ធនាគារ វីង ប្រគល់ដុំមាសកន្លះគីឡូជូនអតិថិជន

កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបាន​រៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។ អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយ​ទទួល​បាន​ដុំមាស ទម្ងន់កន្លះគីឡូ។ កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការ​លើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ​ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពី​វីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពី​ការទូទាត់KHQRរបស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេបWingmall ប្រើប្រាស់​អេប Wing Bank​ ដើម្បីទូទាត់សេវាផ្សេងៗ​ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។ វីងភ័ញអាចប្រើប្រាស់​ដើម្បី​ប្តូរយក​ផលិតផលជាង ១០០.០០០ មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។ ជាមួយនឹងកម្មវិធីប្រកួតយកដុំមាស ដែលតម្រូវឱ្យអតិថិជនប្រមូលឱ្យបាន ១៥.០០០ វីងភ័ញ ដើម្បីឈ្នះដុំមាសកន្លះគីឡូនេះ បានផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតជូនអតិថិជន ក៏ដូចជាលើក​ទឹកចិត្ត​ដល់​ការប្រើប្រាស់សេវាកម្មធនាគារ […]

ចេញផ្សាយនៅ: Oct 11, 2024

កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបាន​រៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។

កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។

អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយ​ទទួល​បាន​ដុំមាស ទម្ងន់កន្លះគីឡូ។

កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការ​លើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ​ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពី​វីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពី​ការទូទាត់KHQRរបស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេបWingmall ប្រើប្រាស់​អេប Wing Bank​ ដើម្បីទូទាត់សេវាផ្សេងៗ​ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។

វីងភ័ញអាចប្រើប្រាស់​ដើម្បី​ប្តូរយក​ផលិតផលជាង ១០០.០០០ មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។

ជាមួយនឹងកម្មវិធីប្រកួតយកដុំមាស ដែលតម្រូវឱ្យអតិថិជនប្រមូលឱ្យបាន ១៥.០០០ វីងភ័ញ ដើម្បីឈ្នះដុំមាសកន្លះគីឡូនេះ បានផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតជូនអតិថិជន ក៏ដូចជាលើក​ទឹកចិត្ត​ដល់​ការប្រើប្រាស់សេវាកម្មធនាគារ វីង។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “លើសពីកម្មវិធីផ្តល់រង្វាន់ធម្មតា ការប្រកួតយកដុំមាសគឺជាការ​ថ្លែង​អំណរ​គុណទៅដល់អតិថិជនទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងការទាញយកអត្ថប្រយោជន៍នៃការទូទាត់​ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់នោះឡើយ។”

លោក Mark Chen ដែលជាអ្នកឈ្នះដុំមាសរដូវកាលទី២ មកពីប្រទេសហូឡង់ បានមករស់នៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ២០១៤ ហើយប្រកបមុខរបរជាអ្នកឯកទេសព្យាបាលដោយចលនាចំពោះការឈឺចុករោយ រ៉ាំរ៉ៃ និងការស្តារនីតិសម្បទា ព្រមទាំងជាគ្រូបង្ហាត់ផ្ទាល់ខ្លួនផ្នែកកីឡាអាជីពផងដែរ។

លោក Mark Chen បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មរបស់វីង តាំងពីមុនពេលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចមានការពេញនិយមមកម្លេះ ហើយខ្ញុំទទួលបានប្រយោជន៍ពីសេវាកម្មជាច្រើនរបស់វីងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំចាប់មានអារម្មណ៍វិនិយោគលើមាស និងប្រាក់ ដែលប្រហែលជាកត្តាជំរុញឱ្យខ្ញុំចូលរួមប្រកួតយកដុំមាសលើកនេះ។”  លោក Mark Chen បានចូលរួមប្រកួតយកដុំមាស ដោយគាត់ត្រូវប្រមូលឱ្យបាន ១៥.០០០ វីងភ័ញ ដើម្បីឈ្នះរង្វាន់ដុំមាសនៅក្នុងរដូវកាលទី២នេះ។

លោក Mark Chen បានបន្តថា៖ “ខ្ញុំតាំងចិត្តថានឹងយកវាឱ្យបាន ឥឡូវខ្ញុំទទួលបានយ៉ាងពិតប្រាកដមែន។ វាពិតជាគាប់ជួនខ្លាំងមែនទែន ស្របពេលដែលយើងខ្ញុំបានត្រៀមស្វាមគមន៍កូនដំបូង ហើយយើងគ្រោង​ធ្វើដំណើរទៅកាន់ប្រទេសហូឡង់ដើម្បីណែនំាកូនប្រុសដំបូងរបស់យើងទៅកាន់ក្រុមគ្រួសារនៅទីនោះ។ រង្វាន់នេះជួយឱ្យយើងខ្ញុំបង្កើតនូវអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន ហើយក៏ជាការរួមចំណែកដល់អនាគតកូនរបស់យើងខ្ញុំផងដែរ។ សូមអរគុណដល់​ធនាគារ វីង ផ្តល់នូវភាពច្នៃប្រឌិត ភាពរីករាយ និងងាយស្រួលប្រើប្រាស់។”

លោក ហោ ប៊ុនថែ បានបន្តថា៖ “ស្របពេលដែលកម្មវិធីប្រកួតយកដុំមាសរដូវកាលទី៣ បានចាប់ផ្តើម យើងខ្ញុំរង់ចាំស្វាគមន៍អ្នកឈ្នះជាច្រើនទៀត ក៏ដូចជាចូលរួមជាសក្ខីភាពជំរុញកំណើននៃការទទួលយកអត្ថប្រយោជន៍ពីការប្រើប្រាស់ការទូទាត់ដែលមិនប្រើក្រដាសប្រាក់។”

ទន្ទឹមគ្នានេះ កម្មវិធីប្រកួតយកដុំមាសរដូវកាលទី៣ បាន​បើកឱ្យប្រកួតយកដុំមាសចំនួន១រង្វាន់ទៀត។ អតិថិជនប្រើប្រាស់​Wing Bankកាន់តែច្រើន​ នោះនឹង​ប្រមូលវីងភ័ញបានកាន់តែច្រើន។ អតិថិជនដែលប្រមូលបាន ១៥.០០០ វីងភ័ញមុនគេ នឹងក្លាយជាអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះ។ លទ្ធផលអ្នកឈ្នះនឹងប្រកាសនៅចុងឆ្នាំនេះ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026