទាំងប្រទេសកម្ពុជា។ នៅប្រទេសកម្ពុជា ស្ត្រីមិនត្រឹមតែជាឆ្អឹងខ្នងនៃគ្រួសារប៉ុណ្ណោះទេ ពួកគាត់ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។ ​ទឡ្ហីករណ៍នេះ គឺស្តែងឱ្យឃើញតាមរយៈការចូលរួមរបស់ស្រ្តីក្នុងការបង្កើតអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា រហូតដល់តួនាទីដឹកនាំក្នុងវិស័យនានាដែលភាគច្រើនពីមុនគឺគ្រប់គ្រងដោយបុរស ហើយការផ្លាស់ប្តូរនេះបានសបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្រ្តីក្នុងការកសាងភាពរុងរឿងសម្រាប់អនាគតកម្ពុជា។ យ៉ាងនេះក្តី ដំណើរឆ្ពោះទៅរកសមភាព និងឱកាសស្មើភាពនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រីជាច្រើន។ ធនាគារ វីង ប្តេជ្ញាដើរលើវិថីនេះជាមួយស្ត្រី ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការអប់រំ និងឱកាសក្នុងការជួយពួកគេ កសាងគ្រួសារឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រីគឺលើសពីការលើកកម្ពស់បរិយាបន្នយេនឌ័រ ដោយហេតុថាវាជាគ្រឹះនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។ នៅពេលដែលស្ត្រីរីកចម្រើន ជីវភាពគ្រួសារកាន់តែប្រសើរ អាជីវកម្មរីកដុះដាល នោះប្រទេសជាតិក៏រីកចម្រើនទៅមុខផងដែរ។ ធនាគារ វីង​ ពិតជាមានមោទនភាពដែលបានគាំទ្រស្ត្រីដើម្បីរួមចំណែកអភិវឌ្ឍអនាគតប្រទេសកម្ពុជា។” សព្វថ្ងៃនេះ 56% នៃបុគ្គលិក និងភ្នាក់ងារធនាគារ វីង គឺជាស្ត្រី។ ធនាគារ វីង បានផ្តល់នូវឱកាសការងារដល់ពួកគាត់ជាបុគ្គលិក ភ្នាក់ងារធនាគារ វីង និងភ្នាក់ងារធនាគារ​ វីង ម៉ាស្ទ័រ។ តាមរយៈតួនាទីទាំងនេះ ពួកគាត់អាចមានលទ្ធភាពបង្កើតប្រាក់ចំណូលមួយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ […]

ចេញផ្សាយនៅ: Mar 07, 2025

សមាគមសហគ្រិនស្រ្តីកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា និងធនាគារ វីង បានរួមសហការគ្នាដើម្បីជំរុញការគាំទ្រាំទៅដល់ស្រ្តីនៅទូទាំងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ស្ត្រីមិនត្រឹមតែជាឆ្អឹងខ្នងនៃគ្រួសារប៉ុណ្ណោះទេ ពួកគាត់ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។ ​ទឡ្ហីករណ៍នេះ គឺស្តែងឱ្យឃើញតាមរយៈការចូលរួមរបស់ស្រ្តីក្នុងការបង្កើតអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា រហូតដល់តួនាទីដឹកនាំក្នុងវិស័យនានាដែលភាគច្រើនពីមុនគឺគ្រប់គ្រងដោយបុរស ហើយការផ្លាស់ប្តូរនេះបានសបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្រ្តីក្នុងការកសាងភាពរុងរឿងសម្រាប់អនាគតកម្ពុជា។ យ៉ាងនេះក្តី ដំណើរឆ្ពោះទៅរកសមភាព និងឱកាសស្មើភាពនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រីជាច្រើន។

ធនាគារ វីង ប្តេជ្ញាដើរលើវិថីនេះជាមួយស្ត្រី ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការអប់រំ និងឱកាសក្នុងការជួយពួកគេ កសាងគ្រួសារឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រីគឺលើសពីការលើកកម្ពស់បរិយាបន្នយេនឌ័រ ដោយហេតុថាវាជាគ្រឹះនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។ នៅពេលដែលស្ត្រីរីកចម្រើន ជីវភាពគ្រួសារកាន់តែប្រសើរ អាជីវកម្មរីកដុះដាល នោះប្រទេសជាតិក៏រីកចម្រើនទៅមុខផងដែរ។ ធនាគារ វីង​ ពិតជាមានមោទនភាពដែលបានគាំទ្រស្ត្រីដើម្បីរួមចំណែកអភិវឌ្ឍអនាគតប្រទេសកម្ពុជា។”

សព្វថ្ងៃនេះ 56% នៃបុគ្គលិក និងភ្នាក់ងារធនាគារ វីង គឺជាស្ត្រី។ ធនាគារ វីង បានផ្តល់នូវឱកាសការងារដល់ពួកគាត់ជាបុគ្គលិក ភ្នាក់ងារធនាគារ វីង និងភ្នាក់ងារធនាគារ​ វីង ម៉ាស្ទ័រ។ តាមរយៈតួនាទីទាំងនេះ ពួកគាត់អាចមានលទ្ធភាពបង្កើតប្រាក់ចំណូលមួយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយថែមទាំងមានសមត្ថភាពគ្រប់គ្រាន់ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងសហគមន៍ដែលពួកគាត់រស់នៅថែមទៀតផង។

ភ្នាក់ងារ ធនាគារ វីង ជាច្រើនជាស្ត្រី​មេផ្ទះ​ដែលមើលថែទាំគ្រួសារផង និងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារផង។ គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មិនត្រឹមតែជួយស្ត្រីទាំងនេះឱ្យមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋានផងដែរ។

ការប្តេជ្ញាចិត្តរបស់ធនាគារ​ វីង ចំពោះការលើកកម្ពស់សិទ្ធអំណាចទៅដល់ស្ត្រី មិនគ្រាន់តែចូលរួមប្រារព្ធត្រឹមថ្ងៃទិវាសិទ្ធអន្តរជាតិនារីប៉ុណ្ណោះទេ។ រាល់ថ្ងៃ ធនាគារ​ វីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីលុបបំបាត់ឧបសគ្គនានា ជំរុញសក្តានុពលរបស់ស្រ្តី ជំរុញការ​ចូលរួមក្នុង​សកម្មភាពផ្សេងៗ​ក៏ដូចជារួមចំណែកពន្លឿនការអភិវឌ្ឍសមភាពយេនឌ័រ និងភាពរីកចម្រើនប្រកបដោយសមធម៌​សម្រាប់អនាគតកម្ពុជាផងដែរ។

គំនិតផ្តួចផ្តើមសម្រាប់ការគាំទ្រសហគ្រិនស្ត្រី

ប្រទេសកម្ពុជាបានខិតខំយ៉ាងចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធអំណាចដល់ស្ត្រី ជាពិសេសផ្នែកសហគ្រិនភាព។ សព្វថ្ងៃ ស្ត្រីកាន់តែច្រើនឡើងទទួលបានការអប់រំ ឱកាសក្នុងការចូលរួមសេដ្ឋកិច្ច និងបណ្តាញគាំទ្រចាំបាច់នានាដើម្បជំរុញដំណើរការអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។

កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា  (CWEA) បានលើកឡើងថា៖ “នៅ CWEA យើងខ្ញុំជឿជាក់ថា ការផ្តល់សិទ្ធអំណាចទៅដល់សហគ្រិនស្ត្រីមិនមែនគ្រាន់តែជួយឱ្យស្ត្រីទទួលបានលទ្ធផលអាជីវកម្មល្អប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតមួយដែលប្រកបដោយសមធម៌ រុងរឿងនិង និរន្តរភាពសម្រាប់កម្ពុជាទាំងមូល។”

ទោះបីមានការរីកចម្រើនយ៉ាងនេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែរ។ ជាក់ស្តែង សហគ្រិនស្ត្រីជាច្រើន នូវតែជួបផលលំបាកក្នុង​ការទទួលបានសេវាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងឱកាសកសាងបណ្តាញទំនាក់ទំនងជាដើម។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ធនាគារ​ វីង និងCWEA បានចាប់ដៃសហការគ្នាកាលពីឆ្នាំមុនដើម្បីបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ និងសិក្ខាសាលាចែករំលែកចំណេះដឹងចាំបាច់នានា។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅដោះស្រាយឧបសគ្គដ៏ធំមួយដែលស្ត្រីជួបប្រទះ នោះគឺកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

កញ្ញា ស៊ុន ស៊ីហនិតនោវី បានបន្ថែមថា៖ “តទៅមុខទៀត យើងខ្ញុំត្រូវបន្តផ្តោតលើការពង្រឹងភាពលេចធ្លោរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ តាមរយៈ​ការ​នូវ​ផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលបន្ថែម ដោយធានាឱ្យ​បានថាស្ត្រីមានឱកាសស្មើភាពដើម្បីសម្រេចបាននូវភាពជោគជ័យសម្រាប់ភាពជាសហគ្រិន។”

ការផ្តល់ជំនាញ STEM ដល់ក្មេងស្រីដើម្បីក្លាយជាធនធានដឹកនាំសម្រាប់អនាគត

ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី នាំមកនូវផលវិជ្ជមានយូរអង្វែង ដោយជួយលើកកម្ពស់សមភាព និងភាពច​ម្រើនរុងរឿងនៅក្នុងសង្គម។ ការណ៍នេះ ពិត​ជា​សំខាន់ណាស់​ជា​ពិសេស​នៅក្នុង​វិស័យមួយចំនួនដូចជា៖ វិស័យអប់រំ សុខភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយអំពើហិង្សាលើស្ត្រី​ជាដើម។​ នៅក្នុងប្រទេសកម្ពុជា ស្ត្រីជាច្រើនដឹកនាំគ្រួសារតែម្នាក់ឯង ហើយពួកគេ​មានតួនាទី​សំខាន់​ណាស់​ក្នុង​ការ​ធានាថាកូនៗមានអនាគតល្អប្រសើរ។

លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានលើកឡើងថា៖ “ការផ្តល់នូវសិទ្ធអំណាចដ៏សំខាន់បំផុតដល់កុមារី និងស្ត្រី គឺតាមរយៈការអប់រំនេះឯង។ កុមារី និងស្ត្រីត្រូវការការលើកទឹកចិត្ត និងការគាំទ្រដើម្បី​ទទួល​បាន​ការសិក្សាពេញលេញ​មួយ​ ហើយ​អាចទទួល​បាន​ការងារ និងទទួលបាននូវសិទ្ធសមរម្យនៅក្នុងពិភពលលោកយើងនេះ។”

ធនាគារ វីង និងអង្គការមូលនិធិកុមារកម្ពុជា បានចាប់ដៃសហការគ្នា ដើម្បីជួយ​ទៅដល់កុមារីរស់នៅតាម​សហគមន៍ក្នុងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត។ ។ កម្មវិធីអប់រំ STEM ដែលទើបត្រូវបានដាក់ឱ្យដំណើរការឡើងតាមរយៈ​ភាព​ជាដៃគូនេះ គឺមានគោលបំណងជួយទៅដល់កុមារីមកពីគ្រួសារដែលមានភាពស្ថិតក្នុងស្ថានភាពប្រឈមនានា ឱ្យ​ទទួលបាននូវការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា៖  វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ព្រមទាំងផ្តល់​ឱកាសហាត់ការងារ​ដើម្បីជួយតម្រង់ទិសអនាគត​អាជីពការងារស្របតាមចំណេះជំនាញរបស់ពួកគេ។

គំនិតផ្តួចផ្តើមនេះគាំទ្រសិស្សានុសិស្ស​ចំនួន 138 នាក់  នៃ​សាលា Tomorrow Academy របស់អង្គការមូលនិធិកុមារកម្ពុជាដោយ​ក្នុង​ចំណោម​នោះមានសិស្ស​ស្រី​ចំនួន​​ 88 នាក់ ដើម្បីឱ្យ​ពួកគេ​អាច​​ទទួលបាននូវចំណេះដឹង​ និង​ឱកាស​ការងារ​ល្អៗ​នា​ពេល​អនាគត​ដែលពួក​គេ​​ពិបាក​នឹង​ទទួល​បាន​បើគ្មាន​ការ​ឧបត្ថម្ភ​គាំទ្រ​។

បន្ថែមលើនេះ សិស្ស​និស្សិតចំនួន 10 នាក់ ដែល​ស្ថិត​នៅ​ក្រោមការថែ​រក្សា​របស់អង្គការមូលនិធិកុមារកម្ពុជា នឹងត្រូវជ្រើសរើសជារៀងរាល់ឆ្នាំឱ្យចូលមកហាត់ការនៅធនាគារ វីង ដើម្បី​ឱ្យពួកគេទទួលបានបទពិសោធន៍ផ្ទាល់ ក៏ដូចជា​រៀបចំខ្លួន​សម្រាប់​ឱកាសការងារ​នាពេល​ខាងមុខផងដែរ។​

លោក Scott Neeson បានបន្ថែមថា៖ “ស្ត្រីគួរមានមោទនភាព និងទទួលការលើកទឹកចិត្តគ្រប់ជំហាននៃការតស៊ូនិងសមិទ្ធិផលដែលពួកគេទទួលបានក្នុងពេលបច្ចុប្បន្ននេះ។ ឥឡូវនេះ មានការយល់ដឹងកាន់តែច្រើនអំពីតួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងសង្គម ដែល​រួមមាន​ទាំង៖ ​ការអប់រំ សីលធម៌ គុណ​តម្លៃ ក៏ដូចជា​បរិយាកសា​ការងារជាដើម។”

ការកសាងអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជា

មាន​គំនិតផ្តួចផ្តើមជាច្រើន​របស់ ធនាគារ វីង ដែល​បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី​ តាមរយៈ​ការ​ទទួលស្គាល់នូវ​តួនាទីដ៏សំខាន់របស់ពួកគេក្នុងការជំរុញភាពរីកចម្រើនរបស់កម្ពុជា។ ដោយ​គាំទ្រសហគ្រិនស្ត្រី ក៏ដូចជាការបណ្តុះបណ្តាល​​ជំនាញ STEM ដល់កុមារី​​ជាច្រើន​ ធនាគារ​ វីង មិនត្រឹមតែធ្វើឱ្យជីវិតរបស់ពួកគេ​កាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខរីកចម្រើនប្រកបដោយបរិយាបន្នថែមទៀតផង។

តាមរយៈកិច្ចសហការជាមួយសមាគមនសហគ្រិនស្ត្រីកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា ធនាគារ វីង កំពុងត្រួសត្រាយមាគ៌ា​សម្រាប់ប្រទេសកម្ពុជា ដែលស្ត្រី និងកុមារី​អាចរីកចម្រើន ដឹកនាំ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឍអនាគតប្រទេសជាតិកាន់តែប្រសើរឡើង។ ក្នុងដំណើររួមកម្លាំងសហការគ្នានេះ ពួកគេ​នឹងកសាងសង្គមមួយដែលមនុស្សគ្រប់រូបទទួលបាននូវ​ឱកាស និងភាពស្មើរមុខប្រកបដោយសុខុដុមរមនា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026