ធនាគារ វីង សហការជាមួយគ្រឹះស្ថានអប់រំ ដើម្បីពង្រឹងសក្តានុពលយុវជន

ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៖  ធនាគារ វីង បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយជាមួយគ្រឹះស្ថានអប់រំឈានមុខគេចំនួន ៦ នៅកម្ពុជា ដើម្បីជួយដល់យុវជនឱ្យត្រៀមនូវលក្ខណៈសម្បត្តិសម្រាប់ការចាប់យកអាជីពការងាររបស់ពួកគេនាពេលអនាគត។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅឯអគារធនាគារ វីង ថៅវើ ដោយមានការចូលរួមពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា, វិទ្យាស្ថានសាន់រ៉ាយស៍ និងសាលាអាឌីទី។ កិច្ចសហការនេះនឹងផ្តល់ជូននូវកម្មវិធីតម្រង់ទិសអាជីពការងារ ការចុះអនុវត្តការងារដោយផ្ទាល់ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញចាំបាច់ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់សិស្សនិស្សិតឱ្យកាន់តែប្រសើរឡើង។ បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យុវជន គឺជាអនាគត​នៃសរសរទ្រូរបស់ប្រទេសកម្ពុជា។ ហើយយើងខ្ញុំកំពុងខិតខំត្រួសត្រាយផ្លូវដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យក្នុងអាជីពការងារ។” តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានអប់រំទាំងនេះ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការភ្ជាប់គម្លាតរវាងការសិក្សាតាមទ្រឹស្តី និងការអនុវត្តការងារដោយផ្ទាល់។ គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យសិស្សនិស្សិតអាចផ្លាស់ប្តូរទៅកាន់ជីវិតអាជីពរបស់ពួកគេបានយ៉ាងប្រសើរ តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងសំខាន់ៗ និងទំនុកចិត្តដើម្បីឱ្យពួកគេមានភាពស្ទាត់ជំនាញក្នុងការបំពេញអាជីពការងារ។ បណ្ឌិត Dmytro Kolechko បានបន្ថែមថា៖ “តាមរយៈកិច្ចសហការនាពេលនេះ យើងមិនគ្រាន់តែជួយរៀបចំលក្ខណៈសម្បត្តិទៅដល់សិស្សនិស្សិតសម្រាប់ការចាប់យកអាជីពការងារប៉ុណ្ណោះទេ យើងក៏នឹងជួយឱ្យពួកគេកសាងទំនុកចិត្តដ៏រឹងមាំ និងប្រកបដោយសមត្ថភាព ដើម្បីក្លាយជាធនធានដឹកនាំដែលមានចក្ខុវិស័យធំធេង […]

ចេញផ្សាយនៅ: Jul 04, 2025

ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៖  ធនាគារ វីង បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយជាមួយគ្រឹះស្ថានអប់រំឈានមុខគេចំនួន ៦ នៅកម្ពុជា ដើម្បីជួយដល់យុវជនឱ្យត្រៀមនូវលក្ខណៈសម្បត្តិសម្រាប់ការចាប់យកអាជីពការងាររបស់ពួកគេនាពេលអនាគត។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅឯអគារធនាគារ វីង ថៅវើ ដោយមានការចូលរួមពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា, វិទ្យាស្ថានសាន់រ៉ាយស៍ និងសាលាអាឌីទី។

កិច្ចសហការនេះនឹងផ្តល់ជូននូវកម្មវិធីតម្រង់ទិសអាជីពការងារ ការចុះអនុវត្តការងារដោយផ្ទាល់ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញចាំបាច់ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់សិស្សនិស្សិតឱ្យកាន់តែប្រសើរឡើង។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យុវជន គឺជាអនាគត​នៃសរសរទ្រូរបស់ប្រទេសកម្ពុជា។ ហើយយើងខ្ញុំកំពុងខិតខំត្រួសត្រាយផ្លូវដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យក្នុងអាជីពការងារ។”

តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានអប់រំទាំងនេះ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការភ្ជាប់គម្លាតរវាងការសិក្សាតាមទ្រឹស្តី និងការអនុវត្តការងារដោយផ្ទាល់។ គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យសិស្សនិស្សិតអាចផ្លាស់ប្តូរទៅកាន់ជីវិតអាជីពរបស់ពួកគេបានយ៉ាងប្រសើរ តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងសំខាន់ៗ និងទំនុកចិត្តដើម្បីឱ្យពួកគេមានភាពស្ទាត់ជំនាញក្នុងការបំពេញអាជីពការងារ។

បណ្ឌិត Dmytro Kolechko បានបន្ថែមថា៖ “តាមរយៈកិច្ចសហការនាពេលនេះ យើងមិនគ្រាន់តែជួយរៀបចំលក្ខណៈសម្បត្តិទៅដល់សិស្សនិស្សិតសម្រាប់ការចាប់យកអាជីពការងារប៉ុណ្ណោះទេ យើងក៏នឹងជួយឱ្យពួកគេកសាងទំនុកចិត្តដ៏រឹងមាំ និងប្រកបដោយសមត្ថភាព ដើម្បីក្លាយជាធនធានដឹកនាំដែលមានចក្ខុវិស័យធំធេង និងប្រកាន់ភ្ជាប់នូវសុចរិតភាព។”

គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើភាពជោគជ័យដ៏ធំធេងនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះផ្តល់ជូនសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឱ្យទទួលបាននូវបទពិសោធន៍ការងារដ៏មានតម្លៃ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញការងារសំខាន់ៗទៀតផង។ ចាប់តាំងពីដាក់ឱ្យដំណើរការ កម្មវិធីនេះបានបណ្តុះបណ្តាលបេក្ខជនដោយជោគជ័យជាង ៦០ នាក់ ហើយក្នុងនោះបេក្ខនារីមានចំនួន ២៥%។

ធនាគារ វីង មានការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពកម្មវិធីនេះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ដើម្បីជួយដល់សិស្សនិស្សិតឱ្យបានកាន់តែច្រើនឡើង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ភាពជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារ វីង ជាមួយគ្រឹះស្ថានអប់រំឈានមុខទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ធនាគារ វីង សំដៅលើកកម្ពស់សក្តានុពលយុវជនកម្ពុជា និងការកសាងធនធានអនាគតរបស់ប្រទេសជាតិឱ្យកាន់រឹងមាំ៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026