ធនាគារ វីង បើកសម្ពោធសាខាថ្មី ឋិតក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ

ធនាគារ វីង សាខាអ៊ីអនម៉លមានជ័យឥឡូវនេះបើកដំណើរការហើយ ដែលនឹងផ្តល់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទៅអតិថិនជនរស់នៅរាជធានីភ្នំពេញ​។ ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖  ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ឋិតនៅ​ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួនទៅដល់ពលរដ្ឋរស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឋិតនៅតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃភាគខាងត្បូងរាជធានីភ្នំពេញ នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន សាខាថ្មីរបស់ធនាគារ វីង គឺឋិតនៅជាន់ទី១នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ​ ដែលបើកដំណើរការផ្តល់សេវាកម្មអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ ៩:00 យប់។ ម៉ោងបម្រើសេវាកម្មសម្រាប់សាខាថ្មីនេះ គឺផ្តល់នូវភាពបត់បែនទៅដល់អតិថិជនរស់នៅរាជធានីភ្នំពេញមានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តល់ជូនពួកគាត់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាសេវាហិរញ្ញវត្ថុដ៏ទំនើបរបស់ធនាគារ វីង មិនថានៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក្តី។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ​ វីង បានលើកឡើងថា៖ “ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា​ ដោយប្រាកដថាអតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង”។ សាខាដែលទើបនឹងបើកដំណើរការថ្មីនេះ ផ្តល់នូវបរិយាកាសធំទូលាយ ថែមទាំងមានកន្លែងរង់ចាំប្រកបដោយផាសុខភាព និងមានម៉ាស៊ីន ATM/CRM […]

ចេញផ្សាយនៅ: Mar 28, 2024

ធនាគារ វីង សាខាអ៊ីអនម៉លមានជ័យឥឡូវនេះបើកដំណើរការហើយ ដែលនឹងផ្តល់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទៅអតិថិនជនរស់នៅរាជធានីភ្នំពេញ​។

ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖  ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ឋិតនៅ​ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួនទៅដល់ពលរដ្ឋរស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឋិតនៅតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃភាគខាងត្បូងរាជធានីភ្នំពេញ នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន សាខាថ្មីរបស់ធនាគារ វីង គឺឋិតនៅជាន់ទី១នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ​ ដែលបើកដំណើរការផ្តល់សេវាកម្មអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ ៩:00 យប់។

ម៉ោងបម្រើសេវាកម្មសម្រាប់សាខាថ្មីនេះ គឺផ្តល់នូវភាពបត់បែនទៅដល់អតិថិជនរស់នៅរាជធានីភ្នំពេញមានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ ដោយផ្តល់ជូនពួកគាត់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាសេវាហិរញ្ញវត្ថុដ៏ទំនើបរបស់ធនាគារ វីង មិនថានៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក្តី។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ​ វីង បានលើកឡើងថា៖ “ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា​ ដោយប្រាកដថាអតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង”។

សាខាដែលទើបនឹងបើកដំណើរការថ្មីនេះ ផ្តល់នូវបរិយាកាសធំទូលាយ ថែមទាំងមានកន្លែងរង់ចាំប្រកបដោយផាសុខភាព និងមានម៉ាស៊ីន ATM/CRM ដ៏ទំនើបដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលសម្រាប់បំពេញតម្រូវការធនាគារចាំបាច់នានា ក្នុងអំឡុងពេលម៉ោងដំណើរការនៃផ្សារទំនើបអ៊ីអនម៉លមានជ័យ។

ទន្ទឹមនឹងការបើកសាខាថ្មី ធនាគារ វីង​ ក៏បានដាក់ឱ្យដំណើរការផលិតផលថ្មីគឺ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ដែលបំពាក់ជាមួយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ហើយថែមទាំងងាយស្រួលប្រើប្រាស់បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ជាមួយនឹងទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000 ដុល្លារ ដែលផ្តល់ជូនដល់ម្ចាស់កាតរីករាយជាមួយនឹងអត្ថប្រយជន៍ពិសេសៗជាច្រើនដូចជា ការទទួលបានសាច់ប្រាក់ត្រលប់វិញចំនួន ១០% រាល់ការទិញទំនិញនៅតាមផ្សារទំនើបអ៊ីអនម៉ល ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ សម្រាប់អតិថិជននិយមចូលចិត្តធ្វើដំណើរញឹកញាប់ នឹងទទួលបានភាពរីករាយជាមួយនឹង បញ្ចុះតម្លៃ ២០% ក្នុងការចូលទៅប្រើប្រាស់សាលរង់ចាំនៅអាកាសយានដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិចំនួនបួនទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី រួមមាន អាកាសយានដ្ឋាន Kuala Lumpur International Airport 2, Kuching International Airport, Penang International Airport, ​និងអាកាសយាន្តដ្ឋាន Kota Kinabalu International Airport.។ លើសពីនេះ អតិថិជនក៏អាចទទួលបានការបញ្ចុះតម្លៃដ៏ពិសេសនេះ សម្រាប់សាលរង់ចាំនៅអាកាសយានដ្ឋាន Jakarta Soekarno-Hatta និង Ngurah Rai ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ 2020 កន្លងមក ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយនឹងសាខាចំនួន 21 ទីតាំងកំពុងដំណើរការនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន និងបណ្តាញភ្នាក់ងារវីងជាង 11,000 កន្លែង ធនាគារបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជនជាង 14.5 លានគណនី។

ដោយមានដៃគូសហការអាជីវកម្មជាង 170,000 កន្លែង ក៏ដូចជាដៃគូសហការស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើនផ្សេងទៀតបានជំរុញប្រតិបត្តិការអាជីវកម្មរបស់ធនាគារ វីង កាន់តែរឹងមាំបន្ថែមទៀតនៅក្នុងប្រព័ន្ធធនាគារឌីជីថល។ ជាលទ្ធផល សហគ្រាសធុនតូច និងមធ្យមចំនួន 3,000 កន្លែង និងអាជីវកម្មសាជីវកម្មចំនួន 600 បានចូលរួមជាមួយធនាគារ វីង  ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ដ៏ងាយស្រួល និងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងនោះកាន់តែរលូនផងដែរ។

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង ធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរសព្ទ និងសេវាកម្មជាច្រើនផ្សេងទៀត។

តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

សាខាថ្មីរបស់ធនាគារ វីង ដែលមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ​ រួមជាមួយការដាក់ឱ្យដំណើការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ក៏ដូចជាគម្រោងបើកដំណើការសាខាថ្មីៗបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តឈប់ឈររបស់ធនាគារ វីង ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អតិថិជនទូទាំងប្រទេស និងនាំយើងទៅរកគោលដៅក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕​

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026