ធនាគារ វីង បន្ថែមដើមទុនចំនួន​ ៨៨លានដុល្លារអាមេរិកដើម្បីពង្រឹងកំណើនប្រតិបត្តិការ 

ធនាគារ​ វីង  ដែលជាធនាគារឌីជីថល​រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន ៨៨​លានដុល្លារ​អាមេរិក។ ទុនដែលបន្ថែមនេះរួមមាន៖ ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវចំពោះការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ ការបន្ថែមទុននេះទៀតសោត ក៏នឹងអនុញ្ញាតដល់ធនាគារ វីង រួមចំណែកបម្រើសង្គមកាន់តែប្រសើរ តាមរយៈការពង្រីកវិសាលភាពផ្តល់កម្ចី ដែលនឹងជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម សាជីវកម្មនានា និងអតិថិជនទូទៅ ដើម្បីជំរុញកំណើនលូតលាស់បានកាន់តែប្រសើរ។   អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប  បានជំរុញនិងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្រេចចិត្តបន្ថែមទុននៅក្នុងធនាគារ វីង ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់របស់អ្នកឧកញ៉ាលើភាពរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ វីង និងសុទ្ធិដ្ឋិនិយមចំពោះទិដ្ឋភាពទូទៅនៃ​សេដ្ឋកិច្ចកម្ពុជា។   អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ “យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ការបន្ថែមដើមទុននេះនឹងធ្វើឱ្យហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ និងក្លាយជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទី​ទុកចិត្ត និង​បានគិតគូរវែងឆ្ងាយ​ប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដល់​អតិថិជនទូទៅ និងម្ចាស់​អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងការគិត​ប្រកបដោយ​សុទ្ធិដ្ឋិនិយមចំពោះអនាគតកាល​ គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះ។”   ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ធនាគារ វីង នៅតែរក្សាការបេ្តជ្ញាចិត្តផ្តល់នូវដំណោះ​​ស្រាយហិរញ្ញវត្ថុដែល​ងាយស្រួលប្រើប្រាស់ ព្រមទាំង​ផ្តោត​លើ​អតិថិជន​ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​ដែលកំ​ពុងមានការកើនឡើង។​   ក្រៅ​ពីការជួយបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ វីង ការបន្ថែមដើមទុននេះក៏នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់សហគមន៍មូលដ្ឋាន​ ដោយអនុញ្ញាតឱ្យធនាគារ […]

ចេញផ្សាយនៅ: Feb 20, 2025

ធនាគារ​ វីងដែលជាធនាគារឌីជីថល​រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន ៨៨លានដុល្លារអាមេរិក។ ទុនដែលបន្ថែមនេះរួមមាន៖ ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវចំពោះការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ ការបន្ថែមទុននេះទៀតសោត ក៏នឹងអនុញ្ញាតដល់ធនាគារ វីង រួមចំណែកបម្រើសង្គមកាន់តែប្រសើរ តាមរយៈការពង្រីកវិសាលភាពផ្តល់កម្ចី ដែលនឹងជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម សាជីវកម្មនានា និងអតិថិជនទូទៅ ដើម្បីជំរុញកំណើនលូតលាស់បានកាន់តែប្រសើរ។ 

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុបបានជំរុញនិងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្រេចចិត្តបន្ថែមទុននៅក្នុងធនាគារ វីង ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់របស់អ្នកឧកញ៉ាលើភាពរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ វីង និងសុទ្ធិដ្ឋិនិយមចំពោះទិដ្ឋភាពទូទៅនៃ​សេដ្ឋកិច្ចកម្ពុជា។ 

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ “យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ការបន្ថែមដើមទុននេះនឹងធ្វើឱ្យហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ និងក្លាយជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទី​ទុកចិត្ត និងបានគិតគូរវែងឆ្ងាយ​ប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដល់អតិថិជនទូទៅ និងម្ចាស់​អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងការគិត​ប្រកបដោយ​សុទ្ធិដ្ឋិនិយមចំពោះអនាគតកាល​ គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះ។” 

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ធនាគារ វីង នៅតែរក្សាការបេ្តជ្ញាចិត្តផ្តល់នូវដំណោះ​​ស្រាយហិរញ្ញវត្ថុដែល​ងាយស្រួលប្រើប្រាស់ ព្រមទាំង​ផ្តោត​លើ​អតិថិជន​ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាជនដែលកំ​ពុងមានការកើនឡើង។​ 

ក្រៅ​ពីការជួយបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ វីង ការបន្ថែមដើមទុននេះក៏នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់សហគមន៍មូលដ្ឋាន​ ដោយអនុញ្ញាតឱ្យធនាគារ វីង អាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់តំបន់ដែល​ខ្វះខាត។ មិនថា​​អតិថិជនទូទៅ ឬក៏​ម្ចាស់​អាជីវកម្មជាច្រើននឹងមានលទ្ធភាព​វិនិយោគលើ​អនាគតរបស់ពួកគេ ជាមួយនឹងភាពងាយស្រួល​ក្នុង​ការ​ប្រើប្រាស់សេវាឥណទាន សេវាហិរញ្ញវត្ថុ​បែបឌីជីថល និង​ប្រព័ន្ធ​ធនាគារ វីង ដែលនឹងជួយលើកកម្ពស់បរិយាប័ន្ន និងចំណេះដឹងហិរញ្ញវត្ថុបានកាន់តែប្រសើរជាបន្តបន្ទាប់។​ 

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបន្ថែមទៀតថា៖ “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ជាតិ នៃកម្ពុជាជាពិសេសលោកជំទាវបណ្ឌិត​ ជា សិរី ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់យើង។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលតែងតែជឿជាក់ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំព្រមទាំងសហការ​ជាមួយយើងខ្ញុំដើម្បី​បំពេញ​តម្រូវការរបស់​សហគមន៍ផងដែរ។” 

ភាពជោគជ័យ​ និងវឌ្ឍនភាពរបស់ធនាគារ វីង នៅក្នុងឆ្នាំ២០២៤ ដែលគួបផ្សំជាមួយនឹងការបន្ថែមទុនថ្មីនេះ បានគូសបញ្ជាក់ពីសុខភាពហិរញ្ញវត្ថុដ៏រឹងមាំ ការប្តេជ្ញាចិត្តចំពោះគំនិតច្នៃប្រឌិតថ្មីៗ និងភាពឈានមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុ​ដ៏សកម្ម​របស់​ប្រទេសកម្ពុជា។ 

សមិទ្ធផល និងកំណើនគួរឱ្យកត់សម្គាល់របស់ធនាគារ វីង ក្នុងឆ្នាំ២០២៤ 

  • សមិទ្ធផលដែលបានបំបែកកំណត់ត្រា៖ ធនាគារ វីង សម្រេចបានសមិទ្ធផលដ៏ជោគជ័យមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៤​ ដោយប្រាក់បញ្ញើ និងទ្រព្យសកម្មបានកើនដល់​ជាង​២​ពាន់លានដុល្លារអាមេរិក។ កំណើនគួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តវិនិយោគដ៏ត្រឹមត្រូវរបស់ធនាគារ វីង និងជំហរដ៏រឹងមាំក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាន​​​   អត្រាកំណើនមិនធ្លាប់មាន ដែល​អាចបន្តសម្រេចលើសពីការរំពឹងទុក។ 
  • ការពង្រីកខ្លួននៅទូទាំងប្រទេសកម្ពុជា៖ ធនាគារ វីង បានបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកម្ពុជាដោយ​បាន​សម្ពោធសាខា​ថ្មីចំនួន​បី​បន្ថែមទៀតនៅ ខេត្តតាកែវ ខេត្ត​កំពង់ឆ្នាំង និង     ខេត្តពោធិ៍សាត់។ ជាមួយការបើក​បន្ថែមសាខាថ្មីទាំងនេះ បានធ្វើឱ្យធនាគារ វីង សព្វថ្ងៃះមានចំនួន ២៣ សាខានៅទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុឈានមុខ​គេ​នៅតាម​សហគមន៍នានា​ទូទាំងប្រទេសកម្ពុជា។ 
  • ការទទួលស្គាល់ តាមរយៈពានរង្វាន់ដ៏មានកិត្យានុភាព៖ សមិទ្ធផលឆ្នើមរបស់ធនាគារ វីង ត្រូវបាន អបអរសាទរជាមួយការនឹងផ្តល់នូវពានរង្វាន់ចំនួន៦ផ្សេងៗគ្នា ដែលជួយពង្រឹងជំហរធនាគារ វីង កាន់តែរឹងមាំក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុ។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ Leadership in Debit Volume 2024,Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024 ដែលពានរង្វាន់ទាំងនេះត្រូវបានប្រគល់នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត។ បន្ថែមពីលើនេះ ថ្នាលឌីជីថល  Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង ក៏ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ”ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាផងដែរ។ ការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់កម្មវិធីទំនួលខុសត្រូវសង្គម ធនាគារ វីង ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹងពានរង្វាន់បរិយាប័ន្នឌីជីថល និងពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមក្នុងឆ្នាំ២០២៤របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ 
  • ផលិតផល និងភាពច្នៃប្រឌិតសំខាន់ៗ៖ នៅក្នុងឆ្នាំ២០២៤ ធនាគារ វីង បានដាក់ចេញនូវផលិតផលធំៗ៣ ដែលផ្តល់នូវបទពិសោធន៍ថ្មីនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ផលិតផលទាំងនោះរួមមាន៖ គណនីសន្សំដើម្បីគោលដៅ ដែលជួយឱ្យអតិថិជន​សម្រេចគោលដៅហិរញ្ញវត្ថុជាមួយផែនការសន្សំងាយស្រួលប្រើប្រាស់។ ការដាក់ឱ្យដំណើរការ​ជាផ្លូវការ ម៉ាស្ទ័រកាត​ វ័នកាត ដែលបញ្ចូលគ្នានូវភាព​ងាយស្រួល​នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដោយផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនមានចំណូលខ្ពស់ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដោយផ្តោតលើតម្រូវការជាក់ស្តែងរ​បស់អតិថិជន។

សមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ របស់ធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេចំពោះការនាំមកនូវភាពល្អប្រសើរ ការច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជន ដែលធ្វើឱ្យធនាគារ វីង ឆ្ពោះទៅមុខកាន់តែរឹងមាំក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា៕ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026