បុគ្គលិកធនាគារ វីង បរិច្ចាគអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនវត្តខ្សាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងទិវាមនុស្សចាស់

ពិធីបុណ្យកាន់បិណ្ឌទី៧ នៅខេត្តកំពង់ឆ្នាំង បាននាំមកនូវការគាំទ្រដល់ព្រះសង្ឃជាង ២០០ អង្គ ព្រមទាំងដូនជី និងអាចារ្យ ហើយក៏ជាឱកាសមួយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្សចាស់នៅវត្តផងដែរ។

ចេញផ្សាយនៅ: Oct 23, 2026

បុគ្គលិកធនាគារ វីង បាននាំយកអង្ករចំនួន 1.5 តោន គ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគេន និងប្រគល់ជូនវត្តខេមវន្ត ហៅវត្តខ្សាម ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី3 ខែតុលា ដើម្បីចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ និងអបអរទិវាមនុស្សចាស់នៅកម្ពុជា។ 

 

បុគ្គលិកជាង 100 នាក់ បានធ្វើដំណើរទៅកាន់វត្ត ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានជូនព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលជូនដល់បុព្វការីជន។ ពួកគេក៏បានចូលរួមរៀបចំម្ហូបអាហារជូនព្រះសង្ឃជាង 200 អង្គ ព្រមទាំងដូនជី និងអាចារ្យ ហើយបានផ្តល់ជំនួយថវិកា និងសម្ភារៈចាំបាច់ជូនដល់មនុស្សចាស់នៅវត្តផងដែរ។ 

 

ទេយ្យទានដែលបានប្រគល់ជូនវត្ត រួមមាន ទឹកបរិសុទ្ធចំនួន 50 កេស ត្រីខកំប៉ុងចំនួន 5 កេស មីស្ងួតចំនួន 60 កេស និងថវិកាចំនួន 2,931,500 រៀល។ ដូនជី និងអាចារ្យចំនួន 50 នាក់ ក៏ទទួលបានក្រមា សំពត់សារ៉ុង និងថវិកាចំនួន 20,000 រៀល ក្នុងម្នាក់ៗផងដែរ។ 

 

បុណ្យកាន់បិណ្ឌ គឺជាពេលវេលាដែលក្រុមគ្រួសារខ្មែររំឭកដល់បុព្វការីជនរបស់ខ្លួន។ នៅឆ្នាំនេះ ធនាគារ វីង ក៏បានចូលរួមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ តាមរយៈការផ្តល់ជំនួយ និងការគាំទ្រដល់ពួកគាត់ផងដែរ។ 

 

លោក ប៊ីន ពុធា បុគ្គលិកធនាគារ វីង បានលើកឡើងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ វីង ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំបានធ្វើបុណ្យរួមគ្នា និងឧទ្ទិសកុសលជូនដល់បុព្វការីជនក្នុងឱកាសបុណ្យកាន់បិណ្ឌ។ ការបានជួបសំណេះសំណាលជាមួយមនុស្សចាស់នៅវត្ត និងផ្តល់ការគាំទ្រដល់ពួកគាត់ បានធ្វើឱ្យថ្ងៃនេះកាន់តែមានអត្ថន័យ។ វាក៏ជាឱកាសមួយដែលយើងខ្ញុំអាចចូលរួមចំណែកជួយដល់សហគមន៍ ព្រមទាំងបន្តប្រពៃណីដ៏មានតម្លៃក្នុងវប្បធម៌របស់យើងផងដែរ»។ 

 

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីខ្មែរដែលមានរយៈពេល 15 ថ្ងៃ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋតែងតែទៅវត្ត ដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់សាច់ញាតិដែលបានចែកឋានទៅហើយ។ រយៈពេល 14 ថ្ងៃដំបូងត្រូវបានហៅថា «បុណ្យកាន់បិណ្ឌ» ចំណែកថ្ងៃចុងក្រោយ គឺជាថ្ងៃ «បុណ្យភ្ជុំបិណ្ឌ»។ 

 

ការបរិច្ចាគថវិកានៅវត្តនៅតែជាទម្លាប់មួយរបស់ប្រជាជនកម្ពុជា ដូចដែលបានបង្ហាញតាមរយៈការបរិច្ចាគថវិកាចំនួន 2,931,500 រៀល ជូនវត្តខ្សាម។ ទន្ទឹមនឹងនេះ ការធ្វើបុណ្យតាមរយៈការទូទាត់ឌីជីថលក៏កាន់តែមានភាពងាយស្រួលផងដែរ។ ក្រៅពីការបរិច្ចាគជាសាច់ប្រាក់ ប្រជាពលរដ្ឋអាចប្រើប្រាស់ Wing Bank KHQR ដោយស្កេនកូដ KHQR របស់វត្តតាមរយៈកម្មវិធី Wing Bank App ដើម្បីធ្វើការបរិច្ចាគតាមប្រព័ន្ធឌីជីថល។ 

 

វត្តអារាម និងសហគមន៍ដែលមានបំណងទទួលការបរិច្ចាគតាមរយៈ KHQR អាចទាក់ទងសាខាណាមួយរបស់ធនាគារ វីង ឬទូរស័ព្ទទៅលេខ 023 999 989។ បុគ្គលិកតាមសាខានឹងណែនាំអំពីដំណើរការរៀបចំប្រព័ន្ធនេះ ដើម្បីឱ្យវត្ត និងសហគមន៍អាចទទួលការបរិច្ចាគតាមប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល។ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026