ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាទៅដល់យុវជនឥគគិតថ្លៃ

ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់មូលនិធិសរុបជិត ៨០.០០០ ដុល្លារអាមេរិក ប្រគល់ជូនទៅដល់សាលាសប្បាយកូដ ឯ.ក និងសាលាបច្ចេកវិទ្យា អាឌីទី ដើម្បីផ្តល់វគ្គបណ្តុះ​បណ្តាលលើជំនាញបច្ចេកវិទ្យាទៅដល់យុវជនកម្ពុជា។ ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិអភិវឌ្ឍន៍ជំនាញ បានរួមសហការដើម្បីជួយជ្រោមជ្រែងទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យា ដែលមានការចូលរួមគាំទ្របណ្តុះបណ្តាលដោយសាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។ ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់មូលនិធិរួមគ្នាក្នុងទំហំទឹកប្រាក់សរុបជិត ៨០.០០០ ដុល្លារអាមេរិក ដើម្បីជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់សិស្ស-និស្សិតដែលខ្វះលទ្ធភាព ទទួលបានឱកាសសិក្សាអប់រំផ្នែកបច្ចេកវិទ្យាជាមួយ សាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។ លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអភិវឌ្ឍន៍ជំនាញ​របស់ពួកគេឱ្យស្របតាម​បរិបថនៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។​ តាមរយៈការវិនិយោគលើការសិក្សាអប់រំផ្នែកបច្ចេកវិទ្យា យើងមិនត្រឹម​តែជួយជ្រោមជ្រែងការអប់រំរបស់ពួកគេប៉ុណ្ណោះទេ តែគឺជាកិច្ចការដែលយើងចូលរួមបង្កើតជំនាញប៉ិនប្រសព្វដើម្បីជំរុញសន្ទុះកំណើនវិស័យបច្ចេកវិទ្យានៅកម្ពុជាផងដែរ។” គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តលើគម្រោងបណ្តុះបណ្តាលជាច្រើនចាប់តាំងពីអង្គភាពនេះត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៨ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក គី សុខគីម នាយកប្រតិបត្តិ […]

ចេញផ្សាយនៅ: Mar 14, 2024

ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់មូលនិធិសរុបជិត ៨០.០០០ ដុល្លារអាមេរិក ប្រគល់ជូនទៅដល់សាលាសប្បាយកូដ ឯ.ក និងសាលាបច្ចេកវិទ្យា អាឌីទី ដើម្បីផ្តល់វគ្គបណ្តុះ​បណ្តាលលើជំនាញបច្ចេកវិទ្យាទៅដល់យុវជនកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិអភិវឌ្ឍន៍ជំនាញ បានរួមសហការដើម្បីជួយជ្រោមជ្រែងទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យា ដែលមានការចូលរួមគាំទ្របណ្តុះបណ្តាលដោយសាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។

ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់មូលនិធិរួមគ្នាក្នុងទំហំទឹកប្រាក់សរុបជិត ៨០.០០០ ដុល្លារអាមេរិក ដើម្បីជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់សិស្ស-និស្សិតដែលខ្វះលទ្ធភាព ទទួលបានឱកាសសិក្សាអប់រំផ្នែកបច្ចេកវិទ្យាជាមួយ សាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។

លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអភិវឌ្ឍន៍ជំនាញ​របស់ពួកគេឱ្យស្របតាម​បរិបថនៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។​ តាមរយៈការវិនិយោគលើការសិក្សាអប់រំផ្នែកបច្ចេកវិទ្យា យើងមិនត្រឹម​តែជួយជ្រោមជ្រែងការអប់រំរបស់ពួកគេប៉ុណ្ណោះទេ តែគឺជាកិច្ចការដែលយើងចូលរួមបង្កើតជំនាញប៉ិនប្រសព្វដើម្បីជំរុញសន្ទុះកំណើនវិស័យបច្ចេកវិទ្យានៅកម្ពុជាផងដែរ។”

គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តលើគម្រោងបណ្តុះបណ្តាលជាច្រើនចាប់តាំងពីអង្គភាពនេះត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៨ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក គី សុខគីម នាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងថា៖ “កិច្ចសហការនេះផ្តល់ឱកាសស្មើៗគ្នាសម្រាប់យុវជនកម្ពុជាទាំងអស់ ដោយមិនគិតពីកម្រិតជីវភាពរបស់ពួកគេឡើយ។ ការជួយឱ្យយុវជនទទួលបានជំនាញបច្ចេកវិទ្យា ប្រៀបដូចជាយើងកំពុងចូលរួមកសាងអភិវឌ្ឍមាតុភូមិរបស់យើងយ៉ាងដូច្នេះដែរ។ យើងខ្ញុំសូមលើកទឹកចិត្តទៅដល់បណ្តាក្រុមហ៊ុនធំៗដូចជា ធនាគារ វីង និងវិស័យឯកជនផ្សេងៗទៀត បន្តនូវកិច្ចខិតខំប្រឹងប្រែង និងជំរុញឱ្យមានកិច្ចសហការបែបនេះកើតឡើង។ យើងខ្ញុំជឿជាក់ថា មានតែការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងធនធានជំនាញសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។”

សាលាសប្បាយកូដ ផ្តល់ជូននូវវគ្គសិក្សាបច្ចេកវិទ្យាផ្សេងៗជាច្រើន រួមទាំងជំនាញអភិវឌ្ឍន៍គេហទំព័រ (Full Stack Web Development Bootcamp) ដែលជាវគ្គសិក្សាគោលដៅគាំទ្រដោយគំនិតផ្តួចផ្តើមឡើងនៃកិច្ចសហការនេះ។ វគ្គបណ្តុះបណ្តាលនេះនឹងជួយទៅដល់សិស្ស-និស្សិត ទទួលបាននូវជំនាញចាំបាច់ ដើម្បីជួយទៅដល់ពួកគេឱ្យក្លាយជាអ្នកជំនាញអភិវឌ្ឍន៍ ដែលជាការបើកផ្លូវទទួលបានឱកាសការងារជាមួយធនាគារ វីង បន្ទាប់ពីការសិក្សាដោយជោគជ័យ។

លោក ស៊ុំ សារឿន នាយក និងប្រធានក្រុមប្រឹក្សាភិបាល សាលាសប្បាយកូដ បានលើកឡើងថា៖ “ចំពោះសាលា​សប្បាយកូដ យើងយកចិត្តទុកដាក់លើការបង្កើតនូវរបៀបនៃការបណ្តុះបណ្តាល​ ជួយទៅដល់សិស្សមានជំនាញបច្ចេកវិទ្យាតបតាមតម្រូវការទីផ្សារ។ ជាមួយនឹងការគាំទ្រពីធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ  យើងអាចបង្កើតគុណភាពអប់រំផ្នែកបច្ចេកវិទ្យាបានកាន់តែច្រើនសម្រាប់តម្រូវការទីផ្សារ ដើម្បីរួមចំណែកក្នុងការចាប់យកបរិវត្តកម្មឌីជីថលនៅកម្ពុជា។”

ជាផ្នែកមួយនៃការគាំទ្រគំនិតផ្តួចផ្តើមនេះ សិក្ខាកាមដែលបញ្ចប់ការសិក្សាដោយជោគជ័យពីវគ្គបណ្តុះបណ្តាលនឹងអាចមានឱកាសការងារជាមួយធនាគារ វីង ដែលជាការជួយត្រួសត្រាយផ្លូវសម្រាប់យុវជនកម្ពុជាចូលប្រឡូកក្នុងវិស័យការងារដើម្បីទទួលបានជំនាញ និងបទពិសោធន៍ដែលចាំបាច់។

សាលាបច្ចេកវិទ្យាអាឌីទី គឺជាបណ្តុំអេកូឡូស៊ីមួយនៃការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ ក៏ដូចជាលើកកម្ពស់ចំណេះដឹងបច្ចេកវិទ្យាទៅដល់ស្រ្តី និងនារីវ័យក្មេង។ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំលើការបណ្តុះបណ្តាលការអប់រំផ្នែកបច្ចេកវិទ្យា និងបានបណ្តុះបណ្តាលនារីវ័យក្មេងជាង ៥.០០០ នាក់ លើជំនាញបច្ចេកវិទ្យា និងសហគ្រិនភាព ព្រមទាំងជំនាញវិស្វករបច្ចេកវិទ្យាប្រមាណ ១.០០០ នាក់ និងអ្នកជំនាញ ៥០០០ នាក់ រួមទាំងបុគ្គលិករដ្ឋាភិបាល និងក្រុមហ៊ុនផងដែរ។

លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃសាលាបច្ចេកវិទ្យា អាឌីទី៖ “សាលាបច្ចេកវិទ្យាអាឌីទី មានសេចក្តីរីករាយ​ដែលបានរួមចំណែកជាមួយគំនិតផ្តួចផ្តើមនេះ ដែលស្របតាមបេសកកម្មនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងកម្ពុជា ជាប្រទេសមួយពោរពេញដោយធនធានបចេ្ចកវិទ្យាមួយនៅក្នុងតំបន់ ដោយផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ជំនាញរឹង, ជំនាញចិត្តសាស្រ្ត និងជំនាញផ្តោតលើលក្ខណៈសម្បត្តិជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វ។ យើងមានគោលបំណងបង្កើតមជ្ឈមណ្ឌលជំនាញបច្ចេកវិទ្យា​កម្ពុជា​នៅ​ក្នុង​តំបន់​អាស៊ី”។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDIR) ចេញផ្សាយកាលពីចុងឆ្នាំ ២០២១ ដោយផ្តោតលើការស្រាវជ្រាវពីតម្រូវការជំនាញឌីជីថលនៅក្នុងប្រទេសកម្ពុជាបានព្យាករណ៍ថា ទីផ្សារការងារទាក់ទងនឹងបច្ចេកវិទ្យាមានអត្រាកំណើន ៣០ ភាគរយ ក្នុងមួយឆ្នាំ ដែលជំនាញទាំងនោះផ្តោតលើ ផ្នែកអភិវឌ្ឍន៍សហ្វែ ទីផ្សារតាមប្រព័ន្ធអ៊ិនធឺណិត និងជំនាញអភិវឌ្ឍន៍គេហទំព័រ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026