ធនាគារ វីង និង ក្រុមហ៊ុន ភីធីធី ខេមបូឌា ដាក់ដំណើរការសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card

PTT Fleet Card ត្រូវបានបង្កើតឡើងដើម្បីផ្តល់ដំណោះស្រាយទៅដល់ក្រុមហ៊ុននានា ក្នុងការទូទាត់ប្រេងឥន្ធនៈដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយផងដែរ។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជកំពុងមានការរីចចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយ ក្រុមហ៊ុន​ ភីធីធី ខេមបូឌា ដើម្បីដាក់ដំណើការជាផ្លូវការនូវសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card។ PTT Fleet Card ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលទៅដល់អតិថិជនដែលជាសាជីវកម្មនានា អាចធ្វើប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈ​នៅតាមស្ថានីយ ភីធីធី ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ហើយថែមទាំងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយប្រេងឥន្ធនៈបានយ៉ាងមានប្រសិទ្ធភាព។​ ពិធីដាក់ដំណើរការសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងលោក Racha U-Thaichan អគ្គនាយកប្រធានទីផ្សារប្រតិបត្តិការធុរកិច្ចអន្តរជាតិជាន់ខ្ពស់នៃក្រុមហ៊ុន PTT Oil and Retail Business។​ ព្រមទាំង​ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងឲ្យក្រុមហ៊ុនទាំងពីរ ក៏បានអញ្ជើញចូលរួមអបអរសាទរនៃកម្មវិធីនេះផងដែរ។​ លោក […]

ចេញផ្សាយនៅ: Jun 19, 2023

PTT Fleet Card ត្រូវបានបង្កើតឡើងដើម្បីផ្តល់ដំណោះស្រាយទៅដល់ក្រុមហ៊ុននានា ក្នុងការទូទាត់ប្រេងឥន្ធនៈដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយផងដែរ។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជកំពុងមានការរីចចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយ ក្រុមហ៊ុន​ ភីធីធី ខេមបូឌា ដើម្បីដាក់ដំណើការជាផ្លូវការនូវសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card។

PTT Fleet Card ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលទៅដល់អតិថិជនដែលជាសាជីវកម្មនានា អាចធ្វើប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈ​នៅតាមស្ថានីយ ភីធីធី ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ហើយថែមទាំងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលើការចំណាយប្រេងឥន្ធនៈបានយ៉ាងមានប្រសិទ្ធភាព។​

ពិធីដាក់ដំណើរការសេវាបណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងលោក Racha U-Thaichan អគ្គនាយកប្រធានទីផ្សារប្រតិបត្តិការធុរកិច្ចអន្តរជាតិជាន់ខ្ពស់នៃក្រុមហ៊ុន PTT Oil and Retail Business។​ ព្រមទាំង​ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងឲ្យក្រុមហ៊ុនទាំងពីរ ក៏បានអញ្ជើញចូលរួមអបអរសាទរនៃកម្មវិធីនេះផងដែរ។​

លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន ភីធីធី ខេមបូឌា បានថ្លែងថា៖ “យើងពិតជាមានមោទកភាពក្នុងការដាក់ឲ្យប្រើប្រាស់បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ក្រោមកិច្ចសហការជាមួយធនាគារ វីង ហើយសេវាកម្មថ្មីនេះគឺស្របជាមួយនឹងចក្ខុវិស័យរបស់យើងក្នុងការបម្រើសហគមន៍ ក៏ដូចជាអតិថិជននៅកម្ពុជា និងធ្វើឲ្យរបៀបនៃការរស់នៅកាន់តែប្រសើរឡើង។”

លោក Nuttapong Kaewtrakulpong បានបន្តថា៖ “បណ្ណនេះនឹងជួយទៅដល់អតិថិជនរបស់យើងក្នុងការទូទាត់ប្រេងឥន្ធនៈប្រកបដោយភាពដោយងាយស្រួល និងរលូន ហើយថែមទាំងជួយគ្រប់គ្រងចំណាយលើការទូទាត់ប្រេងឥន្ធនៈបានយ៉ាងល្អផងដែរ។”


បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card នឹងជួយសម្រួលដល់អតិថិជនដែលជាក្រុមហ៊ុន និងសាជីវកម្ម ​ងាយស្រួលប្រើប្រាស់ ក៏ដូចជាការគ្រប់គ្រងការចំណាយលើការទូទាត់ប្រេងឥន្ធនៈកាន់តែមានប្រសិទ្ធភាព។​ ពោលគឺអាចកំណត់ទំហំឥណទាន​ ត្រួតពិនិត្យការចំណាយលើប្រេងឥន្ធនៈបានភ្លាមៗ ថែមទាំងអាច​ត្រួតពិនិត្យរាល់​​ប្រតិបត្តិការទាំងអស់ ដែលកត្តាទាំងនេះផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្ម​ អាចបង្កើនប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងកាត់បន្ថយប្រតិបត្តិការក្លែងបន្លំផ្សេងៗ។

ជាមួយនឹងបណ្ណឥណទាន​អាជីវកម្មឥន្ធនៈ PTT Fleet Card ដែលសហការជាមួយធនាគារ វីង អតិថិជនអាចធ្វើការទូទាត់ប្រេងឥន្ធនៈនៅតាមស្ថានីយ ភីធីធី ដែលបច្ចុប្បន្នមានចំនួន ៣២ ទីតាំង។ យោងតាមការបញ្ជាក់របស់លោក Nuttapong ការទូទាត់ប្រេងឥន្ធនៈដោយប្រើប្រាស់ PTT Fleet Card នឹងត្រូវពង្រីកបន្ថែមទៀត ដោយអាចប្រើប្រាស់នៅគ្រប់ស្ថានីយ ភីធីធី ទាំងអស់នៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៤។​

ភីធីធី ខេមបូឌា គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ ក៏ដូចជាអាជីវកម្មលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលរួមមាន​ Café Amazon, 7-Eleven Mart, Jiffy Mart, Pearly Tea, និងស្ថានីយសាកយានយន្ដអគ្គិសនី EV STATION PLUZ។​​ ក្រុមហ៊ុន ភីធីធី ទទួលបានកេរ្តិ៍ឈ្មោះ ជាក្រុមហ៊ុនផ្តល់សេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព ដែលធ្វើឲ្យម៉ាកយីហោក្រុមហ៊ុននេះមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “ធនាគារ វីង យើងតែងមានការតាំងចិត្តដើម្បីបង្កើតឲ្យមាននវានុវត្តន៍ផ្នែកផលិតផល​ និងសេវាកម្ម ​ដើម្បីបំពេញកំណើន​តម្រូវការអតិថិជនរបស់យើង។”

លោក ហាន​ ប៉េងក្វាង បានបន្តថា​៖ ​“កិច្ចសហការនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការជួយទៅដល់អតិថិជនដែលជាក្រុមហ៊ុន ដើម្បីអាចសម្រួលប្រតិបត្តិការអាជីវកម្មកាន់តែល្អប្រសើរឡើង តាមរយៈការប្រើប្រាស់បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card ដែលអាចកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ ជំនួសដោយការទូទាត់តាមប្រព័ន្ធឌីជីថល ហើយថែមទាំងអាចជួយពង្រឹងការគ្រប់គ្រងលើការចំណាយបានយ៉ាងល្អផងដែរ។​”

បណ្ណឥណទានអាជីវកម្មឥន្ធនៈ PTT Fleet Card គឺអាចប្រើបានសម្រាប់អាជីវកម្ម និងសាជីវកម្មតែប៉ុណ្ណោះ ដែលផ្តល់នូវដំណោះស្រាយដ៏ងាយស្រួលសម្រាប់ប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈ ដោយលែងជាបញ្ហាក្នុងការប្រើប្រាស់សាច់ប្រាក់ រាល់ពេលដែលធ្វើប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈសម្រាប់រថយន្តនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី  ក៏ដូចជាជួយសម្រួលការគ្រប់គ្រងការចំណាយលើការទូទាត់ប្រេងឥន្ធនៈបានយ៉ាងល្អប្រសើរផងដែរ។

ធនាគារ វីង ផ្តោតលើប្រតិបត្តិការតាមបែបឌីជីថល ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជា។ ដោយមានបេសកម្ម ដើម្បីក្លាយជា “ធនាគារ សម្រាប់ប្រជាជនកម្ពុជា”  ធនាគារ វីង បានប្តេជ្ញាក្នុងការលើកកម្ពស់កម្រិតជីវភាពក្នុងការរស់នៅរបស់អតិថិជន តាមរយៈការទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថល ដែលមានតម្លៃសមរម្យ។

ដើម្បីគាំទ្រកិច្ចសហការនេះ ធនាគារ វីង ផ្តល់ជូនបណ្ណឥណទានអាជីវកម្មឥន្ធនៈ ដែលអនុញ្ញាតឲ្យអតិថិជន​រួមមានសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានា ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ភីធីធី ខេមបូឌា អាចស្នើឥណទានសម្រាប់ប្រតិបត្តិការទូទាត់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ភីធីធី។

មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់បណ្ណឥណទាន PTT Fleet Card ដោយមិនតម្រូវឲ្យមានការចំណាយថ្លៃចេញបណ្ណ កម្រៃប្រចាំឆ្នាំ ថ្លៃបន្តសុពលភាពសេវា​ កម្រៃថែទាំ និងថ្លៃគណនីអសកម្មជាដើម ហើយបណ្ណនេះមានសុពលភាពរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចេញបណ្ណនេះប្រើប្រាស់៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026