ធនាគារ វីង និងក្រុមហ៊ុន UnionPay International សហការគ្នាបង្កើនប្រសិទ្ធភាពសេវាផ្ទេរប្រាក់អន្តរជាតិ និងការទូទាត់តាមប្រព័ន្ធឌីជីថល

កិច្ចសហការរវាងស្ថាប័នទាំងពីរ នឹងនូវផ្តល់បទពិសោធន៍ក្នុងការផ្ទេរប្រាក់ទៅ​ក្រៅប្រទេស ជាពិសេសប្រទេសចិន ទៅដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល​ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន UnionPay International (UPI) ដែលជាបណ្តាញទូទាត់ឈានមុខគេមួយនៅលើពិភពលោក។ ភាពជាដៃគូនេះ​មានគោលបំណងពង្រីកសេវា ផ្ទេរប្រាក់អន្តរជាតិឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកប្រើប្រាស់ ហើយក៏ជាការបើកផ្លូវដល់ភាគីទាំងពីរដើម្បីពង្រីកកិច្ចសហការបន្ថែមទៀត​លើការទូទាត់តាមប្រព័ន្ធឌីជីថល​នាពេលខាងមុខ។ កិច្ចសហការដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំធ្វើឡើងដោយការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដោយមានការចូលរួមជាអធិបតីភាពក្នុងកម្មវិធីពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក Huiming Cai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UnionPay International ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងកញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International។ ហើយកិច្ចសហការនាពេលនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការធ្វើទំនើបកម្មក្នុងវិស័យធនាគារនៅកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ទៅដល់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងក្លាយជាផ្នែកមួយនៃការរួមបញ្ចូលជំនាញ និងវិសាលភាពដ៏ទូលំទូលាយរបស់ UPI ក្នុងការផ្តល់ជាជម្រើសនូវការផ្ទេរប្រាក់តាមរយៈកម្មវិធី Wing […]

ចេញផ្សាយនៅ: May 23, 2023

កិច្ចសហការរវាងស្ថាប័នទាំងពីរ នឹងនូវផ្តល់បទពិសោធន៍ក្នុងការផ្ទេរប្រាក់ទៅ​ក្រៅប្រទេស ជាពិសេសប្រទេសចិន ទៅដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល​

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន UnionPay International (UPI) ដែលជាបណ្តាញទូទាត់ឈានមុខគេមួយនៅលើពិភពលោក។ ភាពជាដៃគូនេះ​មានគោលបំណងពង្រីកសេវា ផ្ទេរប្រាក់អន្តរជាតិឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកប្រើប្រាស់ ហើយក៏ជាការបើកផ្លូវដល់ភាគីទាំងពីរដើម្បីពង្រីកកិច្ចសហការបន្ថែមទៀត​លើការទូទាត់តាមប្រព័ន្ធឌីជីថល​នាពេលខាងមុខ។

កិច្ចសហការដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំធ្វើឡើងដោយការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដោយមានការចូលរួមជាអធិបតីភាពក្នុងកម្មវិធីពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក Huiming Cai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UnionPay International ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងកញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International។ ហើយកិច្ចសហការនាពេលនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការធ្វើទំនើបកម្មក្នុងវិស័យធនាគារនៅកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ទៅដល់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងក្លាយជាផ្នែកមួយនៃការរួមបញ្ចូលជំនាញ និងវិសាលភាពដ៏ទូលំទូលាយរបស់ UPI ក្នុងការផ្តល់ជាជម្រើសនូវការផ្ទេរប្រាក់តាមរយៈកម្មវិធី Wing Bank App ទៅដល់អតិថិជនប្រកបដោយភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព ហើយតម្លៃសេវាមានភាពប្រកួតប្រជែងខ្ពស់។​

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “ធនាគារ វីង មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន UPI ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយរំពឹងថាសេវាកម្មនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ហើយក៏ជាការបើកផ្លូវ​សិក្សា​លើកិច្ចសហការបន្ថែមទៀត​លើការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលខាងមុខ”។​

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូជាមួយ UPI នឹងជួយសម្រួលដល់ធនាគារ វីង ដើម្បីផ្តល់នូវដំណោះស្រាយផ្ទេរប្រាក់ប្រកបដោយភាពរលូន និងងាយស្រួលទៅដល់ពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនចិន​ ដែលរស់នៅក្នុងប្រទេសកម្ពុជា់។ តាមរយៈការពង្រីកសេវាផ្ទេរប្រាក់ក្រៅប្រទេសដូចជាប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតតាមរយៈបណ្តាញទូទាត់សកលរបស់ក្រុមហ៊ុន UnionPay International ធនាគារ វីង បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការជួយសម្រួលទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្ម ដែលមានតម្រូវការហិរញវត្ថុចាំបាច់”។

ធនាគារ វីង ផ្តោតលើការផ្តល់ដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយមាន​គោលបំណងក្លាយជាធនាគារដែលអាចផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈពិសេស ដោយធ្វើ​​ប្រតិបត្តិការតាមឌីជីថល បានធ្វើឲ្យធនាគារ វីង ផ្តល់សេវាគ្របដណ្តប់ ១០០​ ភាគរយនៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា។ កត្តានេះហើយបានធ្វើឲ្យធនាគារ វីង អាចជំរុញបរិយាប័ន្ន​ផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាជនគ្រប់រូប ហើយធនាគារបានប្តេជ្ញាលើការជំរុញអត្ថប្រយោជន៍នៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា។

ក្រុមហ៊ុន UnionPay International គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China UnionPay ដែលផ្តោតលើការជំរុញកំណើន និងការគាំទ្រដំណើរការអាជីវកម្ម UnionPay ដែលមានវត្តមាននៅទូទាំងពិភពលោក។ ឆ្លងកាត់តាមរយៈការសហការជាមួយនឹងដៃគូជាសមាជិកជាង១៥០០ស្ថាប័ននៅទូទាំងសកលលោក សព្វថ្ងៃនេះ UnionPay បានគ្របដណ្តប់សេវាកម្មរបស់ខ្លួនដល់ប្រទេស​ និងតំបន់ចំនួន ១៨១ និងធនាគារថ្នាក់ជាតិ និងតំបន់ចំនួន៧៩ មានចេញកាត UnionPay ។ ក្រុមហ៊ុន UnionPay International ផ្តល់ជូន អតិថិជនប្រើប្រាស់កាតធំជាងគេបំផុតក្នុងពិភពលោកនូវសេវាកម្មទូទាត់ប្រាក់ឆ្លងដែន ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការផ្តល់ជូននេះបានធានាដល់ភាពងាយស្រួលដល់សេវាកម្មក្នុងប្រទេស ដើម្បីធ្វើឲ្យមានកំណើនអ្នកប្រើប្រាស់ UnionPay និងដៃគូទូទាត់ជាសកល។

ធនាគារ វីង និងក្រុមហ៊ុន UnionPay International មានការរំពឹងយ៉ាមុតមាំចំពោះការពង្រីកវិសាលភាពនៃកិច្ចសហការលើការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលខាងមុខ។    តាមរយៈការសម្រេចបាននូវកិច្ចសហការនាពេលនេះ ស្ថាប័នពីរនឹងសិក្សាពីកាលានុវត្តភាព ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026